ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក កឹម សុខា​ ធ្វើសន្និសីទ​កាសែត​ស្តីពី​បរិយាកាស​មុនការបោះឆ្នោត

12 ឆ្នាំ មុន

ប្រធានស្តីទី​គណបក្ស​សង្គ្រោះជាតិ ​លោក កឹម សុខា​ នៅម៉ោង៩ព្រឹក​ថ្ងៃទី១២ មិថុនា ២០១៣នេះ​ នឹងធ្វើសន្និសីទ​កាសែត​ស្តីពីបរិយាកាសមុនការបោះឆ្នោត នៅទីស្នាក់​ការ​កណ្តាលគណបក្សសង្គ្រោះជាតិ ស្ថិតក្នុងខណ្ឌទួលគោក ។

គួរបញ្ជាក់ថា សន្និសីទកាសែតនេះធ្វើឡើងបន្ទាប់ពីកាលពីថ្ងៃទី១១ មិថុនាម្សិលមិញ លោក កឹម សុខា​ ត្រូវ​បាន​ប្រជាពលរដ្ឋជាង១០០០នាក់ មកស្រែកទាមទារ​ឲ្យ

ប្រធានស្តីទី​គណបក្ស​សង្គ្រោះជាតិ ​លោក កឹម សុខា​ នៅម៉ោង៩ព្រឹក​ថ្ងៃទី១២ មិថុនា ២០១៣នេះ​ នឹងធ្វើសន្និសីទ​កាសែត​ស្តីពីបរិយាកាសមុនការបោះឆ្នោត នៅទីស្នាក់​ការ​កណ្តាលគណបក្សសង្គ្រោះជាតិ ស្ថិតក្នុងខណ្ឌទួលគោក ។ 

គួរបញ្ជាក់ថា សន្និសីទកាសែតនេះធ្វើឡើងបន្ទាប់ពីកាលពីថ្ងៃទី១១ មិថុនាម្សិលមិញ លោក កឹម សុខា​ ត្រូវ​បាន​ប្រជាពលរដ្ឋជាង១០០០នាក់ មកស្រែកទាមទារ​ឲ្យ​លោក​អុជធូបសូមទោស​អតីតជន​រងគ្រោះនិង វិញ្ញាណក្ខន្ឋអ្នកស្លាប់​ក្នុងរបប​ខ្មែរក្រហម​ នូវអ្វីដែល​លោកត្រូវ​បានគេស្រង់​សម្តី​ចុះផ្សាយថា​ លោកបាននិយាយថា គុកទួល​ស្លែង​ជាកន្លែង​សិប្បនិម្មិត​នោះ ខណៈលោក​កំពុងនិយាយ​ក្នុងវេទិកា​សាធារណៈ​មួយនៅក្នុង​ភូមិពពាល​ខែ ឃុំ ​ដីអិដ្ឋ ​ស្រុកកៀនស្វាយ​ ខេត្តកណ្តាល ។

បើតាម​សេចក្តី​រាយការណ៏​ក៏បានបញ្ជាក់​ឲ្យដឹងទៀតថា​ នៅក្នុងវេទិកា​នោះក៏ឃើញ​វត្តមាន​លោកស្រី ​កែវ សុវណ្ណារី​ ដែលធ្លាប់​អះអាងថា​ លោកស្រីជាភរិយាទី២ របស់​លោក កឹមសុខា​ បានមកទាម​ទារឲ្យ​លោក កឹម សុខា ​ផ្តល់ថវិកា​ចិញ្ចឹមកូន​២នាក់ផងដែរ ។ ភ្លាមៗនោះ​វេទិកាបាន​បិទបញ្ចប់​ពាក់កណ្តាលទី ហើយលោក កឹម សុខា ក៏មិនបាន​សូមទោស​ និងបានរត់ឡើងរថយន្តជិះ​ចេញទៅយ៉ាងលឿន ៕