ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាលា​បឋម​សិក្សា និង​អនុ​វិទ្យាល័យ ហ៊ុន​សែន បិត​ត្រាំ​ង បាន​ប្ដូរ​ឈ្មោះ​ហើយ

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ នា​ពេល​កន្លង​មក​ថ្មី​ៗ​នេះ​បន្ទាប់​ពី​មានការ​ផ្លាស់​ប្តូរ​ឈ្មោះ​ខ្លោងទ្វារ​សាលា​បឋម​សិក្សា និង​អនុ​វិទ្យាល័យ ហ៊ុន សែន បិត​ត្រាំ​ង​ចេញ និង​ដាក់​ជំនួស​មក​វិញ​ដោយ​ឈ្មោះ (​សាលា​បឋម​សិក្សា និង​អនុ​វិទ្យាល័យ…

ខេត្ត​ព្រះ​សីហ​នុ ៖ នា​ពេល​កន្លង​មក​ថ្មី​ៗ​នេះ​បន្ទាប់​ពី​មានការ​ផ្លាស់​ប្តូរ​ឈ្មោះ​ខ្លោងទ្វារ​សាលា​បឋម​សិក្សា និង​អនុ​វិទ្យាល័យ ហ៊ុន សែន បិត​ត្រាំ​ង​ចេញ និង​ដាក់​ជំនួស​មក​វិញ​ដោយ​ឈ្មោះ (​សាលា​បឋម​សិក្សា និង​អនុ​វិទ្យាល័យ បិត​ត្រាំ​ង មិត្តភាព ព្រះ​សីហ​នុ​.​ជាំ​ង​ស៊ូ ថែម​ទាំង​មាន​សរសេរ​រំលេច​នៅ​ផ្នែក​ខាងក្រោម អក្សរ​ដែល​ជា​អត្តសញ្ញាណ​ជាតិ ដោយ​អក្សរ​ដែល​ជា​អត្តសញ្ញាណ​នៃ​ជនជាតិ​ចិន​)​។ ដែល​សាលា​ខាងលើ មាន​ទីតាំង​ស្ថិត​នៅ​ជាប់​ផ្លូវជាតិ​លេខ​០៤ ត្រង់​ចំណុច​ផ្លូវ​ចំណោត​ចុះ​ក្នុងភូមិ​ពូ​ធឿ​ង ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ​។

ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ​ដែល​ធ្វើ​ដំណើរ​តាម​ផ្លូវជាតិ​លេខ​០៤ ឆ្លងកាត់​តាម​ខាង​មុខ​សាលា​ខាងលើ​ក៏​ដូច​ជា​មាតា​.​បិតា អាណាព្យាបាល​សិស្ស​រៀន​នៅ​សាលា​ខាងលើ ដែល​ពួក​គាត់​គោរព​ស្រលាញ់ និង​គាំទ្រ​សម្តេច បន្ទាប់​ពី​បានឃើញ​មានការ​ផ្លាស់​ប្តូរ​ឈ្មោះ​សាលា ដូច​បាន​រៀបរាប់​ខាងលើ​នេះ បាន​បញ្ចេញ​ទស្សនៈ​ផ្សេង​ៗ​ពី​គ្នា​បង្កប់​ក្នុង​អត្ថន័យ​បែប​មិន​ពេញចិត្ត​ថា សាលា​ខាងលើ​គឺជា​អំណោយ​ដ៍​ថ្លៃថ្លា​ដែល​ជា​សមិទ្ធផល​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​ផ្តល់​ជូន​គួរតែ​នាំ​គ្នា​អភិរក្ស​ទុក​ឲ្យ​កូនចៅ​ជំនាន់​ក្រោយ​ៗ​ទៀត​បានដឹង​ថា ជា​សមិទ្ធផល​ដែល​កើត​ចេញពី​ការ​យកចិត្តទុកដាក់​ខ្ពស់​របស់​ថ្នាក់ដឹកនាំ​ប្រទេស​លើ​វិស័យ​អប់រំ​ក្នុង​រយៈពេល​ជិត​០១​ទស​វត្ស​កន្លង​មកនេះ​។

ក្រោយ​ថ្ងៃ​០៧ មក​រា ឆ្នាំ​១៩៧៩ បន្ទាប់​ពី​បាន​ផ្តួលរំលំ​របប​ប្រល័យ ពូជសាសន៍ ប៉ុ​ល​ពត ដែល​វិស័យ​អបរំ​នា​យុគសម័យ​របប​ខាងលើ​ត្រូវ​បាន​ធ្លាក់​ចុះ​ដល់​កម្រិត​សូន្យ​។ ដោយសារ​តែ​ការ​ខិតខំ​ប្រឹងប្រែង​យកចិត្តទុកដាក់ របស់​ប្រមុខ​រាជ​រដ្ឋ​ភិ​បាល​ដែល​មាន​សម្តេច​តេ​ជោ ជា​ប្រមុខ​ដឹកនាំ​បាន​លើកកម្ពស់​វិស័យ​អប់​រំជា​វិស័យ​អាទិភាព​ក្នុង​ការ​បណ្តុះបណ្តាល​ធនធានមនុស្ស​ដោយ​ចាប់ផ្តើម​កសាង​ពី​បាតដៃ​ទទេ​ក្រោម​ជំនោ​សន្តិភាព​រហូត​ស​ម្រ​ច​បាន​សមិទ្ធផល​បម្រើ​ឲ្យ​វិស័យ​អប់រំ​បាន​រីក​ដុះដាល​មាននៅ​គ្រប់​ទិស​ទី​ទាំង​ទីក្រុង និង​ជនបទ​។ ប្រភព​ខាងលើ​បន្ត​ឲ្យ​ដឹង​ទៀត​ថា ដូចនេះ​យើង​ត្រូវ​តែ​នាំ​គ្នា​ថែរក្សា​ចារឹក​ទុក​នៅ​ក្នុង​បេះដូង និង​មិន​ត្រូវ​មានការ​ផ្លាស់​ប្តូរ​ឈ្មោះ​សាលា ទៅ​ជា​បែប​នេះ​សោះ​…​។

បើ​ទោះជា​សមិទ្ធផល​បន្ថែម​ខាងក្រោយ​ជា​ជំនួយ​ពី​បរទេស​ណា​ក៏​ដោយ​។ លោក កែវ ឡាយ ប្រធាន​មន្ទីរ​អប់រំ​យុវជន និង​កីឡា​ខេត្ត​ព្រះ​សីហ​នុ នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៨ បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​បរិវេណ​សាលា​ខាងលើ​ចែក​ចេញ​ជា​សាលា​បឋម​សិក្សា និង​អនុ​វិទ្យាល័យ ក្នុង​នោះ​សាលា​បឋម​សិក្សា​មាន​សិស្ស​សរុប​៨៧៨​នាក់ ចែក​ចេញ​ជា​២២​ថ្នាក់ និង​អនុ​វិទ្យាល័យ​មាន​សិស្ស​សរុប​ចំនួន​២៤១​នាក់ ចែក​ចេញ​ជា​០៤​ថ្នាក់​។ លោក​ប្រធាន​មន្ទីរ​អប់រំ​យុវជន និង​កីឡា​ខេត្ត​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា ការ​ផ្លាស់​ប្តូរ​ឈ្មោះ​សាលា​ខាងលើ​ពីសា​លា​បឋម​សិក្សា និង​អនុ​វិទ្យាល័យ បិត​ត្រាំ​ង មក​ជា​សាលា​បឋម​សិក្សា និង​អនុ​វិទ្យាល័យ បិត​ត្រាំ​ង មិត្តភាព ព្រះ​សីហ​នុ -​ជាំ​ង​ស៊ូ។

យោង​ទៅ​តាម​ស្មារតី កិច្ចប្រជុំ​របស់​រដ្ឋបាល​សាលាខេត្ត​ព្រះ​សីហ​នុ ជាមួយ​អគ្គនាយក​ក្រុមហ៊ុន វិនិយោគ​ខេត្ត​ជាំ​ង​ស៊ូ​ប្រទេស​ចិន នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស ដែល​មាន​ទីតាំង​ជិត​សាលារៀន​ខាងលើ​នោះ និង​ជា​ខេត្ត​ដែល​ចងសម្ព័ន្ធ​មេត្រីភាព​ជាមួយ​ខេត្ត​ព្រះ​សីហ​នុ ដែល​អគ្គនាយក​ក្រុមហ៊ុន​វិនិយោគ​ខាងលើ បាន​មើលឃើញ​ពី​ចំនួន​សិស្សានុសិស្ស​មានការ​កើនឡើង​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​ហើយ​ដើម្បី​រួមចំណែក​ជាមួយ​រាជ​រដ្ឋ​ភិ​បាល​ក្នុង​កា​រលើ​កម្ពស់​វិស័យ​អប់រំ​នៅ​កម្ពុជា អគ្គនាយក​ក្រុមហ៊ុន​ក៏​បាន​ស្នើ​សុំ​រដ្ឋបាល​ខេត្ត ជួយ​កសាង​អគារ​(​ថ្ម​)​សិក្សា​បន្ថែម​០១​ខ្នង មាន​០៣​បន្ទប់ បំពាក់​កំ​ព្យូ​ទ័​រ​ចំនួន​២១​គ្រឿង និង​បន្ត​រៀបចំ​អភិវឌ្ឍន៍​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេង​ៗ​នៅ​ក្នុង​បរិវេណ​សាលា​ខាងលើ​បន្ថែម​ទៀត​។

លោក កែវ ឡាយ បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា ដោយ​មានការ​សំណូមពរ ពី​អគ្គនាយក​ក្រុមហ៊ុន​វិនិយោគ មក​ពី​ខេត្ត ជាំ​ង ស៊ូ ដែល​ជា​ខេត្ត​ចងសម្ព័ន្ធ​មេត្រីភាព​នឹង​ខេត្ត​ព្រះ​សីហ​នុ បាន​ស្នើរ​សុំ​មក មន្ទីរ​អប់រំ​យុវជន និង​កីឡា​ខេត្ត​តាម​រយៈ​លោក​អភិបាលខេត្ត​ក្នុង​លិខិត​ចុះ​ថ្ងៃ​ទី​៣០ ខែសីហា ឆ្នាំ​២០១៦ ទៅ​ក្រសួង​អបរំ​យុវជន និង​កីឡា សុំ​ប្តូរ​ឈ្មោះ​នៅ​លើ​ខ្លោងទ្វារ​ច្រក​សាលារៀន​ពី​ឈ្មោះ សាលា​បឋម​សិក្សា និង​អនុ​វិទ្យាល័យ បិត​ត្រាំ​ង មក​ជា​សាលា​បឋម​សិក្សា និង​អនុ​វិទ្យាល័យ បិត​ត្រាំ​ង មិត្តភាព​ព្រះ​សីហ​នុ ជាំ​ង​ស៊ូ​វិញ​។

ដោយ​មានការ​ឯកភាព​ពី​ក្រសួង​អប់រំ​យុវជន និង​កីឡា តាម​ប្រកាស​លេខ​១១១៤/​ប្រ​.​ក ចុះ​ថ្ងៃ​ទី​១៣ ខែធ្នូ ឆ្នាំ​២០១៦ និង​ប្រកាស​លេខ​១២២០/​ប្រក​.​ចុះ​ថ្ងៃ​ទី​២៩ ខែធ្នូ ឆ្នាំ​២០១៦ របស់​ក្រសួង​អប់រំ​យុវជន និង​កីឡា ក្នុង​គោលបំណង​រឹតចំណង​សាមគ្គីភាព​រវាង រដ្ឋាភិបាល និង​ប្រជាជន​នៃ​ប្រទេស​យើង​ទាំង​ពីរ ជា​ពិសេស​ថ្នាក់ដឹកនាំ និង​ប្រជាជន​ចិន នៃ​ខេត្ត​ជាំ​ង​ស៊ូ និង​ខេត្ត​ព្រះ​សីហ​នុ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ