ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថ​កិច្ច​ចាប់​ខ្លួន​​ចោរ​ស្រី​វ័យ​ក្មេង​២​នាក់​​លួច​កាបូប​លុយ​អ្នក​ដំណើរ​នៅ​ព្រលាន​យន្ត​ហោះ

12 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ ចោរ​ស្រី​វ័យ​ក្មេង​២​នាក់​ត្រូវ​សមត្ថ​​កិច្ច និង​សន្តិ​សុខ​​ព្រលាន​យន្ត​ហោះចាប់​​​ខ្លួន​​ បន្ទាប់​ពី​​​ពួក​នាង​ធ្វើ​សកម្ម​ភាព​​លួច​យក​​កាបូប​លុយ និង​​លួច​កាត់​ខ្សែ​.ក​ពី​ស្ត្រី​២​នាក់​ផ្សេង​គ្នា​ក្នុង​ពេល​តែ​មួយបង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​​ កាល​ពី​វេលា​ម៉ោង​៨ និង​៤០​នាទី​យប់​ ថ្ងៃ​ទី​១១ មិថុនា ២០១៣ នៅ​ក្នុង​​​អាកាស​​យាន​ដ្ឋាន​អន្តរ​ជាតិ​ភ្នំពេញ​ ដែល​ស្ថិត​នៅ​ក្នុង​ភូមិ​ក្បាល​ដំរី សង្កាត់​កាកាប ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ។​

ស្ត្រី​ដែល​ត្រូវ​ចោរ​ស្រី​លួច​យក​កាបូប​លុយ​ឈ្មោះ​​ឯម សុខុន អាយុ​៣០​ឆ្នាំ មា​ន​ទី​លំនៅ​ស្រុក​ចំការ​លើ ខេត្ត​កំពង់​ចាម​ បាន​បាត់​លុយ​​ចំនួន​៣.៩៧០​ដុល្លារ​ និង​ខ្សែ.ក​មាស​១​ខ្សែ​ទម្ងន់​៥​ជី​ សរុប​ជិត​៥​ពាន់​ដុល្លារ​ រួម​ជាមួយ​នឹង​អត្ត​សញ្ញាណ​ប័ណ្ណ​​២​សន្លឹក​ និង​ប្លង់​ដី​១​ផង​ដែរ​ ខណៈ​ពេល​នាង​មក​ជូន​ដំណើរ​បង​ប្អូន​ឡើង​យន្ត​ហោះ​ចេញ​​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ក្រៅ​ ។

​ចំណែក​ស្ត្រី​ដែល​ត្រូវ​ចោរ​លួច​កាត់​ខ្សែ​.​ក​នោះ​មិន​ត្រូវ​បាន​គេ​ស្គាល់​ឈ្មោះ​ទេ ​​ដោយ​សារ​ពេល​ចោរ​កំពុង​ធ្វើ​សកម្ម​ភាព​​ស្ត្រីរូប​នោះ​ដឹង​ខ្លួន​ទាន់​ ស្រែក​ឆោ​ឡោ​ផ្អើល​ដល់​សន្តិ​សុខ​ព្រលាន​យន្ត​ហោះ និង​សមត្ថ​កិច្ច​ដេញ​ចាប់​បាន​​ភ្លាមៗ​តែ​ម្តង ចំណែក​ស្ត្រីរង​គ្រោះ​​ក៏​បាន​ចាក​ចេញ​ពី​ព្រលាន​យន្ត​ហោះ​ទៅ​បាត់​ដោយ​មិន​បាន​ប្តឹង​ប្តល់​អ្វី​ដែរ​ ។

​ចោរ​ស្រី​ដែល​សមត្ថ​កិច្ច​ចាប់​ខ្លួន​បាន​ ម្នាក់​ឈ្មោះជិន ង៉ែត អាយុ​១៧​ឆ្នាំ និង​ម្នាក់​ទៀត​ឈ្មោះ​អង គ្លែម អាយុ​១៣​ឆ្នាំ ពួក​គេ​ទាំង២​នាក់​ស្នាក់​នៅ​ផ្ទះ​ជួល​​ក្នុង​ភូមិ​ប៉ប្រក​ខាង​ជើង​ សង្កាត់​កាកាប​ ខណ្ឌ​ពោធិ៍សែ​ន​ជ័យ​​ ពេល​នេះ​​ត្រូវ​សមត្ថ​កិច្ច​បញ្ជូន​ទៅ​កាន់​ផ្នែក​​ព្រហ្ម​ទណ្ឌហើយ​ដើម្បី​សាកសួរ និង​កសាង​សំណុំ​រឿង​ចាត់​ការ​តាម​ច្បាប់​ ៕