ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ាក់ អីុល​​រ៉យ ​ត្រៀម​ខ្លួន​ដណ្តើម​យក​តំណែង​ជើង​ឯក​ US Open ជា​លើក​ទី​2

12 ឆ្នាំ មុន

រយៈ​ពេល​២-៣​សប្តាហ៍​​កន្លង​មក​នេះ ​វា​ហាក់​ដូច​ជា​មាន​ការ​ចង់​ដឹង​​ចង់​ឃើញ​បំផុត​សម្រាប់​​កីឡា​ករម៉ាក់​ អីុល​រ៉យ ​ក្នុង​ខណៈ​ដែល​រូបគេ​ត្រៀម​ខ្លួន​ទទួល​យក​អ្វី​មួយ​ដែល​គ្មាន​​បុរស​ណា​ម្នាក់​ធ្លាប់​ធ្វើ​បាន​ក្នុង​រយៈ​ពេល​ជាង​២០​ឆ្នាំ​​នោះ​ គឺ​ការ​ដណ្តើម​យក​ពាន​ជើង​ឯក​វាយ​កូន​គោល​ក្រប​ខ័ណ្ឌ​ធំ​ US Open ​​ឱ្យ​បា​ន​ជា​លើក​ទី​២​ក្នុង​អាជីព ​។

គេ​នៅ​ចាំ​​បាន​ថា ​បុរស​ចុងក្រោយ​បំផុត​ដែល​អាច​ធ្វើ​បាន​​បែប​នេះ​​គឺ ​Curtis Strange នា​ឆ្នាំ​១៩៨៩ ។ ប៉ុន្តែ​​អ្វី​​ទាំង​​អស់​នោះ​ គឺ​ជា​ឫក​ពា​ដែល​គួរ​ឱ្យ​ទុក​ចិត្ត​នៃ​ជ័យ​ជម្នះ​​ក្នុងគម្លាត​ពិន្ទុ​៨​ស្ត្រូក​របស់​កីឡា​ករ​អៀរ​ឡង់​ខាង​ជើង​រូប​នេះ ​នៅ​ឯ​Congressional កាលពី​ឆ្នាំ​២០១១ ។ ​មនុស្ស​ជា​ច្រើន​​នៅ​តែ​មាន​ជំនឿ​ចិត្ត​​ថា ​ម៉ាក់ អីុល​រ៉យ អាច​មាន​សមត្ថ​ភាព​ដណ្តើម​បាន​ជ័យ​ជម្នះ​ US Open ជា​​លើក​ទី​២ ។

សូម​បញ្ជាក់​​​​ថា ព្រឹត្តិ​ការណ៍​ប្រកួត​US Open ​ដែល​មាន​ទឹក​ប្រាក់​រង្វាន់​សរុបប្រមាណជា​៨​លាន​ដុល្លារ​អាមេរិក​ នឹង​ចាប់​ផ្តើម​​នៅ​ថ្ងៃ​ទី​១៤​ខែ​មិថុនា ​​​​នៅ​ Pennsylvania សហ​រដ្ឋ​​អាមេរិក ៕