ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន អ៊ី​អន ម៉​ល ចេញ​សេចក្តីថ្លែងការណ៍ ពាក់ព័ន្ធ​នឹង​ឧបទ្ទវហេតុ​នៅ​ផ្សារ​ទំនើប អ៊ី​អន ទី​៣

12 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ ករណី​បុរស​ម្នាក់ ​(សុំ​មិនបង្ហាញ​អត្តសញ្ញាណ​) បាន​លោត​ពីលើ​ជាន់​ទី​៣ នៃ​អគារ​ផ្សារ​ទំនើប​អ៊ី​អន​៣ ហើយ​បាន​ស្លាប់​បាត់បង់​ជីវិត​នៅ​នឹង​កន្លែង ត្រូវ​បាន​ក្រុមហ៊ុន អ៊ី​អន ម៉​ល…

រាជធានី​ភ្នំពេញ ៖ ករណី​បុរស​ម្នាក់ ​(សុំ​មិនបង្ហាញ​អត្តសញ្ញាណ​) បាន​លោត​ពីលើ​ជាន់​ទី​៣ នៃ​អគារ​ផ្សារ​ទំនើប​អ៊ី​អន​៣ ហើយ​បាន​ស្លាប់​បាត់បង់​ជីវិត​នៅ​នឹង​កន្លែង ត្រូវ​បាន​ក្រុមហ៊ុន អ៊ី​អន ម៉​ល (​ខេ​ម​បូ​ឌា​) ឯ​.​ក ចេញ​សេចក្តីថ្លែងការណ៍​នៅ​ល្ងាច​ថ្ងៃ​ទី​២៧ ខែតុលា ឆ្នាំ​២០២៥ ពាក់ព័ន្ធ​នឹង​ឧបទ្ទវហេតុ​កើតឡើង​នៅ​ផ្សារ​ទំនើប អ៊ី​អន ម៉​ល មាន​ជ័យ ។

ឧបទ្ទវ​ហេតុនេះ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នៅ​វេលា​ម៉ោង​០១​និង​៣១​នាទី​រសៀល​ថ្ងៃ​ចន្ទ ទី​២៧ តុលា​នេះ នៅ​ចំណុច​ផ្សារ​ទំនើប AEON ទី​៣ ស្ថិត​នៅ​ផ្លូវ​៦០​ម៉ែត្រ សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។

យោង​តាម​សេចក្តីថ្លែងការណ៍​របស់​ក្រុមហ៊ុន អ៊ី​អន ម៉​ល (​ខេ​ម​បូ​ឌា​) ឯ​.​ក បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​មានការ​សោកស្ដាយ​ដោយ​ទទួល​បាន​ដំណឹង​អំពី​ឧបទ្ទវហេតុ ដ៏​រន្ធត់​មួយ​បាន​កើតឡើង​នៅ​រសៀល​ថ្ងៃ​ចន្ទ ទី​២៧ ខែ តុលា ឆ្នាំ​២០២៥​នេះ នៅ​បរិវេណ ផ្សារ​ទំនើប អ៊ី​អន ម៉​ល មាន​ជ័យ​។ នៅ​ប្រមាណ​ជា​ម៉ោង​១ និង​៣១​នាទី​រសៀល មាន​ជនបរទេស​ម្នាក់​បាន​លោត ពីលើ​អគារ ជាន់​ទី​៣ នៃ​ផ្សារ​ទំនើប​។ ហេតុការណ៍​នេះ​បាន​ធ្វើ​អោយ​មានការ​ភ្ញាក់ផ្អើល​ទៅ​ដល់ ក្រុមហ៊ុន អ្នក​ជួល​ទីតាំង ក្នុង​ផ្សារ​ទំនើប និង អតិថិជន ។

ក្រោយ​ពេល​កើតហេតុ​ភ្លាម​ៗ ក្រុមការងារ​គ្រប់គ្រង​ផ្សារ​ទំនើប បាន​អនុវត្ត​វិធានការ​បន្ទាន់​ស្រប​ទៅ​តាម នីតិវិធី​ប្រតិបត្តិ​ចំពោះ​ឧបទ្ទវហេតុ​។ អាជ្ញាធរ​មូលដ្ឋាន រួម​ទាំង​មន្ត្រី​នគរបាល ត្រូវ​បាន​ទាក់ទង​យ៉ាង​ឆាប់ រហ័ស និង​បាន​មក​ដល់​កន្លែង​កើតហេតុ ដើម្បី​ហ៊ុំ​ព័ទ្ធ​ទីតាំង និង​ចាប់ផ្ដើម​ការងារ​ស៊ើបអង្កេត​ដែល​ចាំបាច់ ។

វី​ឌី​អូ​ក្នុង​កាមេរ៉ា​សុវត្ថិភាព​របស់​យើង ព្រមទាំង​ការ​បំភ្លឺ​ពី​អ្នក​ឃើញ​ហេតុការណ៍​ផ្ទាល់ បាន​បញ្ជាក់​ថា បុគ្គល​ដែល​បាន​ស្លាប់ មាន​វត្ត​មាននៅ​ទីតាំង​កើត​ហេតុតែ​ម្នាក់ឯង មុន​ពេល​ដែល​ហេតុការណ៍​នោះ​បាន កើតឡើង ហើយ​គ្មាន​ភស្តុ​តាង​ណាមួយ ដែល​បង្ហាញ​ថា​មានការ​បង្កជម្លោះ ឬ ការ​ជាប់​ពាក់ព័ន្ធ​នឹង បុគ្គល​ណាមួយ​ផ្សេង​ទៀត​ឡើយ​។ តាម​រយៈ​សក្ខីកម្ម​ទាំងនេះ មន្ត្រី​នគរបាល​បាន​សន្និដ្ឋាន​ជាបឋម​ថា ឧបទ្ទវហេតុ​ខាងលើ​នេះ គឺជា​ករណី “​ការ​ធ្វើ​អត្ត​ឃា​.​ត​ស​ម្លា​.​ប់​ខ្លួន​“​។ យើងខ្ញុំ​កំពុង​តែ​សហការ​យ៉ាង​សកម្ម ជាមួយនឹង​អាជ្ញាធរ នៅ​ក្នុង​ដំណើរការ​នៃ​ការ​ស៊ើបអង្កេត ។

យើងខ្ញុំ​សូម​សម្តែង​នូវ​ការ​សោកស្ដាយ និង រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ ដល់​គ្រួសារ​នៃ​សព​ជន​ដែល​បាន​ស្លាប់ ចំពោះ​ការ​បាត់បង់​សមាជិកគ្រួសារ​របស់​ពួក​គេ​។

ក្រុមហ៊ុន អ៊ី​អន ម៉​ល (​ខេ​ម​បូ​ឌា​) ឯ​.​ក យកចិត្តទុកដាក់​ចំពោះ​សុវត្ថិភាព និង​សន្តិសុខ របស់​ក្រុមហ៊ុន អ្នក​ជួល​ទីតាំង និង អតិថិជន​របស់​យើង ដោយ​ចាត់​ទុក​វា​ជា​អាទិភាព​ដ៏​ចម្បង​បំផុត​។ យើងខ្ញុំ​ប្តេជ្ញា​រក្សា នូវ​បរិយាកាស​សន្តិសុខ នៅ​ផ្សារ​ទំនើប​ទាំងអស់​របស់​យើង​។ យើងខ្ញុំ​នឹង​បន្ត​ពិនិត្យ និង​ពង្រឹង​វិធានការ សន្តិសុខ ដើម្បី​ធានា​ដល់​សុខ​សុវត្ថិភាព​របស់​អតិថិជន​គ្រប់​រូប​។

យើងខ្ញុំ​សូម​ថ្លែងអំណរគុណ​ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច ចំពោះ​ការ​ចាត់វិធានការ​បន្ទាន់​ភ្លាម​ៗ និង​ដោយ វិជ្ជាជីវៈ​ខ្ពស់​។ យើងខ្ញុំ​ក៏​សូម​អរគុណ​ផង​ដែរ ដល់​ក្រុមហ៊ុន​អ្នក​ជួល​ទីតាំង និង​អតិថិជន​ទាំងអស់ សម្រាប់ ការ​យោគយល់ និង​សហការ​ចំពោះ​ឧបទ្ទវហេតុ​ដ៏​រន្ធត់​មួយ​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ