ខេត្តកណ្តាល ៖ បុរស ២នាក់ បានស្លាប់ភ្លាមៗនៅនឹងកន្លែងក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តបុកម៉ូតូ ដែលបានកើតឡើងកាលពីវេលាម៉ោង ៨ និង ១០នាទី យប់ថ្ងៃទី១២ មិថុនា ២០១៣ នៅតាមបណ្តោយផ្លូវជាតិលេខ២ ក្នុងភូមិដើមមៀន សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ។
តាមប្រភពព័ត៌មាន បានឱ្យដឹងថា រថយន្តម៉ាកហ៊ីយ៉ាន់ដាយប្រភេទឃ្លុប ពណ៌ខៀវ ១គ្រឿង ពាក់ស្លាកលេខ 3A-0495 បើកក្នុងល្បឿនលឿន ទិសដៅពីជើងទៅត្បូង តាមបណ្តោយផ្លូវជាតិលេខ២ មកដល់ចំណុចកើតហេតុក៏បានបុកជាមួយម៉ូតូស្មាស់វី ពណ៌ខ្មៅ ១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1BV-0241 ជិះគ្នា ២នាក់ ក្នុងល្បឿនលឿនទិសដៅបញ្រ្ចាស់គ្នា បណ្តាលឱ្យស្លាប់ភ្លាមៗនៅកន្លែងតែម្តង ។
ក្រោយកើតហេតុ សពជនរងគ្រោះត្រូវតម្កល់ទុកនៅមន្ទីរពេទ្យជ័យជំនៈ ក្រុងតាខ្មៅ បណ្តោះអាសន្នសិនរង់ចាំសាច់ញាតិមកទទួល ចំណែករថយន្តបង្ក និងម៉ូតូ ត្រូវសមត្ថកចិ្ចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ៕
ចែករំលែកព័តមាននេះ