កាមរីឆ្លាមបើកបុកម៉ូតូ ១គ្រឿង រួចបើករត់គេចសមត្ថកិច្ចចាប់បាននៅរង្វង់មូលអាងទឹកអូឡាំពិក
រាជធានីភ្នំពេញ ៖ រថយន្តកាមរីឆ្លាម ពណ៌ស្ករ ១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2H-6367 ជិះគ្នា ២នាក់ បើកបរពីលិចទៅកើតតាមផ្លូវពេទផន ក៏ទៅបុកម៉ូតូC125 ពណ៌ខ្មៅ ១គ្រឿង ពាក់ស្លាកលេខ កំពង់ចាម 1D-7388 ដែលបើកស្របទិសគ្នា បណ្តាលឱ្យអ្នកបើកបររងរបួសធ្ងន់ ចំណែករថយន្តបានព្យាយាមបើករត់គេចរហូតមកដល់រង្វង់មូលអាងទឹកអូឡាំពិច ទើបត្រូវសមត្ថកិច្ចចាប់ឃាត់បាន ។



ចែករំលែកព័តមាននេះ