ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡិច​ស៊ីស​​ជន​ជាតិ​ចិន​បើក​បុក​កា​មរី​ឆ្លាម​ក្រពឹត​​ទ្វារ​ក្រោយ​ រួច​បើក​រត់​គេច​សមត្ថ​កិច្ច​ចាប់​ឃាត់​បា​ន

12 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ​ ៖ រថ​យន្ត​ឡិច​ស៊ីស​ RX300 ពណ៌​ស ១គ្រឿង​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2U-8006 ជិះ​ដោយ​ជន​ជាតិ​ចិន​ ២នាក់​ ស្រី​១​ ប្រុស​ ១ បា​នធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​៦០៦ ក្នុង​សង្កាត់​បឹង​កក់​ទី​២​ ខណ្ឌ​ទួល​គោក​ ក្នុង​ទិ​សដៅ​ពី​ត្បូង​ទៅ​ជើង​ លុះ​មក​ដល់​ចំណុច​ផ្លូវ​កែង​៣០៧​ បា​នបុក​ជាមួយ​រថ​យន្ត​កាម​រី​ឆ្លា​ម ១គ្រឿង ពណ៌​ត្រី​ឆ្លូញ

រាជ​ធានី​ភ្នំ​ពេញ​ ៖ រថ​យន្ត​ឡិច​ស៊ីស​ RX300 ពណ៌​ស ១គ្រឿង​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2U-8006 ជិះ​ដោយ​ជន​ជាតិ​ចិន​ ២នាក់​ ស្រី​១​ ប្រុស​ ១ បា​នធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​៦០៦ ក្នុង​សង្កាត់​បឹង​កក់​ទី​២​ ខណ្ឌ​ទួល​គោក​ ក្នុង​ទិ​សដៅ​ពី​ត្បូង​ទៅ​ជើង​ លុះ​មក​ដល់​ចំណុច​ផ្លូវ​កែង​៣០៧​ បា​នបុក​ជាមួយ​រថ​យន្ត​កាម​រី​ឆ្លា​ម ១គ្រឿង ពណ៌​ត្រី​ឆ្លូញ​ ពាក់​ស្លាក​លេខ​ ក្រុង​ព្រះ​សីហនុ​ 2A-2637 ជិះ​គ្នា​ ២នាក់​ បណ្តាល​ឱ្យ​ក្រពឹត​ទ្វារ​ក្រោយ​ផ្នែក​ខាង​ឆ្វេង​ ឯ​រថ​យន្ត​បង្ក​ធ្លាក់​កាង​មុខ​ព្យាយា​មបើក​រត់​គេច​ តែ​សមត្ថ​កិច្ច​ចាប់​ឃាត់​បា​ន ។

ហេតុ​ការណ៍​នេះ បាន​កើត​ឡើងកា​លពី​វេលា​ម៉ោង ៩ និង​​ ១៥នាទី​ យប់​ថ្ងៃទី​១២​ មិថុនា​ ២០១៣​ ​តាម​បណ្តោយ​ផ្លូវ​៦០៦ កែង​ផ្លូវ​៣០៧ ក្នុង​សង្កាត់​បឹង​កក់​ទី​២​ ខណ្ឌ​ទួល​គោក ។ បច្ចុប្បន្ន​ ម្ចាស់​រថ​យន្ត​ទាំង​២​ កំពុង​ចរចា​គ្នា​នៅ​កន្លែង​កើត​ហេតុ​ ៕