ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាមរី​ឆ្លាម​ស្រវឹង​បើក​បុក​របង​ភោជ​នីយ​ដ្ឋាន​អាហារ​ជប៉ុន​សាគូរ៉ា​តេយ​ រួច​បើក​គេច​បាត់​ដោយ​សុវត្ថិ​ភាព​

12 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ របង​ភោជ​នីយ​ដ្ឋាន​អាហារ​ជប៉ុន​សាគូរ៉ា​តេយ ១ផ្ទាំង​ បាន​បាក់​ធ្លាយ​រង​ការ​ខូច​ខាត​ ខណៈ​ដែល​រថ​យន្ត​កា​មរី​ឆ្លាម​ ១គ្រឿង​ ម្ចាស់​ស្រវឹង​ធ្លាក់​ភ្នែក​ បើក​តាម​បណ្តោយ​ផ្លូវ​លេខ​៣១៥​ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​ លុះ​មក​ដល់​មុខ​ភោជ​នីយ​ដ្ឋាន ក៏​រេ​ចង្កូត​បុក​របង​ខាង​មុខ​តែ​ម្តង​ រួច​រថ​យន្ត​បង្ក​​បាន​បើក​រត់​គេច​​បាត់​ដោយ​សុវត្ថិ​ភាព​ ។

ហេតុ​ការណ៍​នេះ​ បាន​កើត​ឡើង​កា​លពី​វេលា​ម៉ោង​ ១១​ និង​ ១៥​នាទី​ យប់​ថ្ងៃទី​១១​ មិថុនា​ ២០១៣​ នៅ​តាម​បណ្តោយ​ផ្លូវ​៣១៥​ ក្នុង​សង្កាត់​បឹង​កក់​ទី​២​ ខណ្ឌ​ទួល​គោក​ ។ ក្រោយ​ហេតុ​ការណ៍​ម្ចាស់​ភោជ​នីយ​ដ្ឋានខាង​លើ​បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​ប៉ុស្តិ៍​នគរ​បា​លខណ្ឌ​ទួល​គោក ដើម្បី​ស្រាវ​ជ្រាវ​រក​រថ​យន្តបង្ក​​ខាង​លើ​យក​មក​ដោះ​ស្រាយ​តាម​ផ្លូវ​ច្បាប់​ ៕