ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាត់​ខ្លួន​ជាង​២០០​នាក់ ​ស្លា.ប់​៤៤​នាក់ ក្រោយ​ឆេះ​ព្រៃ​​យ៉ាង​សន្ធោសន្ធៅ

5 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ យោង​តាម​រ៉​យ​ទ័​រថា​មនុស្ស​ជាង​២០០​នាក់​ត្រូវ​បាន​បាត់​ខ្លួន​កាលពី​ថ្ងៃ​ទី​១ ២​វិច្ឆិកា  ខណៈ​ខ្យល់​ស្ងួត​បន្ត​បោកបក់​ខ្លាំង​នាំ​ឲ្យ​ភ្លើង​ឆេះ​ព្រៃ កាន់តែ​ឆេះ​រាលដាល​ខ្លាំង ក្នុង​តំបន់​ជា​ច្រើន​នៃ​រដ្ឋ​កាលី​ហ្វ័​រ​នី​ញ៉ា ដែល​នៅ​ទីនោះ​តាម​តុល្យការ​បណ្ដោះអាសន្ន​ថា​ចំនួន​អ្នក​ស្លាប់មាន​ដល់​សរុប​៤៤​នាក់​ហើយ​។ លោក​KORY HONEA​ប្រមុខ​ប៉ូ​លិ​ស​តំបន់​BUTTE​និយាយ​ថា…

សហរដ្ឋអាមេរិក ៖ យោង​តាម​រ៉​យ​ទ័​រថា​មនុស្ស​ជាង​២០០​នាក់​ត្រូវ​បាន​បាត់​ខ្លួន​កាលពី​ថ្ងៃ​ទី​១ ២​វិច្ឆិកា  ខណៈ​ខ្យល់​ស្ងួត​បន្ត​បោកបក់​ខ្លាំង​នាំ​ឲ្យ​ភ្លើង​ឆេះ​ព្រៃ កាន់តែ​ឆេះ​រាលដាល​ខ្លាំង ក្នុង​តំបន់​ជា​ច្រើន​នៃ​រដ្ឋ​កាលី​ហ្វ័​រ​នី​ញ៉ា ដែល​នៅ​ទីនោះ​តាម​តុល្យការ​បណ្ដោះអាសន្ន​ថា​ចំនួន​អ្នក​ស្លាប់មាន​ដល់​សរុប​៤៤​នាក់​ហើយ​។

លោក​KORY HONEA​ប្រមុខ​ប៉ូ​លិ​ស​តំបន់​BUTTE​និយាយ​ថា អាជ្ញាធរ​បាត់​ដំណឹង​សូន្យ​ពី​មនុស្ស​២២៨​នាក់ ខណៈ​រដ្ឋ​នេះ​ជួប​ប្រទះ​នឹង​គ្រោះ​មហន្តរាយ​ភ្លើង​ឆេះ​ព្រៃ​យ៉ាង​បំផ្លិចបំផ្លាញ​បំផុត​នៃ​ប្រវត្តិ​សាស្ត្រ​​របស់​ខ្លួន​។ នៅ​តំបន់​ភ្លើង​ឆេះ​ព្រៃ​សំខាន់ មាន​រហ្ស​សនាម​ថា​ CAMP FIRE​មាន​មនុស្ស​ស្លាប់​៤២​នាក់ ក្រោយ​រក​ឃើញ​សាកសព​មនុស្ស​ថ្មី​១៣​នាក់​ទៀត​មក​។​តំបន់​ភ្លើង​ឆេះ​ព្រៃធំ​មួយទៀត​ហៅ​WOOLSEY FIRE ភាគ​ខាងត្បូង​រដ្ឋ​កាលី​ហ្វ័​រ​នី​ញ៉ា​។

CAMP FIRE ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​ជា​៦០​គីឡូម៉ែត្រ​ពីរដ្ឋធានី SACRAMENTO បាន​បំផ្លាញ​ផ្ទះ​ជាង​៦៧០០​ខ្នង​និង​បណ្ដា​សហគ្រាស​ក្នុង​ទី​ក្រុង​PARADISE ដែល​នោះ​ជា​តុល្យការ​អាក្រក់​បំផុត​ពុំ​ធ្លាប់​​មាន ក្នុង​ប្រវត្តិសាស្ត្រ​នៃ​រដ្ឋ​កាលី​ហ្វ័​រ​នី​ញ៉ា​។

នៅ​ភាគ​ខាងត្បូង​រដ្ឋ​នេះ​ WOOLSEY FIRE​ បាន​បំផ្លាញ​ព្រៃឈើ​ជាង​៣៦០០​ហិ​កតា​។ ចំនួន​មនុស្ស​ដែល​បាត់​ខ្លួន​ដោយសារ​ WOOLSEY FIRE នៅ​ពុំ​ទាន់​បញ្ជាក់​នៅឡើយ​ក្នុង​ពេល​ភ្លាម​ៗ ហើយ​នៅ​ទី​នោះ​អ្នក​ពន្លត់ភ្លើង​ជាង​៣២០០​នាក់​កំពុង​តែ​តតាំង​នឹង​ភ្លើង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ