ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Fernandinho ថា​ការ​ដឹកនាំ​របស់ Pep ដូច​ការ​គ្រប់គ្រង​កូន​ក្មេង

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Manchester Evening News បាន​ឲ្យ​ដឹង​ថា កីឡាករ​របស់​ក្លិប​មេឃ​ខៀវ Fernandinho បាន​យក​ការ​ដឹកនាំ​របស់​លោក Pep Guardiola…

តាម​ប្រភព​ព័ត៌មាន Manchester Evening News បាន​ឲ្យ​ដឹង​ថា កីឡាករ​របស់​ក្លិប​មេឃ​ខៀវ Fernandinho បាន​យក​ការ​ដឹកនាំ​របស់​លោក Pep Guardiola ទៅ​ប្រៀប​នឹង​ការ​គ្រប់គ្រង​កូន​ក្មេង ដែល​កំពុង​លូតលាស់ ។

កីឡាករ Fernandinho បាន​ដើរតួ​យ៉ាង​សំខាន់​នៅ​ក្នុង​ភាព​ជោគជ័យ​របស់​ក្លិប ក្នុង​នាម​ជា​ខ្សែបម្រើ រូបគេ​ពេល​នេះ បាន​បង្ហើប​ពី​អារម្មណ៍​របស់​ខ្លួន​ពេល​ស្ថិត​នៅ​ក្រោម​ការ​ដឹកនាំ​របស់​លោក Pep Guardiola ។

Fernandinho បាន​ប្រាប់ The Telegraph ថា ៖«​នៅ​ពេល​យើង​ជា​ឪពុក​ម្នាក់ យើង​អាច​នឹង​ពិបាក​ឲ្យ​កូន​តូច​ៗ​របស់​អ្នក​យល់​នូវ​អ្វី​ដែល​យើង​ចង់​និយាយ ។ យើង​តែង​ប្រាប់​គេ​ឲ្យ​ធ្វើ​នេះ មិន​ធ្វើ​នោះ ហើយ​ពេល​គេ​ធំ​ឡើង​ទៅ គេ​ក៏​ចាប់ផ្តើម​ចេះ​ស្តាប់​» ។

ខ្សែបម្រើ​រូប​នេះ​បន្ត​ថា ៖«​នេះ​គឺ​ដូច​ជា​ការ​ដឹកនាំ​របស់​លោក Pep អ៊ីចឹង​។ ពេល​ដំបូង​ឡើយ កីឡាករ​មិន​ទាន់​យល់​ពី​អ្វី​ដែល​លោក​ចង់​ឲ្យ​ធ្វើ ដូច​ជា​នៅ​រដូវ​កាល​ដំបូង​ជាដើម​។ លោក​ហាក់​មាន​ភាព​លំបាក់​ក្នុង​ការ​ឲ្យ​កូនក្រុម​យល់​។ កីឡាករ​ខ្លះ​មិន​ទាន់​យល់​ពី​លោក​ភ្លាម​នោះ​ទេ​។ ដល់​ពេល​យូរ​ទៅ នៅ​ពេល​នេះ​ក្រុម​បាន​យល់​ពី​លោក​កាន់តែ​ស្រួល​» ។

គួរ​បញ្ជាក់​ថា តាំងពី​លោក Pep ចូល​មក​ដឹកនាំ​ក្រុម​រយៈពេល​១៨​ខែ​រួច​មក Manchester City បាន​ឡើង​កូដ​យ៉ាង​ខ្លាំង ហើយ​អាច​នឹង​ឈ្នះ Premier League នៅ​រដូវ​កាល​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ