ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​ចាប់​ជំរិត​ទារ​ប្រាក់​​ជន​ជាតិ​វៀត​ណាម​ ៥នាក់​ ត្រូវ​សមត្ថ​កិច្ច​ចេញ​ប្រតិ​បត្តិ​ការ​ចាប់​បា​ននៅ​​កាស៊ី​ណូត្រពាំង​ថ្លុង​កំពង់​ចាម

12 ឆ្នាំ មុន

ខេត្ត​កំពង់​ចា​ម ៖ ជន​ជាតិ​វៀត​ណាម​ ចំនួន​ ៥នាក់​ បម្រើ​ការ​ងារ​ក្នុង​កាស៊ីណូ​ ហេង​ ហេង​ ស្ថិត​ក្នុង​ឃុំ​ត្រពាំង​ថ្លុង​ ស្រុក​ពញា​ក្រែក​ ខេត្ត​កំពង់​ចាម​ ត្រូវ​បា​នកម្លាំង​នគរ​បា​ល​ស្នង​ការ​ដ្ឋាន​នគរ​បា​លខេត្ត​ សហ​ការ​ជា​មួយ​នគរ​បាល​ពញា​ក្រែក​ កាល​ពី​​វេលា​ម៉ោង​ជាង​ ៧​យប់​​ ថ្ងៃទី​១១​ មិថុនា​ ២០១៣​ ចេញ​ប្រតិ​បត្តិ​ការ​ចាប់​បា​នជា​បន្ត​បន្ទាប់​

ខេត្ត​កំពង់​ចា​ម ៖ ជន​ជាតិ​វៀត​ណាម​ ចំនួន​ ៥នាក់​ បម្រើ​ការ​ងារ​ក្នុង​កាស៊ីណូ​ ហេង​ ហេង​ ស្ថិត​ក្នុង​ឃុំ​ត្រពាំង​ថ្លុង​ ស្រុក​ពញា​ក្រែក​ ខេត្ត​កំពង់​ចាម​ ត្រូវ​បា​នកម្លាំង​នគរ​បា​ល​ស្នង​ការ​ដ្ឋាន​នគរ​បា​លខេត្ត​ សហ​ការ​ជា​មួយ​នគរ​បាល​ពញា​ក្រែក​ កាល​ពី​​វេលា​ម៉ោង​ជាង​ ៧​យប់​​ ថ្ងៃទី​១១​ មិថុនា​ ២០១៣​ ចេញ​ប្រតិ​បត្តិ​ការ​ចាប់​បា​នជា​បន្ត​បន្ទាប់​ ក្នុង​ករណី​ចាប់​ជំរិត​ទារ​ប្រាក់​​ជន​រង​គ្រោះ​ឈ្មោះ​ អ៊ឺង​ វាសនា​ ភេទ​ប្រុស​ អាយុ​ ៣៨​ឆ្នាំ​ ជា​ថៅ​កែ​លក់​ត្រី​នៅ​ខេត្ត​សៀម​រាប​ ដឹក​​តា​មរថ​យន្ត​មក​ឃុំ​ទុក​ក្នុង​បន្ទប់​មួយ​ក្នុង​កាស៊ីណូ​ត្រពាំង​ថ្លុង​ កំពង់​ចាម​ ។

ករណី​ចាប់​ជំរិតថៅកែ​លក់​ត្រី​នៅ​ខេត្ត​សៀម​រាបខាង​លើនេះ ក្រុម​ចាប់​ជំរិត​បា​នធ្វើ​សកម្ម​ភាព​តាំង​ពី​ថ្ងៃអាទិត្យ​ ទី០៩​ មិថុនា​ ២០១៣​ មក​ម្ល៉េះ​ ដោយ​យក​កន្រ្តៃ​ចុ​ង​ស្រួច​ភ្ជង់​​គំរាម​នាំ​ពី​ផ្ទះសំណាក់​មួយ​នៅក្នុង​​ខេត្ត​សៀមរាប​ ដឹក​តាម​រថ​យន្ត​មក​ឃុំ​ទុក​ក្នុង​បន្ទប់​មួយ​ក្នុង​កាស៊ីណូ​ត្រពាំង​ថ្លុង​ កំពង់​ចាម វាយ​ដំ​ធ្វើ​បា​ប​ជន​រង​គ្រោះ​ រួច​ទូរស័ព្ទ​ទៅ​ជំរិត​ទារ​លុយ​ពី​ប្រពន្ធ​ជន​រង​គ្រោះ​ចំនួន​ ៥ម៉ឺន​ដុល្លារ​ តែ​ត្រូវ​តថ្លៃ​ចុះ​មក​ត្រឹម​ ៣​ម៉ឺន​ដុល្លារ​ វិញ​ ។

បើ​តា​ម​លោក​ឧត្តម​សេនីយ៍​ទោ​ ឆាយ​ គឹម​សុន​ ស្នង​ការ​នគរ​បា​លខេត្ត​ បា​នបញ្ជាក់​ថា​ ប្រតិ​បត្តិ​ការ​ចាប់ក្រុម​​ចាប់​ជំរិត​ទារ​ប្រាក់​ជន​ជាតិ​វៀតណាម​ទាំង​ ៥នាក់​ នេះ ​គឺ​ចេញ​ប្រតិ​បត្តិ​ការ​ កាល​ពី​ថ្ងៃ​ទី​១០​ មិថុនា​ រហូត​មក​ដល់​យប់​ថ្ងៃ​ទី​១១ មិថុនា​ ២០១៣​ ទើប​ចាប់​ក្រុម​នេះ​បា​ន ៕