រាជធានីភ្នំពេញ៖ តើអ្នកធ្លាប់មានអាការៈចុកពោះរហូតដល់ពិបាកទ្រាំ ឬនោមក្រហល់ក្រហាយដែរឬទេ? ការឈឺចាប់ទាំងនេះអាចជាសញ្ញានៃ ជំងឺក្រួសជាប់នៅបង្ហួរនោម ដែលជាបញ្ហាសុខភាពតម្រូវឲ្យមានការព្យាបាលបន្ទាន់។
យោងតាមការចុះផ្សាយរបស់មន្ទីរពេទ្យកាល់ម៉ែត ជំងឺនេះអាចបណ្តាលឲ្យមានការឈឺចាប់ខ្លាំង និងផលវិបាកធ្ងន់ធ្ងរដល់ប្រព័ន្ធទឹកនោម៖
១. រោគសញ្ញា ១០ យ៉ាងដែលត្រូវប្រញាប់ទៅជួបពេទ្យ
នៅពេលគ្រាប់ក្រួសជាប់នៅបង្ហួរនោម វាបង្កជាការរំខានដល់ផ្លូវនោម និងប៉ះពាល់ដល់ស្ថានភាពទូទៅរបស់អ្នកជំងឺ៖
- ស្ថានភាពឡេះឡះពិបាកទ្រាំ: អ្នកជំងឺមានសភាពមិនស្ងប់ និងពិបាកទ្រាំទ្រនឹងការឈឺចាប់។
- ខ្សោយកម្លាំង: អស់កម្លាំងល្ហិតល្ហៃ។
- ចុកពោះលើថ្ងាស់: មានការឈឺចាប់នៅតំបន់ថ្ងាស់ (ពោះខាងក្រោម)។
- ពិបាកនោម និងក្រហល់ក្រហាយ: នោមមិនស្រួល និងមានអារម្មណ៍ក្រហល់ក្រហាយ។
- ទំហំទឹកនោមតូច នោមតិច: ទឹកនោមចេញតិចតួចមិនចង់ចេញ។
- មានក្តៅខ្លួន និងទឹកនោមល្អក់: ក្នុងករណីមានការបង្ករោគ។
- ស្ទះនោមជិតឈឹង: មិនអាចនោមបានទាល់តែសោះ។
- មានទឹកនោមប៉ោងលើថ្ងាស់: ប្លោកនោមរីកប៉ោងដោយសារស្ទះនោម។
- អាចស្ទាបឃើញគ្រាប់ក្រួស៖ បើគ្រាប់ក្រួសធ្លាក់មកផ្នែកក្រោមនៃបង្ហួរនោម យើងអាចស្ទាបឃើញបាន។
២. ផលវិបាក ៤ យ៉ាងដែលកើតឡើងពីការធ្វេសប្រហែស
អ្នកជំងឺដែលមិនបានទទួលការព្យាបាល ឬព្យាបាលមិនបានត្រឹមត្រូវ នឹងប្រឈមមុខនឹងផលវិបាកធ្ងន់ធ្ងរលើប្រព័ន្ធទឹកនោម៖
- ការបង្ករោគធ្ងន់ធ្ងរ: បង្ករោគតាមប្លោកនោម និងបង្ហួរនោមដែលត្រូវការព្យាបាលបន្ទាន់។
- រលាកប្លោកនោម បង្ហួរនោមរ៉ាំរ៉ៃ: ការរលាកដែលនៅបន្តជាយូរអង្វែង។
- បង្ហួរនោមរួមតូច: បង្ហួរនោមបាត់បង់ភាពយឺត ហើយរួញតូច។
- បង្ហួរនោមស្ទះជិតឈឹង: បញ្ហាស្ទះទឹកនោមទាំងស្រុង ដែលតម្រូវឲ្យមានអន្តរាគមន៍វេជ្ជសាស្ត្រ។
ដំបូន្មានអ្នកជំនាញ: ប្រសិនបើមានរោគសញ្ញាណាមួយដែលសង្ស័យថាជាក្រួស ប្រញាប់ស្វែងរកគ្រូពេទ្យឯកទេសដើម្បីពិនិត្យ និងព្យាបាលឲ្យបានលឿនបំផុត ជៀសវាងផលវិបាកធ្ងន់ធ្ងរ៕
ចែករំលែកព័តមាននេះ