ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ប្រើ​ប្រាស់​កាត​ឥណទាន​នៅ​កូរ៉េ​ខាង​ត្បូង​ជាប់​ចំណាត់​ថ្នាក់​លេខ​១​ លើ​ពិភព​លោក​

12 ឆ្នាំ មុន

ការប្រើ​ប្រាស់​កាត​ឥណទាន​នៅ​កូរ៉េ​ខាង​ត្បូង​ជាប់​ចំណាត់​ថ្នាក់​កំពូល​ក្នុង​ចំណោម​ប្រទេស​ធំៗ​លើ​ពិភព​លោក​កាល​ពី​ឆ្នាំ​២០១១ ។​ ​នេះ​បើ​យោង​តាម​ទិន្ន​ន័យ​មួ​យដែល​ចេញ​ផ្សាយ​តាម​សារ​ព័ត៌​មាន​អាស៊ី ANN ។​ជាមួយ​នឹង​ការ​ប្រើ​ប្រាស់​ប្រតិបត្តិ​ការ​ចំនួន​១២៩,៧​ ក្នុង​មួយ​ឆ្នាំ​សម្រាប់​មនុស្ស​ម្នាក់ៗ​​ កូរ៉េ​ខាង​ត្បូង​បាន​ជាប់​ចំណាត់​ថ្នាក់​លេខ​១ ក្នុង​ចំណោម​ប្រទេស​សមាជិក​ធំៗ​ទាំង​១៥​ របស់​

ការប្រើ​ប្រាស់​កាត​ឥណទាន​នៅ​កូរ៉េ​ខាង​ត្បូង​ជាប់​ចំណាត់​ថ្នាក់​កំពូល​ក្នុង​ចំណោម​ប្រទេស​ធំៗ​លើ​ពិភព​លោក​កាល​ពី​ឆ្នាំ​២០១១ ។​ ​នេះ​បើ​យោង​តាម​ទិន្ន​ន័យ​មួ​យដែល​ចេញ​ផ្សាយ​តាម​សារ​ព័ត៌​មាន​អាស៊ី ANN ។​ជាមួយ​នឹង​ការ​ប្រើ​ប្រាស់​ប្រតិបត្តិ​ការ​ចំនួន​១២៩,៧​ ក្នុង​មួយ​ឆ្នាំ​សម្រាប់​មនុស្ស​ម្នាក់ៗ​​ កូរ៉េ​ខាង​ត្បូង​បាន​ជាប់​ចំណាត់​ថ្នាក់​លេខ​១ ក្នុង​ចំណោម​ប្រទេស​សមាជិក​ធំៗ​ទាំង​១៥​ របស់​ធនាគារ​ Bank for International Settlement។ ប្រទេស​កាណាដា និង​អាមេរិក​ជាប់​ចំណាត់​ថ្នាក់​លេខ​២ និង​លេខ​៣ ដោយ​មាន​ការ​ប្រើ​ប្រាស់​កាត​ឥណទាន​៨៩,៦ និង​៧៧,៩​ សម្រាប់​មនុស្ស​ម្នាក់ៗ​ ។​

កាល​ពីឆ្នាំ​២០០៧​ ប្រជាជន​កូរ៉េ​ជា​មធ្យម​បាន​ធ្វើ​ការ​ទូទាត់​កាត​ឥណទាន​ចំនួន​៦៨,៣​ដង​តិច​ជាង​ពលរដ្ឋ​អាមេរិក​ និង​កាណាដា​ ដែល​មាន​ចំនួន​៧៨,៤ និង​ ៧១,៨​ដង ។ ចាប់​ពី​ឆ្នាំ​២០០៨ មក​ប្រជាជន​កូរ៉េ​បាន​បង្ហាញពី​និន្នា​ការ​ប្រើ​ប្រាស់​កាត​ឥណទាន​ចេះ​តែ​កើន​ឡើង​ ។ ប្រសិន​បើ​បូក​សរុប​ការ​ទូទាត់​កាត​ឥណទាន​ និងកាត​ឥណពន្ធ​ចំនួន​សម្រាប់​មនុស្ស​ម្នាក់ៗ​ដែល​បាន​ចំណាយ​កាល​ពី

ឆ្នាំ​២០១១​ នៅ​កូរ៉េ​មាន​ចំនួន​៩.៥៦២​ដុល្លារ​ ជាប់​ចំណាត់​ថ្នាក់​ទី​៦​ នៅ​លើ​ពិភព​លោក​បន្ទាប់​ពី​អូស្ត្រាលី​ និង​កាណាដា ។​
មន្ត្រី​ធនាគារ​កណ្តាល​កូរ៉េ​បាន​និយាយ​ថា​ ចាប់​តាំង​ពី​កើត​មាន​វិបត្តិ​រូបិយ​ប័ណ្ណ​បរទេស​មក​ រដ្ឋាភិបាល​បាន​ចាប់​ផ្តើម​អនុវត្ត​គោល​នយោ​បាយ​ ដើម្បី​បង្កើន​ការ​ប្រើ​ប្រាស់​ និង​ប្រមូល​ពន្ធ​ដែល​លើក​ទឹក​ចិត្ត​ដល់​ការ​ទូទាត់​ដោយ​កាត​ឥណ​ទាន​ ៕​