ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យក​ឆ្កែ​ទៅ​​ធ្វើ​ម្ហូបក្លែម​នឹងមិត្តភក្តិ បែរជា​លបៗ​​សម្ងំ​ក្នុង​បន្ទប់​នាង​វិញ

6 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ ជនសង្ស័យ​ដែល​ប៉ុន​ប៉ន​រំលោភ​ប្អូនថ្លៃ​របស់​មិត្តភក្តិ​ខ្លួន ខណៈ​នារី​រង​គ្រោះ​កំពុង​ដេក​ជា​មួយ​ប្អូនស្រី​ម្នាក់​ទៀត តែ​មិន​សំរេច​នោះ ត្រូវ​បាន​លោក អ៊ី សុវណ្ណ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្ត​កណ្តាល សម្រេច​ចេញ​ដីកាឃុំខ្លួន​នៅ​ថ្ងៃ​ទី​១៣…

ខេត្តកណ្តាល ៖ ជនសង្ស័យ​ដែល​ប៉ុន​ប៉ន​រំលោភ​ប្អូនថ្លៃ​របស់​មិត្តភក្តិ​ខ្លួន ខណៈ​នារី​រង​គ្រោះ​កំពុង​ដេក​ជា​មួយ​ប្អូនស្រី​ម្នាក់​ទៀត តែ​មិន​សំរេច​នោះ ត្រូវ​បាន​លោក អ៊ី សុវណ្ណ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្ត​កណ្តាល សម្រេច​ចេញ​ដីកាឃុំខ្លួន​នៅ​ថ្ងៃ​ទី​១៣ វិច្ឆិកា ២០១៨ ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន​ពី​បទ «​ប៉ុន​ប៉ង​រំលោភ​សេពសន្ថវៈ មាន​ស្ថាន​ទម្ងន់ទោស​» ដែល​ប្រព្រឹត្ត​នៅ​ថ្ងៃ​ទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៨ ម៉ោង​១​និង​២០​នាទី​រសៀល នៅ​ចំណុច​ឃុំ​ពញាឮ ស្រុក​ពញាឮ តាម​មាត្រា​២៧ និង​មាត្រា​២៤១ នៃ​ក្រមព្រហ្មទណ្ឌ។

ជន​ត្រូវ​ចោទ​មានឈ្មោះ សេង ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ​កម្មករ មាន​ទីលំនៅ​ភូមិ​ព្រែក​ល្វា ឃុំ​ពញាឮ ស្រុក​ពញាឮ ខេត្តកណ្តាល ចំណែក​នារី​រង​គ្រោះ​អាយុ​១៥​ឆ្នាំ មុខរបរ​សិស្ស ។

បើ​តាម​នគរបាល​ស្រុក​ពញ្ញាឮ បានឱ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​១២ វិច្ឆិកា ម៉ោង​១​និង​២០​នាទី​រសៀល ជនសង្ស័យ​បាន​យក​សត្វ​ឆ្កែ​ទៅ​ផ្ទះ​របស់​នារី​រង​គ្រោះ​ដើម្បី​ធ្វើ​ម្ហូប​ក្លែម​ជាមួយ​បងថ្លៃ​នារី​រង​គ្រោះ ។

នគរបាល​ស្រុក​បន្ត​ថា ក្រោយមក​ជនសង្ស័យ​ក៏​លប​ឡើង​ទៅ​លើ​ផ្ទះ​របស់​នារី​រង​គ្រោះ​ពួន​សំងំ​នៅ​កន្លែង​នាង​ដេក​ជាមួយ​ប្អូនស្រី​ម្នាក់​ទៀត ខណៈ​ពេល​នារី​រង​គ្រោះ​និង​ប្អូន​កំពុង​ដេក​លក់ ស្រាប់តែ​ជនសង្ស័យ​ស្ទាបអង្អែល​នាង​បំណង​រំលោភ តែ​ប្អូនស្រី​នារី​រង​គ្រោះ​ដេក​ជាមួយ​ភ្ញាក់​ឃើញ​ទាន់ ស្រែកហៅ​ឪពុក​ម្តាយ​ឱ្យ​ជួយ ភ្លាម​នោះ​ឪពុក​ម្តាយ​និង​បងប្អូន​នារី​រង​គ្រោះ​ស្ទុះ​ទៅ​ឃាត់​ជនសង្ស័យ រួច​ទូរស័ព្ទ​ប្តឹង​សមត្ថកិច្ច​ឲ្យ​នាំ​ខ្លួន​ជនសង្ស័យ​មក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ពញាឮ ដើម្បី​សាកសួរ និង​ចាត់ការ​តាម​នីតិវិធី​តែ​ម្តង​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ