ទីបំផុតក្លិបហង្សក្រហម Liverpool ដែលបានចិញ្ចឹមចិត្តប្រមាញ់យកកីឡាករ Aspas បានសម្រេចក្ដីសុបិន្តរបស់ខ្លួននាំយកកីឡាករខ្សែប្រយុទ្ធ Lago Aspas ពីក្លិប Celta ក្នុងតម្លៃ៧លានផោនស្មើនឹងជាង១០លានដុល្លារអាមេរិក តែមិនបានបញ្ជាក់ឱ្យដឹងពីរយៈពេលកុងត្រានោះទេ ។
កីឡាករAspas បានមកដល់ទឹកដីអង់គ្លេសក្នុងទីក្រុង Merseyside កាលពីថ្ងៃចន្ទ ហើយកាលពីព្រឹកថ្ងៃអង្គារ កីឡាកររូបនោះបានពិនិត្យសុខភាពរួចរាល់ហើយ ។ កីឡាករសញ្ជាតិអេស្ប៉ាញ Aspas គឺជាកីឡាករទី២សម្រាប់ក្លិបហង្សក្រហម Liverpool ដែលបានទិញសម្រាប់រដូវក្ដៅនេះ ។
ដោយសារតែមានការទទូចចង់ចេញរបស់កីឡាករ Luis Surez ទៅក្លិប Real M ក្លិបហង្សក្រហម Liverpool កំពុងដាក់ចិត្តតាមប្រមាញ់យកកីឡាករឆ្នើមៗបន្ថែមទៀតដែលក្នុងនោះមានកីឡាករខ្សែការពារ Tiago Lori ពីក្លិបបាល់ទាត់ព័រទុយហ្គាល់ Lisbon និងកីឡាករខ្សែបម្រើវ័យ២០ឆ្នាំ Luis Alberto របស់ក្លិប បាល់ទាត់អេស្បា៉ញ Sevilla ។
គួររំលឹកដែរថា កីឡាករខ្សែប្រយុទ្ធ Logo Aspas បានចូលមកលេងឱ្យក្លិប Celta តាំងពីឆ្នាំ២០០៨ ។ ទៅជាមួយក្លិប Celta កីឡាកររូបនេះធ្លាប់ស៊ុតបាល់បញ្ចូលទីបាន៤៦គ្រាប់ក្នុងការបង្ហាញវត្ដមាន១៣៦ប្រកួត ៕
ចែករំលែកព័តមាននេះ