គេបានរកឃើញកណ្តូបមួយប្រភេទ ដែលចេះក្លែងបន្លំខ្លួននៅភ្នំគូលែនប្រទេសកម្ពុជា។ នៅលើពិភពលោកនេះ មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះបានអះអាងនៅលើបណ្តាញសង្គមរបស់ខ្លួនថា មានសត្វកណ្តុបសរុបជាង៨០០០ប្រភេទ នៅក្នុងនោះ មានមួយប្រភេទចេះក្លែងបន្លំតាមបរិយាកាស ហើយប្រភេទនេះក៏មាននៅកម្ពុជាដែរ ។
ប្រភពដដែលបានអះអាងថា សត្វកណ្តូបមួយប្រភេទនោះ ត្រូវបានគេហៅថា Katydid។ សត្វកណ្តូបប្រភេទនេះ គឺជាសត្វដែលជំនាញខាងក្លែងបន្លំដោយការសម្របខ្លួនទៅនឹងបរិស្ថានដែលវារស់នៅ ហើយជាទូទៅពួកវាក្លែងត្រាប់ពណ៌បៃតងដូចគ្នាទៅនឹងស្លឹកឈើ ។
ប្រភពដដែលបានបន្តថា កាលពីពេលថ្មីៗនេះ សត្វកណ្តូបមួយក្បាលនៅក្នុងប្រភេទ Katydid ត្រូវបានប្រទះឃើញនៅនឹងទីធ្លារបស់មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ ផ្ទាល់នាភ្នំគូលែន ។
ប្រភពដដែលបានបន្តថា ទោះបីជាពួកវាពិបាកនឹងមើលឃើញក៏ដោយ ប៉ុន្តែពួកវាពិតជាមិនពិបាកស្តាប់នៅពេលយប់ឡើយ។ ពួកវាបង្កើតសំឡេងរំខានធ្វើឱ្យយើងស្រកៀរត្រចៀក ដោយការ
ត្រដុសស្លាបរបស់ពួកវាជាមួយគ្នាយ៉ាងលឿន។
មកដល់ពេលនេះ សត្វកណ្តូបគឺជាសត្វដែលរស់នៅគ្រប់ទ្វីបទាំងអស់ លើកលែងតែនៅទ្វីបអង់តាក់ទិកមួយប៉ុណ្ណោះ ។
ចែករំលែកព័តមាននេះ