ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​រមាស់​ត្រចៀក​រ៉ាំរ៉ៃ! រោគសញ្ញា ៤ យ៉ាង​នៃ​ជំងឺ​ផ្សិត​រន្ធ​ត្រចៀក ​និង​អ្នក​ដែល​ប្រឈម​មុខ​ធ្ងន់ធ្ងរ​

12 ម៉ោង មុន

រាជធានីភ្នំពេញ៖​ តើ​អ្នក​ធ្លាប់​មាន​អាការៈ​រមាស់ ឈឺចាប់ ឬ​មាន​សារធាតុរាវ​ហូរ​ចេញពី​ត្រចៀក​ដែរ​ឬទេ? ការ​សម្គាល់​រោគសញ្ញា​ទាំងនេះ​ជា​រឿង​សំខាន់ ព្រោះ​វា​អាច​ជា​សញ្ញា​នៃ ជំងឺ​ផ្សិត​រន្ធ​ត្រចៀក ​ដែល​ជា​ការ​ឆ្លង​មេរោគ​ផ្សិត​នៅ​ក្នុង​រន្ធ​ត្រចៀក។ យោងតាម​ការ​ចុះផ្សាយ​របស់មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា-ចិន ព្រះកុសុមៈ…

រាជធានីភ្នំពេញ៖​ តើ​អ្នក​ធ្លាប់​មាន​អាការៈ​រមាស់ ឈឺចាប់ ឬ​មាន​សារធាតុរាវ​ហូរ​ចេញពី​ត្រចៀក​ដែរ​ឬទេ? ការ​សម្គាល់​រោគសញ្ញា​ទាំងនេះ​ជា​រឿង​សំខាន់ ព្រោះ​វា​អាច​ជា​សញ្ញា​នៃ ជំងឺ​ផ្សិត​រន្ធ​ត្រចៀក ​ដែល​ជា​ការ​ឆ្លង​មេរោគ​ផ្សិត​នៅ​ក្នុង​រន្ធ​ត្រចៀក។

យោងតាម​ការ​ចុះផ្សាយ​របស់មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា-ចិន ព្រះកុសុមៈ បាន​បង្ហាញ​ពី​រោគសញ្ញា និង​ក្រុម​មនុស្ស​ដែល​ងាយ​ប្រឈម​មុខ​នឹង​បញ្ហា​សុខភាព​ត្រចៀក​នេះ៖

១. រោគសញ្ញា ៤ យ៉ាង​នៃ​ការ​ឆ្លង​ផ្សិត​ក្នុង​ត្រចៀក

នៅពេល​រន្ធ​ត្រចៀក​ត្រូវ​បាន​វាយលុក​ដោយ​ផ្សិត អ្នកជំងឺ​នឹង​បង្ហាញ​សញ្ញា​ដូចតទៅ៖

  1. ឈឺចាប់ និង​រមាស់​ក្នុង​ត្រចៀក: ជា​អាការៈ​ទូទៅ​បំផុត ដែល​បង្ក​ភាព​មិន​ស្រួល។
  2. មាន​សារធាតុរាវ​ហូរ​ចេញពី​ត្រចៀក: មាន​ហូរ​ចេញ​នូវ​ទឹក​ឬ​សារធាតុ​រងៃ​ពី​រន្ធ​ត្រចៀក។
  3. អារម្មណ៍​ហ៊ឹង​ណែន​ក្នុង​ត្រចៀក: មាន​អារម្មណ៍​ថា​ត្រចៀក​តឹង ឬ​ណែន។
  4. ការ​ថយចុះ ឬ​បាត់បង់​ការ​ស្តាប់: សមត្ថភាព​ស្តាប់​ចាប់ផ្តើម​ចុះខ្សោយ។

២. អ្នក​ដែល​ប្រឈម​នឹង​ជំងឺ​ផ្សិត​ត្រចៀក​បំផុត

ជំងឺផ្សិត​រន្ធ​ត្រចៀកនេះ​ងាយ​កើតឡើង​ចំពោះ​មនុស្ស​ដែល​មាន​លក្ខខណ្ឌ​សុខភាព​ជាក់លាក់ ឬ​បាន​ប្រើប្រាស់​ថ្នាំ​មួយចំនួន៖

  • អ្នកជំងឺ​ទឹកនោមផ្អែម៖ ដោយសារ​មាន​កម្រិត​ជាតិ​ស្ករ​ខ្ពស់ ដែល​ជួយ​ជំរុញ​ការ​លូតលាស់​របស់​ផ្សិត។
  • អ្នក​មាន​ប្រព័ន្ធ​ភាព​ស៊ាំ​ខ្សោយ៖ រាងកាយ​មិន​អាច​ទប់ទល់​នឹង​ការ​វាយលុក​របស់​មេរោគ​និង​ផ្សិត​បាន​ល្អ។
  • អ្នក​ប្រើប្រាស់​ថ្នាំ​ផ្សះ (អង់ទីប៊ីយោទិក) បន្តក់​ត្រចៀក​រយៈពេល​វែង: ការ​ប្រើ​ថ្នាំ​អង់ទីប៊ីយោទិក​យូរ​ពេក អាច​សម្លាប់​បាក់តេរី​ល្អ​ក្នុង​ត្រចៀក ដែល​ធ្វើឲ្យ​ផ្សិត​លូតលាស់​បាន​ដោយ​ងាយ។


ការ​ដាស់តឿន: ប្រសិនបើ​លោក​អ្នក​ជា​ក្រុម​ប្រឈម​ខាងលើ ហើយ​មាន​អាការៈ​ទាំងនេះ សូម​ទៅ​ជួប​គ្រូពេទ្យ​ឯកទេស​ត្រចៀក​ច្រមុះ​បំពង់ក​ជាបន្ទាន់ ដើម្បី​ទទួល​ការ​ពិនិត្យ និង​ព្យាបាល​ត្រឹមត្រូវ ជៀសវាង​ការ​បាត់បង់​ការ​ស្តាប់៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ