ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កង​រាជ​អាវុធ​ហត្ថ​ឃាត់​រថយន្ត​ដឹក​ត្រី​មួយ​គ្រឿង​ពាក់​ព័ន្ធ​ជំពាក់​ប្រាក់​មិន​សង​

12 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ៖ កងរាជ​អាវុធ​ហត្ថ​ខណ្ឌ​សែន​សុខ​ កាល​ពី​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់​ថ្ងៃ​ទី​៨​ មិថុនា​កន្លង​ទៅ​ បាន​ឃាត់​ចាប់​រថយន្ត​កូរ៉េ​ចំណុះ​២​តោន​ដឹក​ត្រី​នៅ​ចំណុច​ភូមិ​សំរោង​ខាង​ត្បូង​ សង្កាត់​សំរោង​ ខណ្ឌ​សែន​សុខ​ ។​ការឃាត់​ចាប់​រថយន្ត​នេះ​តាម​ប្រភព​ព័ត៌មាន​ពី​មន្ត្រី​កង​រាជ​អាវុធ​ហត្ថ​ឱ្យ​ដឹង​ថា​ គឺ​ពាក់​ព័ន្ធ​នឹង​ដើម​បណ្តឹង​ឈ្មោះ អុឹង​ សៀ​ហួត ភេទប្រុស​ អាយុ​៤៥​ឆ្នាំ​ ស្នាក់​នៅ​

រាជ​ធានី​ភ្នំពេញ ៖ កងរាជ​អាវុធ​ហត្ថ​ខណ្ឌ​សែន​សុខ​ កាល​ពី​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់​ថ្ងៃ​ទី​៨​ មិថុនា​កន្លង​ទៅ​ បាន​ឃាត់​ចាប់​រថយន្ត​កូរ៉េ​ចំណុះ​២​តោន​ដឹក​ត្រី​នៅ​ចំណុច​ភូមិ​សំរោង​ខាង​ត្បូង​ សង្កាត់​សំរោង​ ខណ្ឌ​សែន​សុខ​ ។​ការឃាត់​ចាប់​រថយន្ត​នេះ​តាម​ប្រភព​ព័ត៌មាន​ពី​មន្ត្រី​កង​រាជ​អាវុធ​ហត្ថ​ឱ្យ​ដឹង​ថា​ គឺ​ពាក់​ព័ន្ធ​នឹង​ដើម​បណ្តឹង​ឈ្មោះ អុឹង​ សៀ​ហួត ភេទប្រុស​ អាយុ​៤៥​ឆ្នាំ​ ស្នាក់​នៅ​ក្នុង​សង្កាត់​គីឡូ​ម៉ែត្រ​លេខ​៦​ ខណ្ឌ​ឫស្សី​កែវ​ ប្តឹង​ពី​បទ​ជំពាក់​ប្រាក់​ប្រមាណ​២០​ម៉ឺនដុល្លារ​មិ​នសង​ រហូត​ប្តឹង​ទៅ​តុលាការ​ថែម​ទៀត​ផង ។​

ប្រភព​ព័ត៌​មាន​បាន​ឱ្យ​ដឹង​បន្ត​ថា​ កាល​ពី​ប៉ុន្មាន​ខែ​មុន​ម្ចាស់​ស្រះ​ត្រី​ឈ្មោះ​ ណុប​ ហេង​ និង​ប្រពន្ធ​ឈ្មោះ ជា​ ដាវ មាន​ទី​លំនៅ​ដែល​មា​ន​ស្រះ​ចិញ្ចឹម​ត្រី​ចំនួន​៦​កន្លែង​ ​ក្នុង​សង្កាត់​សំរោង​ ត្រូវ​បាន​តុលាការ​ចេញ​ដីកា​រក្សា​ការពារ​ ។​ ប៉ុន្តែ​ម្ចាស់​ស្រះ​ត្រី​នេះ​ចេះ​តែ​លួច​ចាប់​ត្រី​យក​ទៅ​លក់​ជា​ញឹក​ញាប់​ ទើប​ម្ចាស់​បណ្តឹង​ប្តឹង​ដល់​សមត្ថ​កិច្ច​ ហើយ​ក៏​ឃាត់​រថយន្ត​របស់​ម្ចាស់​ស្រះ​ត្រី​ ដែល​កំពុង​ដឹក​ត្រី​ចេញ​ពី​ស្រះ​យក​ទៅ​លក់​នៅ​លើ​ទីផ្សារ​ ។ ការ​ឃាត់​ចាប់​រថយន្ត​នេះ​ គឺ​ម្ចាស់​បណ្តឹង​បាន​តាម​ទាន់​ រួច​ហៅ​សមត្ថ​កិច្ច​ឱ្យ​ចាប់​តែ​ម្តង​ ។​

ទោះ​ជា​យ៉ាងណា​ ពេល​កង​រាជ​អាវុធ​ហត្ថ​ខណ្ឌ​សែន​សុខ​ឃាត់​ចាប់​រថយន្ត​ខាង​លើ​១​គ្រឿង​នោះ ក៏​មាន​ការ​ប្រទូស្ត​រ៉ាយ​ជាមួយ​សមត្ថ​កិច្ច​ដែរ​ ដោយ​ក្រុម​គ្រួសារ​ម្ចាស់​ត្រីបាន​ប្រើ​ហិង្សា​ទៅ​លើ​សមត្ថ​កិច្ច​ថែម​ទៀត​ផង ។​ ប្រភព​ព័ត៌​មាន​បាន​បន្ត​ថា​ តុលាការ​បានបញ្ជា​ឱ្យ​កង​រាជ​អាវុធ​ហត្ថ​ឃាត់​រថយន្ត​រួម​ជា​មួយ​អ្នក​បើក​បរ​បញ្ជូន​មក​កាន់​បញ្ជាការ​ដ្ឋាន​កង​រាជ​អាវុធ​ហត្ថ​ខណ្ឌ​សែន​សុខ​ និងបាន​លក់​ត្រី​ប្រា​ឡាយ​ឡុង​ប្រមាណ​ជិត​១​តោន​ ហើយ​យក​ប្រាក់​ទៅ​តម្កល់​ទុក​នៅ​តុលាការ ៕​