ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ូលិស​មន្ទីរ​ប្រឆាំង​គ្រឿង​ញៀន​ក្រសួង​មហា​ផ្ទៃ ​បង្រ្កាប​ជន​សង្ស័យ​ជួញ​ដូរ​គ្រឿង​ញៀន​ ២នាក់​ ផ្ទុះ​អាវុធ​ ១គ្រាប់​

12 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ ប៉ូលិស​មន្ទីរ​ប្រឆាំង​គ្រឿង​ញៀន​ក្រសួង​មហា​ផ្ទៃ ​កាល​ពី​វេលាម៉ោង​ ៥ និង​ ៣០​នាទី​ ល្ងាច​ថ្ងៃទី​១២​ មិថុនា​ ២០១៣​ បា​នចេញ​ប្រតិ​បត្តិ​ការ​បង្រ្កាប​ជន​សង្ស័យ​ជួញ​ដូរ​គ្រឿង​ញៀន​ ២នាក់​ តា​មដង​ផ្លូវ​នៅ​ចំណុច​មុខ​ផ្សារ​ទួល​គោក​ តាម​ផ្លូវ​៥៩៨​ ស្ថិត​ក្នុង​ភូមិ​ទួល​គោក​ សង្កាត់​ទួលសង្កែ​ ខណ្ឌ​ឫស្សី​កែវ​ ខណៈ​ដែល​ជន​សង្ស័យ​​ជិះ​ម៉ូតូ​ឌ្រីម​C125 ពណ៌​ខ្មៅ​ ១គ្រឿង​ រត់​គេច​ពេញ​ផ្លូវ​ ។

មុន​ពេល​កើត​ហេតុ​សមត្ថ​កិច្ច​បា​នធ្វើ​ការ​ស្រាវ​ជ្រាវ​ រួច​ក៏​ប្រទះ​ឃើញ​ជន​សង្ស័យ​ដែល​គេ​អះ​អាង​ថា​ ជា​ក្រុម​ជួញ​ដូរ​គ្រៀង​ញៀន​ ក៏​ចេញ​ប្រតិ​បត្តិ​ការ​ដេញ​ចាប់​តាម​ផ្លូវ​៥៩៨​ ដោយ​មា​នរថ​យន្ត​ និង​ម៉ូតូ​ បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ លុះ​មក​ដល់​ចំណុច​កើត​ហេតុ​មុខ​ផ្សារ​ទួល​គោក​ (ផ្សារ​ងិន​អាន​) សមត្ថ​កិច្ច​បា​នផ្ទុះ​អាវុធ​ ១គ្រាប់​ ទើប​ចាប់​បា​នជន​សង្ស័យ​ រួច​បញ្ជូន​ដាក់​រថ​យន្ត​នាំ​យក​ទៅ​មន្ទីរ​ប្រឆាំង​គ្រឿង​ញៀន​ក្រសួង​មហា​ផ្ទៃ ៕