យោងតាមប្រភពព័ត៌មានគេហទំព័របរទេសចេញផ្សាយកាលពីថ្ងៃអង្គារ ទី១១ មិថុនា ឆ្នាំ២០១៣ បានឱ្យដឹងថា កីឡាករខ្សែប្រយុទ្ធកូរ៉េខាងត្បូង Son Heung -Min នឹងចូលរួមជាមួយក្លិបបាល់ទាត់អាល្លឺម៉ង់ Leverkusen នៅប៉ុន្មានថ្ងៃខាងមុខនេះ ។
លោក Oliver kreuszer នាយកក្លិប Hamburg ដែលជាសាមីុក្លិបរបស់កីឡាករបាននិយាយប្រាប់ទូរទស្សន៍អាល្លឺម៉ង់ Sky ថា ៖ កិច្ចព្រមព្រៀងរវាងក្លិប Leverkusen និងកីឡាករ នឹងបញ្ចប់រួចរាល់នៅ ពីបីថ្ងៃខាងមុខនេះ ។
ប្រភពព័ត៌មានដដែលនោះបានបន្តឱ្យដឹងទៀតថា ក្លិប Hamburg បានយល់ព្រមលក់កីឡាករវ័យ២០ឆ្នាំរូបនេះឱ្យទៅក្លិប Leverkusen ក្នុងតម្លៃខ្លួន១០លានអឺរ៉ូដែលស្មើនឹងជាង១៣លានដុល្លារអាមេរិកតែគេមិនបានបញ្ជាក់ប្រាប់ឱ្យដឹងពីរយៈពេលកុងត្រាប៉ុន្មានឆ្នាំនោះទេ ។ កីឡាករ Son Heung -Min បានចូលមកលេងឱ្យក្លិប Hamburg តាំងពីឆ្នាំ២០១០ នៅពេលដែលលោកមានអាយុទើបតែ១៦ឆ្នាំ ។ នៅជាមួយក្លិប Hamburg គាត់ធ្លាប់ស៊ុតបាល់បញ្ចូលទីបាន២០គ្រាប់ ក្នុងការបង្ហាញវត្ដមាន៧៣លើក៕
ចែករំលែកព័តមាននេះ