រកឃើញមានរូបសំណាកសត្វព្រៃជាច្រើន សុទ្ធគ្មានច្បាប់អនុញ្ញាត
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសសត្វព្រៃចល័ត នៃរដ្ឋបាលព្រៃឈើ សហការជាមួយកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស រួមជាមួយកម្លាំងកងរាជអាវុធហត្ថខណ្ឌច្បារអំពៅ កាលពីវេលារសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ បានចុះឆែកឆេរទីតាំងសម្លាក់ព្រះមួយកន្លែងយីហោ…
ការចុះឆែរឆេរពិនិត្យខាងលើនេះ ធ្វើឡើងដោយមានការដឹកនាំកម្លាំងពីលោក ប្លង់ សុផល ព្រះរាជអាជ្ញាររងអមសាលាដំបូងរាជធានីភ្នំពេញផងដែរ។ ជាលទ្ធផល កម្លាំងចម្រុះបានរកឃើញថា រូបសំណាកជាច្រើនដែលចម្លាក់ចេញពីសត្វព្រៃនោះ គឺសុទ្ធសឹងតែគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវ ពីរដ្ឋបាលព្រៃឈើនោះឡើយ ពោលគឺជាការកៃច្នៃដោយខុសច្បាប់។ សូមបញ្ជាក់ថា នៅក្នុងទីតាំងខាងលើនេះ គឺមានសំណាករូបជាច្រើនយ៉ាងខុសៗគ្នា ក្នុងនោះមាន ៖ សំណាកភ្លុក , សំណាកភ្លុកដំរីកែច្នសហើយ (ព្រះ និងចិញ្ចៀន), ចែជ្រូកព្រៃ, ធ្មេញក្រចកខ្លាឃ្មុំ, ចុងស្នែងប្រើស, ជើងឈ្លូស, នុបប្រើស និងចុងស្នែងកេះជាដើម។
ក្រោយរកឃើញថា សំណាកសត្វព្រៃទាំងអស់ មានពាក់ព័ន្ធនឹងបទល្មើសសត្វព្រៃហើយនោះ កម្លាំងមន្ត្រីរដ្ឋបាលព្រៃឈើ សម្រេចធ្វើការដកហូតវត្ថុតាងសំណាកសត្វទាំងអស់ជាបណ្ដោះសិន។ ចំណែកឯម្ចាស់ទីតាំងក៏ត្រូវឃាត់ខ្លួនយកទៅសាកសួរនាំតាមនីតិវិធីផងដែរ៕

ចែករំលែកព័តមាននេះ