ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បដិមា​​មាន​​ចំណាស់​​1​​ពាន់​​ឆ្នាំ​​2​អង្គ​​ត្រឡប់​មក​​កម្ពុជា

12 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​ ៖ ​ព្រះ​​បដិ​មា​មាន​​​អាយុ​ចំណាស់​មួយ​ពាន់ឆ្នាំ​ចំនួន​ពីរ​អង្គ​ដែល​មាន​ឈ្មោះ​ថា«សហទេព»​​ និង​​​«នកុល»​​ដែល​បាន​បាត់​ពី​ប្រាសាទ​កោះកេរ្តិ៍​នាអំឡុង​ទស​វត្សរ៍​ទី​៧០​ត្រូវ​បាន​សារ​មន្ទីរ​នៅ​បុរី​ញូវ​យ៉ក​សហ​រដ្ឋអា​មេរិក​ឈ្មោះ​ថា​ Metropolitan​ប្រគល់​មក​ប្រទេស​កម្ពុជា​វិញ​ និង​បានបញ្ជូន​មក​ដល់​​កាល​ពី​ល្ងាច​ថ្ងៃទី​១១​ ​​មិថុនា​​ ​​នៅ​អាកាស​យាន​ដា្ឋន​អន្តរ​ជាតិ​ភ្នំពេញ​​

រាជធានី​ភ្នំពេញ​ ៖ ​ព្រះ​​បដិ​មា​មាន​​​អាយុ​ចំណាស់​មួយ​ពាន់ឆ្នាំ​ចំនួន​ពីរ​អង្គ​ដែល​មាន​ឈ្មោះ​ថា«សហទេព»​​ និង​​​«នកុល»​​ដែល​បាន​បាត់​ពី​ប្រាសាទ​កោះកេរ្តិ៍​នាអំឡុង​ទស​វត្សរ៍​ទី​៧០​ត្រូវ​បាន​សារ​មន្ទីរ​នៅ​បុរី​ញូវ​យ៉ក​សហ​រដ្ឋអា​មេរិក​ឈ្មោះ​ថា​ Metropolitan​ប្រគល់​មក​ប្រទេស​កម្ពុជា​វិញ​ និង​បានបញ្ជូន​មក​ដល់​​កាល​ពី​ល្ងាច​ថ្ងៃទី​១១​ ​​មិថុនា​​ ​​នៅ​អាកាស​យាន​ដា្ឋន​អន្តរ​ជាតិ​ភ្នំពេញ​​ ដោ​យ​មាន​រៀប​ចំ​ពិធី​ទទួល​​យ៉ាង​អធិក​អធម​ដោយ​មាន​​​ព្រះ​​សង្ឃ​​សូត្រ​​ជយន្ដោ​​​ និង​ពុទ្ធា​ភិសេក​​​​តាម​ជំនឿ​​ព្រះ​ពុទ្ធ​​សាសនា​​ផង​ដែរ​ ។

លោក​ ជុច​ ភឿន ​រដ្ឋ​លេ​ខា​ធិ​ការ​ក្រសួង​វប្ប​ធម៌​ និង​វិចិត្រស​ិល្បៈ​បាន​ថ្លែង​ប្រាប់​អ្នក​សារ​ព័ត៌​មាន​ នា​ឱកាស​នោះ​ថា​​ យើង​ពិត​ជា​សប្បាយ​រីក​រាយ​​​ដែល​យើង​បាន​ទទួល​វត្ថុ​បុរាណ​ដែល​ជា​កេរមរ​ត​ក​ដ៏​មាន​តម្លៃ​របស់​ខ្មែរ​យើង​មក​វិញ​ហើយ​លោក​សង្ឃឹម​ថា​ រូប​ចម្លាក់​បី​បួន​ទៀត​នឹង​ត្រូវ​បញ្ជូន​​​មក​បន្ត​បន្ទាប​់​ដូច​គ្នា ។​ តាម​ការ​រៀប​រាប​​់​ពី​ប្រវត្តិនៃ​រូប​ចម្លាក់​នេះ ​លោក​ ជុច​ ​ភឿន​បាន​ឲ្យ​ដឹងថា​​ រូប​បដិ​មាទាំង​ពី​រ​នេះ​គឺ​ស្ថិត​ក្នុង​ចំណោម​រូបបដិមាទាំង​៩អ​ង្គ​ដែល​ខ្មែរ​បាន​សាង​សង់​ឡើង​ក្នុង​សតវត្សរ​៍​ទី១០​នៅ​ប្រាសា​ទកោះ​កេរ្តិ៍​ ប៉ុន្តែ​ត្រូវ​បាន​បាត់​ក្នុង​អំឡុង​ទស​វត្សរ៍​១៩៧០​ ខណៈ​ប្រទេសក​ម្ពុជា​កំពុង​ធ្លាក់​ក្នុង​វិបត្តិ​នយោ​បាយ​ ។​

លោក​បន្ថែម​ថា​ ក្នុង​ចំណោម​រូប​បដិមា​ទាំង​៩​អង្គ​ដែល​បាន​បាត់​កន្លង​មក​ កម្ពុជា​រក​ឃើញ​វិញ​តែ​មួយ​​អង្គគ​ត់គឺ​កំពុង​តម្កល់​​នៅ​អភិ​រក្ស​អង្គរ​ ។ ដូច្នេះ​ការ​វិល​មកដ​ល់​នៃ​បដិមា​ទាំង​ពីរ​​អង្គ​នេះ​ធ្វើ​ឲ្យក​ម្ពុជា​មាន​រូប​បដិមា​របស់​ប្រាសា​ទ​កោះ​កេរ្តិ៍ច​ំនួន​បី​ហើយ​ ។​ ដូច្នេ​ះ​កម្ពុជា​នៅ​បាត់​តែ​៦​​អង្គ​ទៀត​ទេ ។
លោក​បញ្ជាក់​ថា ​ការ​បញ្ជូន​បដិមា​ទាំង​ពីរ​អង្គ​នេះ​ត្រឡប់ម​ក​កម្ពុជា​វិញ​គឺ ​បន្ទាប់​ពី​ក្រុម​ហ៊ុន​ដាក់​ដេញ​ថ្លៃ​មួយ​ឈ្មោះ​ថា​ Sotheby​ ដាក​់​រូប​បដិមា​នេះ​ដេញ​ថ្លៃ​លក់​ជា​សាធារ​ណៈ ​​ហើយ​កម្ពុជា​បាន​ស្នើ​សុំ​ឲ្យ​ក្រុម​ហ៊ុន​នោះ​ដក​ចេញ​ពី​បញ្ជី​ដាក់​លក់​ ។

​ក្រោយ​ពី​មាន​ការ​តស៊ូ​យ៉ាង​ខ្លាំ​ង​ក្ល​ា​ពី​រដ្ឋា​ភិបាល​កម្ពុជា​និង​មាន​ភស្តុ​តាង​បង្ហាញ​ថា ​​ជា​របស់​ខ្មែរ​​ព្រម​ទាំង​មាន​ការ​ជួយ​ជ្រោម​ជ្រែង​ពី​រដ្ឋាភិ​បាល​​អាមេរិ​ក សារ​មន្ទីរ​ Metropolitan​​ដែ​ល​ដាក់​តាំង​បង្ហាញ​រូប​ចម្លាក់​នេះ​ជាសាធារ​ណ​ៈ​នៅ​​ទី​​ក្រុង​​​ញូវ​យ៉ក​បាន​សម្រេច​ប្រគល់​រូប​បដិ​មា​ទាំង​ពីរ​ម​ក​ឲ្យ​កម្ពុជា
​វិញ​ ។ ​រូប​បដិ​មា​ទាំង​ពីរ​នេះ​មាន​កម្ពស់​ប្រហែល​១,២​ម៉ែត្រ​​​ហើយ​​បដិមា​មួយ​​អង្គ​ៗ​​មាន​ទម្ងន់​ប្រហែល​៩០​គីឡូ​ក្រាម ។ យោង​តាម​សេចក្តី​ប្រកាស​ព័ត៌​មាន​របស់​ទីស្តី​ការ​គណៈ​រដ្ឋ​មន្ត្រីក​ម្ពុជា​បាន​ឲ្យ​ដឹង​ថា ​រូប​បដិ​មា​«ប​​ន​ទវ​ៈ»ទាំង​២​អ​ង្គ​នេះ ​ទំនង​មាន​ឈ្មោះ​ថា​សហ​ទេព​ និង​ន​កុល​ត្រូវ​បាន​កសាង​ឡើង​ដើម្បី​រំលេច​របៀប​ជា​សិល្បៈ​នៃជ​័យ​ជម្នះរបស់​ចក្រ​ភ​ព​​ខ្មែ​រ​នៅ​សតវត្ស​ទី១០​​​​នៃ​រាជ​ធានី​កោះ​កេរ្តិ៍​(ខេត្ត​ព្រះវិហា​របច្ចុប្ប​ន្ន)​ ។​

រូប​ទាំង​ពីរ​នេះ​​គឺ​ជា​ផ្នែក​មួយ​នៃ​និមិត្តរ​ូប​រំលេ​ច​ឡើង​នូវ​ការ​ប្រយុទ្ធ​គ្នារ​វា​ង​​ភីម​(ជាប​ងប្អូន​បន​ទវៈ​ម្នាក​់ទៀត)​​និង​រូប​បដិ​មា​​ទុរ្យោធ​នៈ​(ជា​ជី​ដូន​មួយ​របស់គាត់​ និង​ជា​មេ​ដឹក​នាំ​គូ​ប្រយុទ្ធ​ត្រកូល​កុរុ)​ ។ ការ​ប្រយុទ្ធ​គ្នា​នេះគ​ឺជា​រឿង​និទាន​ដ៏​ល្បី​រន្ទឺ​ កើត​ចេញ​ពី​រឿង​ព្រេង​Mahabharata​ដែល​ការ​ប្រយុទ្ធ​នេះ​មាន​សាក្សី​៧​នាក់រាប់​បញ្ចូល​ទាំង​ព្រះ​គ្រឹស្នា​ និង​បន​ទវៈ ។​​ រចនា​បទប្រាសាទ​កោះ​កេរ្តិ៍​ត្រូវ​បាន​គេ​មើល​ឃើញ​ជា​រចនា​បទ​ចម្លាក់​ខ្មែរ​ដ៏ល​្បី​ល្បាញ​បំផុត ដោយ​បង្ហាញ​ឲ្យ​ឃើញ​លក្ខណៈ​ពិសេស​នៃច​លនា​នៅ​ជុំវិញរ​ូប​ចម្លាក់បង្ហាញ​នូវ​កាយ​វិ​ការ​សម្តែង​ល្ខោន​ ។ នៅ​ទីនោះ​ក៏​មាន​ចម្លាក់​៩​អង្គ​ដោយ​បង្ហាញ​ឲ្យ​ឃើញ​នូវ​កាយ​វិកា​រ​ឈរ​ទ្រឹង​អស់​រយៈ​ពេល​ជាង​១ពាន​់​ឆ្នាំ​រហូត​ដល់​ពេល​ដែ​លរូបប​ដិ​មា​ទាំង​នេះ​ត្រូវ​បាន​គេ​វាយ​បំបែក​ចេញ​ពី​ជើង​ទម្រ​នៅ​ដើម​​ឆ្នាំ១៩៧០ នៅ​ពេល​ដែល​កម្ពុជា​ស្ថិត​នៅ​ក្នុង​ស្ថាន​ភា​ពសង្គ្រាម​ស៊ីវិល​ ហើយ​រូប​បដិ​មា​ត្រូវ​បាន​គេ​យក​ឆ្លង​ដែន​ដោយ​ខុស​ច្បាប់​ និង​ដាក់​លក់​នៅ​ទី​ផ្សារស​ិល្បៈ​អន្តរ​ជាតិ ។

នៅ​អំឡុង​ពាក​់​កណ្តា​ល​ទសវ​ត្សរ៍​ឆ្នាំ១៩៧០​ រូប​បដិមា​៧​អង្គ​ក្នុង​ចំណោម​រូប​បដិមា​ទាំង​៩​អង្គ​នេះ​ត្រូវ​បាន​គេ​ដាក់​ដេញ​ថ្លៃ​ ឬ​នៅក​្នុង​សារ​​មន្ទីរ​ផ្សេងៗ​​និង​ជា​ទ្រព្យ​សម្ប​ត្តិ​ឯក​ជន​ជុំវិញ​ពិភព​លោក​ ។​ នៅ​ឆ្នាំ១៩៩០​​រូប​បដិ​មា​មួយ​អង្គ​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​នៅ​ជិត​កន្លែង​ដើម​របស​់​វា​ក្នុង​ប្រាសាទ​កោះ​កេរ្តិ៍​ដែ​ល​ត្រូវ​បាន​គេ​បោះ​បង់​ចោល​ដោយ​គ្មាន​ព្រះកេស​​ និង​ត្រូវ​បា​ន​យក​ទៅ​កាន់​​ទី​​អភិ​​រក្ស​​អង្គ​រ​ខេត្ត​សៀម​រាប ​។​ រីឯ​ជោគ​វាសនា​នៃរូប​បដិ​មា​ទី​៩​ដែល​គេ​ប្រមូល​បាន​នោះ​មិន​ត្រូវ​បាន​គេស្គាល់​​នៅ​ឡើយទេ ។

នៅ​ខែ​មេសា​ឆ្នាំ២០១៣​ បន្ទាប់​ពី​មាន​ការ​ពិភាក្សា​ពិគ្រោះ​យោប​ល់​លើ​បញ្ហ​ាពាក់​ព័ន្ធ​ប្រវត្តិ​សាស្ត្រ​​ វប្ប​ធម៌​ និងផ្លូវ​ច្បាប់ ​ជា​ពិសេស​ការ​ពិគ្រោះ​យោប​ល់​ជា​មួយ​លោក​ឧប​នាយ​ក​រដ្ឋ​មន្ត្រី​សុខ​ អាន​ និង​លោក​ ច័ន្ទ​ តានី ​រដ្ឋ​លេ​ខាធិ​ការ​ទី​ស្តី​ការ​គណៈរដ្ឋ​មន្ត្រី​ និង​សារ​មន្ទីរ​Metropolitan​ នៅ​ទី​ក្រុង​ញូវ​​យ៉ក​​បាន​សម្រេច​ប្រគល់​ឲ្យ​ប្រទេស​ដើម​វិញ​នូវ​រូប​បដិមា​​បនទ​វ​ៈ​២​អង្គ​ដែល​ត្រូវ​បាន​គេ​ផ្តល់​ទៅ​កាន់​សារ​មន្ទីរ​ចន្លោះ​​ព​ីឆ្នាំ១៩៨៧​ ដល់​ឆ្នាំ១៩៩២​ ។​

សេច​ក្តី​សម្រេច​នេះ​បាន​បង្ហាញ​ឲ្យ​ឃើញ​នូវ​ក្រម​សីល​ធម៌​វិជ្ជា​ជីវៈ​ស្តង់​ដា​មាន​កម្រិត​ខ្ពស់​របស់​សារ​មន្ទីរ​Metropolitan​ ហើយ​យើង​សូម​អំពាវ​នាវ​ដល់​សារ​មន្ទីរ​ផ្សេង​ៗទៀត​​ និង​អ្ន​ក​ប្រមូល​រូប​ចម្លាក់​ទាំង​ឡាយ​ដែ​ល​កំពុង​កាន់​កាប់​រូបចម​្លាក់​ដែល​នៅ​សល់​ទាំង​ប៉ុន្មា​ន​ដែល​យក​ចេញ​ពី​ប្រាសាទ​​ចិន​​ក៏​ដូច​ជា​ វត្ថុ​សិល្បៈ​ខ្មែរ​ដែល​មា​ន​តម្លៃ​ផ្សេ​ង​ទៀត​​ធ្វើ​តាម​គំរូ​សារ​មន្ទីរ​នេះ​​ហើយ​នឹង​បញ្ជូន​រូប​បដិមា​ទាំង​នោះ​មក​ប្រទេស​កម្ពុជា​វិញ ។

ការ​ប្រគល់​មក​វិញ​ដោយ​ជោគ​ជ័យ​នូវ​រូប​បដិមា​​ បនទវៈ​២អ​ង្គ​គឺ​ជា​លទ្ធ​ផល​បាន​មក​ពី​យុទ្ធ​នា​ការជា​សកល​​សម្រាប់​ការ​ការ​ពារ​បេតិ​ភណ្ឌ​វប្ប​ធម៌​ដែល​ដឹក​នា​ំដោយ​អង្គ​ការ​យូណេស្កូ និង​ការ​ប្តេជ្ញា​ចិត្ត​របស់​រាជ​រដ្ឋា​ភិបាល​កម្ពុ​ជា​ក្រោម​​ការ​ដឹក​នាំ​និង​ចង្អុល​បង្ហាញ​ដ៏ខ​្ពង​់​ខ្ពស់​បំផុត​របស់​សម្តេច​តេជោ​ ហ៊ុន​ សែន​​ នាយ​ក​រដ្ឋ​មន្ត្រី​នៃ​ព្រះរាជា​ណា​ចក្រកម្ពុជា​​ដើម្បី​ស្តារ​ឡើង​វិញ​នូវ​ព្រលឹង​វប្ប​ធម៌​ជាតិ ។

បដិ​មា​ទាំង​ពីរ​នេះ​កំពុង​តម្កល់​ទុក​នៅ​សារ​មន្ទីរ​ជាតិ ម​ុន​នឹង​យក​ទៅ​តាំង​ឯវ​ិមាន​សន្តិ​ភាព​ដើម្បី​បង្ហ​ាញ​ដល់​កិច្ច​ប្រជុំ​គណៈ​កម្ម​ា​ធិការ​បេតិ​ក​ភណ្ឌ​ពិភព​លោក​លើក​ទី​៣៧ ដែលន​ឹង​រៀប​ចំ​ធ្វើ​នៅ​កម្ពុជា​​ ចាប់​ពី​ថ្ងៃទី​១៦​ដល់​ថ្ងៃទី​២៧​​​ មិថុនា​នេះ ។​ បន្ទាប​់​មក​ទៀត ​បដិ​មា​ទាំង​ពីរ​អង្គ​នឹង​ត្រូវ​យក​មក​តម្កល់​នៅ​សារ​មន្ទីរ​ជាតិ​វិញ ៕
 
             



 ​