ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Monfils ដក​ខ្លួន​ពី​ក្រប​ខ័ណ្ឌ​ Wimbledon

12 ឆ្នាំ មុន

កីឡាករ​វាយ​កូន​បាល់​​​ជើង​ខ្លាំង​របស់​បារាំង​ Gael Monfils បាន​ប្រកាស​កាលពី​ថ្ងៃ​ពុធ​សប្តាហ៍​នេះ​ថា ​ខ្លួន​នឹង​មិន​ទៅ​ចូល​រួម​ប្រកួត​​ព្រឹត្តិការណ៍​ធំ​ Wimbledon ឆ្នាំ​២០១៣ នេះ​ទេ ​ដោយ​​ទាញ​ហេតុ​ផល​ពី​មូល​ហេតុ​ផ្ទាល​់​ខ្លួន ។ថ្លែង​នៅ​ទី​ក្រុង Halle ប្រទេស​អាល្លឺម៉ង់ ជា​ទី​ដែល​គេ​យក​​ឈ្នះ​កីឡា​ករ​ Jan Hernych ក្នុង​ជុំ​ទី​២ Monfils បាន​បញ្ជាក់​ថា ​៖ «​ខ្ញុំ​បាន​ដក​សំណើសុំ​សិទ្ធិ​ចូល​

កីឡាករ​វាយ​កូន​បាល់​​​ជើង​ខ្លាំង​របស់​បារាំង​ Gael Monfils បាន​ប្រកាស​កាលពី​ថ្ងៃ​ពុធ​សប្តាហ៍​នេះ​ថា ​ខ្លួន​នឹង​មិន​ទៅ​ចូល​រួម​ប្រកួត​​ព្រឹត្តិការណ៍​ធំ​ Wimbledon ឆ្នាំ​២០១៣ នេះ​ទេ ​ដោយ​​ទាញ​ហេតុ​ផល​ពី​មូល​ហេតុ​ផ្ទាល​់​ខ្លួន ។ថ្លែង​នៅ​ទី​ក្រុង Halle ប្រទេស​អាល្លឺម៉ង់ ជា​ទី​ដែល​គេ​យក​​ឈ្នះ​កីឡា​ករ​ Jan Hernych ក្នុង​ជុំ​ទី​២ Monfils បាន​បញ្ជាក់​ថា ​៖ «​ខ្ញុំ​បាន​ដក​សំណើសុំ​សិទ្ធិ​ចូល​ប្រកួត​ពិសេស ពី​​ព្រោះ​ខ្ញុំ​មាន​បញ្ហា​ផ្ទាល់​ខ្លួន​តូច​មួយដែល​ត្រូវ​ដោះស្រាយ​ប៉ុន្មាន​សប្តាហ៍​ខាង​មុខ​នេះ ។ ​អ្វី​មួយ​ដែលមិន​បាន​រំ​ពឹង​ទុក​បាន​កើត​មាន​នៅ​​ចំសប្តាហ៍​ដំបូង​នៃ​ Wimbledon» ។

យ៉ាង​ណា​ក៏ដោយ កីឡា​ករ​វ័យ​២៦​ឆ្នាំ​រូប​នេះ​បាន​បញ្ជាក់​ថា ​ខ្លួន​ពិត​ជាសោកស្តាយ​ដែល​ខក​ខាន​ព្រឹត្តិ​ការណ៍​ប្រកួត​លើ​តារាង​ដាំ​ស្មៅ​ប្រចាំ​​រដូវ​​កាល ។  Monfils ធ្លាប់​បាន​​​ចូល​រួម​ក្នុង​ព្រឹត្តិ​ការណ៍​ Wimbledon ​ចំនួន​៥​លើក​គិត​ពី​ឆ្នាំ​២០០៥​មក តែគេមិន​ដែល​មាន​ប្រវត្តិ​​ឆ្លង​ផុត​ពី​ជុំ​ទី​៣​ឡើយ ៕