ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សំណល់យុទ្ធភ័ណ្ឌសេសសល់ ពីសង្គ្រាមនៅតាមព្រំដែនកម្ពុជា-ថៃ នៅតែជាហានិភ័យសម្រាប់ពលរដ្ឋ

23 ម៉ោង មុន

សំណល់​យុទ្ធ​ភ័​ណ្ឌ​មិន​ទាន់​ផ្ទុះ បន្ទាប់​ពី​សង្គ្រាម​កម្ពុជា​–​ថៃ នៅ​តែ​បង្ក​គ្រោះថ្នាក់​ដល់​ជីវិត និង​សុវត្ថិភាព​ប្រជាពលរដ្ឋ​តាម​តំបន់​ព្រំដែន ។ សំណល់​ទាំងនេះ បណ្តាល​ឲ្យ​មានការ​រង​របួស ពិការ​ភាព និង​រារាំង​ការ​ប្រើប្រាស់​ដីធ្លី​សម្រាប់​កសិកម្ម និង​ការ​អភិវឌ្ឍ…

សំណល់​យុទ្ធ​ភ័​ណ្ឌ​មិន​ទាន់​ផ្ទុះ បន្ទាប់​ពី​សង្គ្រាម​កម្ពុជា​–​ថៃ នៅ​តែ​បង្ក​គ្រោះថ្នាក់​ដល់​ជីវិត និង​សុវត្ថិភាព​ប្រជាពលរដ្ឋ​តាម​តំបន់​ព្រំដែន ។ សំណល់​ទាំងនេះ បណ្តាល​ឲ្យ​មានការ​រង​របួស ពិការ​ភាព និង​រារាំង​ការ​ប្រើប្រាស់​ដីធ្លី​សម្រាប់​កសិកម្ម និង​ការ​អភិវឌ្ឍ ។ នេះ​បើ​យោង​តាម​ផេ​ក​ទូរទស្សន៍​ជាតិ​កម្ពុជា បាន​ប្រកាស​នា​ព្រឹក​ថ្ងៃ​ទី​០៤ ខែមករា ឆ្នាំ​២០២៦ ។

ជាមួយ​នេះ វា​ក៏​ប៉ះពាល់​ដល់​សេដ្ឋកិច្ច សង្គម និង​បរិស្ថាន ដោយ​ធ្វើ​ឲ្យ​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ​នៅ​តំបន់​ព្រំដែន​ជួប​ការ​លំបាក និង​គ្មាន​សុវត្ថិភាព ។

បើ​មានការ​ជួប​ប្រទះ​ឬ​សង្ស័យ​ថា មាន​គ្រាប់​យុទ្ធ​ភ័​ណ្ឌ​មិន​ទាន់​ផ្ទុះ សូម​មេត្តា កុំ​ប៉ះពាល់ ត្រូវ​ប្រ​ញ៉ាប់​រាយការណ៍​ទៅ​អាជ្ញាធរ ឬ​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន​កម្ពុជា CMAC ។

ជា​ការ​អំពាវនាវ ក្នុង​ករណី​បងប្អូន​ប្រជាពលរដ្ឋ​បាន​ជួប​ប្រទះ ឬ​សង្ស័យ​ថា មាន​គ្រាប់​យុទ្ធ​ភ័​ណ្ឌ​មិន​ទាន់​ផ្ទុះ សូម​មេត្តា​កុំ​ប៉ះពាល់ ប៉ះទង្គិច ឬ​ដំ​ក្បាល​គ្រាប់​ទាំងនោះ​ឱ្យ​សោះ ។ សូម​ប្រញាប់​រាយការណ៍​ជា​បន្ទាន់​ទៅ​កាន់​អាជ្ញាធរ​មូលដ្ឋាន ឬ​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន​កម្ពុជា (CMAC) ដើម្បី​ចាត់វិធានការ​បច្ចេកទេស​ឱ្យ​បាន​ទាន់​ពេលវេលា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ