ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វេត​ទែល​បន្ត​កុង​ត្រាជា​មួយ​ក្រុម​​F1 Red Bull 2ឆ្នាំ​បន្ត

12 ឆ្នាំ មុន

ជើង​ឯក​F1 ពិភព​លោក​សេ​បា​ស្ទៀន វេត​ទែល ​កាលពី​​ពេល​ថ្មី​ៗ​នេះ ​បាន​ព្រម​ព្រៀង​បន្ត​កុងត្រា​បើក​បរ​ឱ្យ​ក្រុម​ Red Bull ជា​ថ្មី​ម្តង​ទៀត។ តាម​រយៈ​កុង​​ត្រា​ថ្មី​នេះ ​នាំ​ឱ្យ​កីឡា​ករ​អាល្លឺម៉ង់ វ័យ​២៥​ឆ្នាំ​រូប​នេះ​នឹ​ង​​ត្រូវ​បន្ត​ស្នាក់​នៅ​ជា​មួយ​ក្រុម​Red Bull រហូត​ដល់ដំណាច់​​ឆ្នាំ​២០១៥ ។

​វេត​ទែល​ បាន​ចូល​រួម​បើក​បរ​ឱ្យ​ក្រុម Red Bull កាលពី​ឆ្នាំ​២០០៩ ហើយដណ្តើម​បាន​ជ័យ​ជម្នះ​​ចំនួន​២៩​លើក នាំមុខ​បណ្តោះ​អាសន្ន​៣៩​លើក ខណៈ​ជើង​ឯក​ពិភព​លោក​ដណ្តើម​បាន​ចំនួន​៣​ឆ្នាំ​បន្ត​បន្ទាប់​​គ្នា ​។ ដោយ​ឡែក​សម្រាប់​រដូវ​កាល​នេះ ​គេដណ្តើម​បាន​ជ័យ​ជម្នះ​៣​លើ​ក​រួច​មក​ហើយ គឺនៅ​ប្រទេស​ម៉ា​ឡេ​ស៊ី​ ប៉ារ៉ែន​និង​​កាណាដា ​។​ នៅ​លើ​តារាង​ជើង​ឯក​ពិភព​លោក​វិញ វេត​ទែល​ក៏កំពុង​តែនាំ​មុខ​ផង​ដែរ ​ជាមួយ​នឹង​គម្លាត​ពិន្ទុ​៣៦ ។ កាល​ពី​សប្តាហ៍​កន្លង​ទៅ គេ​បាន​​បន្លុយ​ពាក្យ​ឱ្យដឹ​ង​ថា ​ខ្លួន​​អាច​នឹ​ង​ចាក​ចេញ​ពី​ហ្វម​មូឡា​វ័ន​រយៈ​ពេល​៥​ឆ្នាំ​ទៀត តែ​គេ​បាន​បញ្ជាក់​បន្ថែមថា ​បច្ចុប្បន្ន​ខ្លួន​មិន​ទាន់​មាន​គម្រោង​យ៉ាងណា​នោះ​ទេ ៕