ខេត្តកំពង់ស្ពឺ៖ ថៅកែសហគ្រាសសិប្បកម្មចម្រាញ់ប្រេងម៉ាស៊ូតបានរងរបួសម្នាក់(ជនជាតិចិន) ត្រូវបានមិត្តភក្តិដឹកយកទៅព្យាបាលនៅមន្ទីរភ្លាមៗ ខណៈដែលភ្លើងឆេះទីតាំងសិប្បកម្មចម្រាញ់ប្រេងម៉ាស៊ូត បង្កឱ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចជួយអន្តរាគមន៍ពន្លត់ មិនទាន់ដឹងមូលហេតុច្បាស់លាស់។
ករណីអគ្គិភ័យឆេះសហគ្រាស យីហោ ស៊ីនសេងតុង អេននើជី (ខេមបូឌា) ឯ ក (សិប្បកម្មចម្រាញ់ប្រេងម៉ាស៊ូត) កាលពីវេលាម៉ោង០៣និង៤០នាទីរសៀល ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៦ នៅចំណុចក្នុងភូមិត្រពាំងរុន ឃុំដំណាក់រាំង ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។
នគរបាលស្រុកសាមគ្គីមុនីជ័យបាននិយាយឱ្យដឹងថា ករណីអគ្គិភ័យឆេះសហគ្រាស យីហោ ស៊ីនសេងតុង អេននើជី (ខេមបូឌា) ឯ ក (សិប្បកម្មចម្រាញ់ប្រេងម៉ាស៊ូត) ធ្វើអំពីដែក ដែលមានម្ចាស់ ឈ្មោះ SU LIXING (ជនជាតិចិន) ភេទប្រុស អាយុ៥២ឆ្នាំ និងឈ្មោះ TANG HONGTAO (ជនជាតិចិន) ភេទប្រុស អាយុ ៥៧ឆ្នាំ រស់នៅកន្លែងកើតហេតុខាងលើ។ អគ្គីភ័យដែលឆាបឆេះខាងលើបានរងការខូចខាត ៖
-ឆេះស៊ីទែនផ្ទុកប្រេងចំនួន ៧ (តូច ០២ស៊ីទែន) មានទំហំប្រវែង៤ម៉ែត្រ គុណនិង៥ម៉ែត្រ ស្មើនឹង៥ស៊ីទែន) និង (២ម៉ែត្រ គុណនិង៣ម៉ែត្រស្មើនឹង២ស៊ីទែន)។
-ឆេះប្រេងម៉ាស៊ូតអស់ប្រហែលចំនួន ៣៥, ០០០លីត្រ។
នគរបាលស្រុកសាមគ្គីមុនីជ័យបានបន្តឱ្យដឹងថា មូលហេតុដែលបណ្តាលឱ្យឆេះសហគ្រាសចម្រាញ់ប្រេងម៉ាស៊ូតខាងលើនេះមិនទាន់ដឹងច្បាស់លាស់នោះទេ សមត្ថកិច្ចនិងជំនាញ កំពុងតែធ្វើការស្រាវជ្រាវ ។
ចំពោះករណីអគ្គិភ័យខាងលើនេះដែរបណ្ដាលឱ្យគ្រោះថ្នាក់ធ្ងន់ម្នាក់ដែលជា (ថៅកែសហគ្រាសជនជាតិចិនឈ្មោះ SU LIXING អាយុ៥២ឆ្នាំ) ត្រូវបានមិត្តភក្តិជនជាតិចិនដូចគ្នាបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យភ្លាមៗ។
នគរបាលស្រុកសាមគ្គីមុនីជ័យបានបញ្ជាក់ថា÷ លទ្ធផលកិច្ចប្រតិបត្តិការជួយបាញ់ពន្លត់ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ចំនួន ១៥ គ្រឿង និងកម្លាំងសរុប១២០នាក់ ÷
-រថយន្តពន្លត់អគ្គីភ័យអគ្គស្នងការនគរបាលជាតិ ចំនួន ០៣គ្រឿង
-រថយន្តពន្លត់អគ្គីភ័យ ង ៧០ (៧១១) ចំនូន ០៥គ្រឿង
-រថយន្តពន្លត់អគ្គីភ័យស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ០១គ្រឿង
-រថយន្តពន្លត់អគ្គីភ័យអធិការដ្ឋានគរបាលស្រុកសាមគ្គីមុនីជ័យ ០១គ្រឿង
-រថយន្តពន្លត់អគ្គីភ័យអធិការដ្ឋាននគរបាលស្រុកសំរោងទង ០១គ្រឿង
-រថយន្តពន្លត់អគ្គីភ័យអធិការដ្ឋាននគរបាល ក្រុងឧដុង្គម៉ែជ័យ ០១គ្រឿង
-រថយន្តពន្លត់អគ្គីភ័យអធិការដ្ឋាននគរបាលក្រុងច្បារមន ០១គ្រឿង
-រថយន្តពន្លត់អគ្គីភ័យអធិការដ្ឋាននគរបាលស្រុកថ្ពង ០១គ្រឿង
-រថយន្តពន្លត់អគ្គីភ័យកងរាជអាវុធហត្ថ ខេត្តកំពង់ស្ពឺ ០១គ្រឿង ~ការប្រើប្រាស់ទឹក អស់សរុបចំនួន ៤០ រថយន្ត។ រហូតដល់វេលាម៉ោង០១រំលងអាធ្រាត្រឈានចូលព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៦ ទើបរលត់ទាំងស្រុង ៕







ចែករំលែកព័តមាននេះ