ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថ​កិច្ចប៉ុស្តិ៍​រដ្ឋ​បា​លវត្ត​ភ្នំ ​ចុះប្រមូល​ស្រ្តី​រកស៊ី​ផ្លូវ​ភេទតាម​រម​នីយ​ដ្ឋាន​វត្ត​ភ្នំ​ និង​ប្រុស​អនាថា​តា​មផ្លូវ​

12 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ​ ៖ សមត្ថ​កិច្ចប៉ុស្តិ៍​រដ្ឋ​បា​លវត្ត​ភ្នំ​ ក្នុង​រយៈ​ពេល​ ២​យប់​ គឺយប់​ថ្ងៃទី​១១ និងទី​១២​ មិថុនា​ ២០១៣​ នេះ បាន​ចុះ​រដ្ឋ​បា​ល​ប្រមូល​ស្រ្តី​រកស៊ី​ផ្លូវ​ភេទតាម​រម​នីយ​ដ្ឋាន​វត្ត​ភ្នំ​ តាម​ដង​ផ្លូវ​ និង​ប្រុស​អនាថា សរុប​ទាំង​អស់​បាន​​ចំនួន ៤៧​នាក់​ ។

គួរ​បញ្ជាក់ថា​ កាល​ពី​យប់​ថ្ងៃទី​១១​ មិថុនា​ ២០១៣ សមត្ថ​កិច្ចប៉ុស្តិ៍​រដ្ឋ​បា​លវត្ត​ភ្នំ​ បា​នប្រមូល​​ស្រ្តី​រកស៊ី​ផ្លូវ​ភេទ​តាម​រម​នីយ​ដ្ឋាន​វត្ត​ភ្នំ​ តាម​ដង​ផ្លូវ​ និង​ប្រុស​អនាថា សរុប​ចំនួន​ ១៦​នាក់​ ក្នុង​នោះ​មាន​ ស្រី​ ៤នាក់​​ ខ្ទើយ ​៣នាក់​ និង​ប្រុស​ ៩នាក់​ ​ហើយ​បា​នបញ្ជូន​ពួក​គេ​ទៅ​ក្រសួង​សង្គម​កិច្ច​ ដើម្បី​ធ្វើ​ការ​អប់​រំ​ណែនាំ​ ។

ដោយ​ឡែក​ នៅ​យប់​ថ្ងៃទី​១២​ មិថុនា​ ២០១៣​ សមត្ថ​កិច្ចប៉ុស្តិ៍​រដ្ឋ​បា​លវត្ត​ភ្នំ​ ​បានប្រមូល​​ស្រ្តី​រកស៊ី​ផ្លូវ​ភេទ​តាម​រម​នីយ​ដ្ឋាន​វត្ត​ភ្នំ​ តាម​ដង​ផ្លូវ​ និង​ប្រុស​អនាថា សរុប​ចំនួន​ ៣៦​នាក់​ ក្នុង​នោះ​មាន​ ស្រី​ ១៩​នាក់​ ខ្ទើយ​ ៨នាក់​ និង​ប្រុស​ ៤នាក់​ ដែល​អ្នក​ទាំង​នេះ ត្រូវ​បាន​នាំ​ខ្លួន​ទៅ​ប៉ុស្តិ៍​រដ្ឋ​បា​លវត្ត​ភ្នំសិ​ន រង់​ចាំ​មា​នវិធាន​ការ ​នៅ​ថ្ងៃ​ទី​១៣​ មិថុនា​ ២០១៣​ ស្អែក​នេះ ៕