ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាន​នាម​ថា​សប្បុរស​តើ​លោក​មានធម៌​ប៉ុន្មាន​យ៉ាង?

5 ឆ្នាំ មុន

ប្រិ​យ​មិត្ត​ធ្លាប់​ឮ​ហើយ​ពាក្យ​ថា​សប្បុរស​គឺ​សំដៅ​ទៅ​លើ​មនុស្ស​ល្អ​។ ពិត​ណាស់​តាម​ធម្មតា​របស់​សប្បុរស​លោក​មិន​ដែល​បៀតបៀន ចាក់​ដោត ឬ​ចងពៀរ​អ្នក​ដទៃ​ឡើយ ប៉ុន្តែ​លោក​តែង​ចង្អុល​បង្ហាញផ្លូវ​ណា​ដែល​ជា​ប្រយោជន៍​នាំ​ឱ្យ​សព្វ​សត្វ​បាន​សុខ​ក្នុង​លោក​ទាំង​ពីរ​គឺ លោក​នេះ​ផង និង​លោក​ខាង​មុខ​ផង​។ សប្បុរស​លោក​មានធម៌​៤​យ៉ាង​នៅ​ក្នុង​សន្តាន​ជា​និច្ច​គឺៈ ១-​លោក​អ្នក​ប្រព្រឹត្ត​ល្អ​ដោយ​កាយ វាចា…

ប្រិ​យ​មិត្ត​ធ្លាប់​ឮ​ហើយ​ពាក្យ​ថា​សប្បុរស​គឺ​សំដៅ​ទៅ​លើ​មនុស្ស​ល្អ​។ ពិត​ណាស់​តាម​ធម្មតា​របស់​សប្បុរស​លោក​មិន​ដែល​បៀតបៀន ចាក់​ដោត ឬ​ចងពៀរ​អ្នក​ដទៃ​ឡើយ ប៉ុន្តែ​លោក​តែង​ចង្អុល​បង្ហាញផ្លូវ​ណា​ដែល​ជា​ប្រយោជន៍​នាំ​ឱ្យ​សព្វ​សត្វ​បាន​សុខ​ក្នុង​លោក​ទាំង​ពីរ​គឺ លោក​នេះ​ផង និង​លោក​ខាង​មុខ​ផង​។ សប្បុរស​លោក​មានធម៌​៤​យ៉ាង​នៅ​ក្នុង​សន្តាន​ជា​និច្ច​គឺៈ

១-​លោក​អ្នក​ប្រព្រឹត្ត​ល្អ​ដោយ​កាយ វាចា ចិត្តជា​ប្រក្រតី

២-​លោក​តែង​ស្តាប់​ពាក្យ​ប្រៀ​ប្រដៅ​របស់​បណ្ឌិត​អ្នកប្រាជ្ញ​ដោយ​គោរព

៣-​រមែង​ត្រិះ​រិះ​ឱ្យ​ស្គាល់​របស់​ល្អ ឬ​អាក្រក់​ដោយ​ឧបាយ​ដែល​ត្រូវ ផ្លូវ​សុចរិត

៤-​តែង​ប្រតិបត្តិ​ធម៌​សមគួរ​ដល់​ធម៌​ដែល​បាន​ត្រិះ​រិះ​ឃើញ​ថា​ត្រឹមត្រូវ​ហើយ ។

សប្បុរស​ជា​អ្នក​ប្រព្រឹត្ត​ល្អ​ដោយ​កាយ វាចា ចិត្ត បុគ្គល​ដែល​នឹង​បាន​នាម​ថា​សប្បុរស​នោះ​គឺជា​មនុស្ស​ល្អ អ្នក​ប្រព្រឹត្ត​តែ​អំពើ​សុចរិត សូ​ម្បី​តាម​រូប​ស័ព្ទ​ក៏​បាន​កំណត់​យក​ថា បុរស​ល្អ ឬ​មនុស្ស​ល្អ​ ។

ពាក្យ​ថា​ល្អ​នោះ គឺ​មនុស្ស​មិនអាក្រក់ ពោល​គឺ​មិន​ប្រព្រឹត្ត​អំពើអាក្រក់ សេចក្តី​នាំ​ឱ្យ​វិនាស ជា​អ្នក​ប្រព្រឹត្ត​ល្អ គួរ​ជាទី​រាប់អាន​នៃ​អ្នកផង​ទាំងពួង បុគ្គល​ប្រភេទ​នេះ​ហៅ​ថា សប្បុរស ។