ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវជន​ម្នាក់​ឃើញ​គេ​អង្គុយ​លេង​មុខ​ផ្ទះ​ស្មាន​ថា​មិត្ត​ភក្តិ​ខ្លួន​ស្ទុះ​ទៅ​វាយ​ក្បាលលេង​​ត្រូវ​គេ​វាយ​វិញ​ទ្រោម​ខ្លួន​

12 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ​ ៖​ យុ​វ​ជន​ម្នាក់​ត្រូវ​មនុស្ស​ ១ក្រុម​ មា​នគ្នា​ ៥ ទៅ​ ៦នាក់​ ព្រួត​វាយ​ឡើង​​ទ្រោម​ខ្លួន​ ខណៈ​ដែល​យុវ​ជន​រូប​នោះ បា​នឃើញ​បុរស​ម្នាក់​កំពុង​អង្គុយ​លេង​មុខ​ផ្ទះ​ ហើយ​ស្មាន​ថា​ជា​មិត្ត​ភក្តិ​ខ្លួន​ បាន​​ស្ទុះ​ទៅ​វាយ​ក្បាល​គេ​លេង​ ក៏​ត្រូវ​បុរស​ម្នាក់​នោះ​ និង​បក្ខ​ពួក​ ៥នាក់​ទៀត ព្រួត​គ្នា​វាយ​តែ​ម្តង​ ដែល​ហេតុ​ការណ៍​នេះ

រាជ​ធានី​ភ្នំ​ពេញ​ ៖​ យុ​វ​ជន​ម្នាក់​ត្រូវ​មនុស្ស​ ១ក្រុម​ មា​នគ្នា​ ៥ ទៅ​ ៦នាក់​ ព្រួត​វាយ​ឡើង​​ទ្រោម​ខ្លួន​ ខណៈ​ដែល​យុវ​ជន​រូប​នោះ បា​នឃើញ​បុរស​ម្នាក់​កំពុង​អង្គុយ​លេង​មុខ​ផ្ទះ​ ហើយ​ស្មាន​ថា​ជា​មិត្ត​ភក្តិ​ខ្លួន​ បាន​​ស្ទុះ​ទៅ​វាយ​ក្បាល​គេ​លេង​ ក៏​ត្រូវ​បុរស​ម្នាក់​នោះ​ និង​បក្ខ​ពួក​ ៥នាក់​ទៀត ព្រួត​គ្នា​វាយ​តែ​ម្តង​ ដែល​ហេតុ​ការណ៍​នេះ បា​ន​កើត​ឡើង​កា​លពី​វេលា​ម៉ោង​ ១០​យប់​ ថ្ងៃទី​១២​ មិថុនា​ ២០១៣​ នៅ​ក្នុង​ភូមិ​ត្រពាំង​ឈូក​ សង្កាត់​ទឹក​ថ្លា ខណ្ឌ​សែន​សុខ​ ។

យុវ​ជ​​ន​រង​គ្រោះ​ខាង​លើ​មា​នឈ្មោះ​ មុត​ រ៉ា​ណៃ អាយុ​ ២៣ឆ្នាំ​ មាន​ទី​លំ​នៅ​ភូមិ​ក្រូច​ឆ្មារ​ ស្រុក​ក្រូច​ឆ្មារ​ ខេត្ត​កំពង់​ចា​ម ។ ក្រោយ​កើត​ហេតុ​ ជ​ន​រង​គ្រោះ​ត្រូវ​មិត្ត​ភក្តិ​នាំ​ចេញ​ទៅ ចំណែក​ជន​បង្ក​បា​នរត់​គេច​ខ្លួន​បាត់អស់​​ ៕