​ប្រាំ​ថ្ងៃ​ទៀត​អូន​រៀប​ការ​ជាមួយអ្នកផ្សេងបង​ផ្ដាច់​សង្ខារ​បញ្ជាក់​ចិត្ត​ស្មោះ


រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​បាន​ជ្រើសរើស​យក​សេចក្ដីស្លាប់ ដើម្បី​បញ្ជាក់​ចិត្ត​ស្មោះ​ភក្ដី​របស់​ខ្លួន​ជូន​ទៅ​នាង​ជា​សង្សារ​ដែល​​បែកចិត្ត​ទៅ​រៀប​ការ​ជាមួយ​ប្រុស​ផ្សេង​ចោល​រូប​គាត់​រយៈពេល​៥​ថ្ងៃ​ខាង​មុខ​ទៀត ។

 នៅ​ក្រោយ​ពេល​ដែល​សង្សារ​សុំ​បែក​យុវជន​នេះ​ពិបាកចិត្ត​យ៉ាង​ខ្លាំង​ទៅ​ហើយ រហូត​ដល់​ពេល​ថ្មី​ៗ​កន្លង​មកនេះ​លេចឮ​ដំណឹង​ថា នាង​ត្រូវ​ចូល​រោងការ​ឆាប់​ៗ​នេះ​ទៀត ទើប​គាត់​គិត​ខ្លី​ធ្វើ​អត្តឃាត​ដោយ​ចង​.​ក​សម្លាប់​ខ្លួន​តែ​ម្ដង ។ ហេតុការណ៍​នោះ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៨ ក្នុង​បន្ទប់​ជួល មួយ​កន្លែង ស្ថិត​នៅ​ក្នុងភូមិ​ត្រពាំង​គល់ សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

យុវជន​រូប​នោះ​ឈ្មោះ ប៊ុ​ន ភី អាយុ​២៣​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ព្រេន ឃុំ​ព្រៃ​គុយ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ ។ និង​ស្នាក់​នៅ​ជាមួយ​បង​ក្នុង​បន្ទប់​ផ្ទះ​ជួល​ដែល​ជា​កន្លែង​កើតហេតុ​ខាងលើ ហើយ​បាន​យក​ក្រមា​ចង​.​ក​ជាប់​ជញ្ជាំង​បន្ទប់ ចំណែក​នាង​សង្សារ​មិន​ត្រូវ​បាន​បង្ហើប​ឲ្យ​ដឹង​ពី​អត្តសញ្ញាណ​នោះ​ទេ ។ សាច់ញាតិ​បាន​ឲ្យ​ដឹង​ថា យុវជន​នេះ​បាន​ស្រឡាញ់​ស្ត្រី​ម្នាក់​ជា​អ្នក​ភូមិ​ជាមួយ​គ្នា​យ៉ាង​ខ្លាំង រហូត​បាត់​មុខ​នាង​មួយ​ថ្ងៃ​មិន​បាន​ផង ចំណែក​នាង​ក៏​បាន​ស្រឡាញ់​រូប​គាត់​វិញ​ដែរ មិនតែប៉ុណ្ណោះ​អ្នក​ទាំង​២​បាន​ក្លាយជា​សង្សារ​នឹង​គ្នា ប៉ុន្តែ​មិន​បាន​ធ្វើ​អ្វី​ឲ្យ​ខុស​ពី​គន្លង​ប្រពៃណី​នោះ​ទេ ។ ការ​ស្រឡាញ់​គ្នា​នោះ​បាន​មួយ​រយៈពេល​ប៉ុណ្ណោះ ក្រោយមក​ក៏​បាន​ប្រែ​ក្លាយទៅជា​ការ​បែកបាក់​គ្នា​ទៅ​វិញ ដោយ​នាង​ជា​សង្សារ​បាន​បែកចិត្ត​ទៅ​មាន​ថ្មី​ទៀត ។


ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ដោយសារ​តែ​អំណាច​នៃ​ការ​ស្រឡាញ់​យុវជន​ខាងលើ​បាន​ពិបាកចិត្ត​យ៉ាង​ខ្លាំង ព្រោះ​មិន​អាច​កាត់ចិត្ត​ពី​នាង​បាន ។ រហូត​ពេល​ថ្មី​ៗ​នេះ​បាន​ទទួល​ដំណឹង​ថា អតីត​សង្សារ​បាន​ចូល​រោងការ​ជាមួយ​អ្នក​ថ្មី​នា​ថ្ងៃ​ទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ​ហើយ ។ គ្រាន់តែ​ទទួល​ដំណឹង​នោះ​ភ្លាម​យុវជន​នេះ​បាន​ខូចចិត្ត​យ៉ាង​ខ្លាំង តែងតែ​អង្គុយ​សញ្ជប់សញ្ជឹង​ទឹកមុខ​ក្រៀមក្រោះ​គួរ​ឲ្យ​អាណិត ។

ប្រភព​ដដែល​បាន​បន្ត​ថា ខណៈនោះ​យុវជន​ខាងលើ​អត់​ហូប​បាយ​ហូប​ទឹក​នោះ​ទេ លុះដល់​ថ្ងៃ​កើតហេតុ​ខណៈ​បងប្អូន​ទៅ​ធ្វើការ​អស់​រូប​គាត់​នៅផ្ទះ​ម្នាក់ឯង​ក៏​បាន​សម្រេចចិត្ត​បញ្ចប់ជីវិត​ដោយ​ចង​.​ក​សម្លាប់​ខ្លួន ។
ចំណែក​សាកសព​ត្រូវ​បាន​បងស្រី​បង្កើត​យុវជន​នេះ​ប្រទះ​ឃើញ ដោយ​ក្រោយ​ពេល​ត្រឡប់​មក​ពី​ធ្វើការ​វិញ ឃើញ​ទ្វារ​បន្ទប់​បិទ​ជិត ស្ត្រី​ជា​បង​បាន​ស្រែកហៅ ប៉ុន្តែ​មិន​ឮ​យុវជន​នេះ​ឆ្លើយ​ទើប​ហៅ​អ្នក​ជិ​ខាង​ជួយ​ធាក់​ទម្លាយ​ទ្វារ​ចូល​ទៅ​ឃើញ​ប្អូន​ចង​.​ក​ស្លាប់​បាត់​ទៅ​ហើយ ៕

Facebook Google Twitter Email

Live

Sponsored News

០២:៣៩ | ក្នុងស្រុក

ក្រុមហ៊ុន ភីធីធី កម្ពុជា ផ្តល់អាហារូបករណ៍ ៣០០កន្លែងដល់សិស្សកម្ពុជា ដើម្បីបណ្តុះបណ្តាលអ្នកដឹកនាំវ័យក្មេងតាមរយៈវគ្គសិក្សាពីចម្ងាយ «ទម្លាប់ល្អទាំង ៧របស់យុវវ័យឆ្នើម»

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ