ទីភ្នាក់ងារព័ត៌មានបរទេស កាលពីថ្ងៃទី១២ មិថុនាផ្សាយថា យន្ដហោះឌ្រីមឡាញន័រ៧៨៧របស់ក្រុមហ៊ុនអាកាសចរណ៍នីបប៉ុងអ៊ែរវ៉េ ក្នុងប្រទេសជប៉ុន មានបញ្ហារអាក់រអួលមុនពេលហោះហើរ កាលពីព្រឹកថ្ងៃទី១២ មិថុនាហើយអ្នកដំណើរត្រូវប្ដូរឱ្យឡើងជិះយន្ដហោះផ្សេង ។
ការរអាក់រអួលនេះពេលត្រៀមហោះហើរចេញពីអាកាសយានដ្ឋានហាណេដា ក្នុងទីក្រុងតូក្យូ ដោយម៉ាស៊ីននៅផ្នែកខាងស្ដាំមិនដំណើរការ ខណៈពេលលោក យ៉ូអីុស៊ី អ៊ូស៊ីដា អ្នកនាំពាក្យ ANA ឱ្យដឹងថា មានអ្នកដំណើរសរុប១៤១នាក់ ត្រូវបានផ្លាស់ប្ដូរឱ្យជិះជើងហោះហើរផ្សេង ។
កាលពីថ្ងៃទី១១ មិថុនា យន្ដហោះ៧៨៧ របស់ក្រុមហ៊ុនអាកាសចរណ៍ជប៉ុនអ៊ែរឡាញ ត្រូវបានវិលទៅចុះចតនៅឯអាកាសយានដ្ឋានហាណេដាជាថ្មី ក្រោយពីហោះហើរបានបន្ដិច ស្រាប់តែមានបញ្ហានៅត្រង់ប្រព័ន្ធរំលាយទឹកកក ។ កាលពីចុងខែមុន យន្ដហោះមួយគ្រឿងក៏មានបញ្ហាដែរទាក់ទងបញ្ហាអាគុយ ព្រោះបានបំភាយកំដៅពេញយន្ដហោះ ៕
ចែករំលែកព័តមាននេះ