ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Pep Guardiola ឆ្លើយ​តប​រឿង​គេ​ថា Man City ជោគជ័យ​ដោយសារ​ជះ​លុយ​វាល់​លាន

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Sky Sports បាន​ឲ្យ​ដឹង​ថា គ្រូបង្វឹក​ក្លិប​មេឃ​ខៀវ ព្យាយាម​ការពារ​ក្លិប​របស់​ខ្លួន​ពី​ការ​ចោទប្រកាន់​របស់​ទស្សនាវដ្តី​អា​ល្លឺ​ម៉​ង់ Der Spiegel ថា ក្លិប​របស់​លោក​ជោគជ័យ​ដោយសារ​តែ​ការ​ជះ​លុយ…

តាម​ប្រភព​ព័ត៌មាន Sky Sports បាន​ឲ្យ​ដឹង​ថា គ្រូបង្វឹក​ក្លិប​មេឃ​ខៀវ ព្យាយាម​ការពារ​ក្លិប​របស់​ខ្លួន​ពី​ការ​ចោទប្រកាន់​របស់​ទស្សនាវដ្តី​អា​ល្លឺ​ម៉​ង់ Der Spiegel ថា ក្លិប​របស់​លោក​ជោគជ័យ​ដោយសារ​តែ​ការ​ជះ​លុយ ។

ទស្សនាវដ្តី Der Spiegel ផ្សាយ​ថា ក្លិប​មេឃ​ខៀវ Manchester City ជោគជ័យ​ដោយសារ​តែ​យក​លុយរាប់​លាន​ពី​ម្ចាស់​ក្លិប Sheikh Mansour តាម​រយៈ​អ្នក​ឧបត្ថម្ភ​នៅ Abu Dhabi ។ សេចក្តីរាយការណ៍​នេះ ក៏​បាន​អះអាង​ថា ម្ចាស់​ជើងឯក​ពាន Premier League នេះ​បាន​ចរចារ​សម្ងាត់​ជាមួយនឹង UEFA នៅ​ឆ្នាំ​២០១៤ ដើម្បី​ចៀស​ផុត​ពី​ការ​ហាម​មិន​ឲ្យ​ប្រកួត​ដោយសារ​តែ​ខុស​វិន័យ FFP ។

ដោយឡែក​លោក Guardiola ថា លោក​ជឿជាក់​យ៉ាង​មុតមាំ​ថា ក្លិប​របស់​លោក​ដំណើរការ​ដោយ​ភាព​ស្មើគ្នា និង​យុត្តិធម៌ ។ លោក​គិត​ថា នេះ​គឺ​តែងតែមាន​អ្នក​ពូកែ​រិះគន់​មិន​សប្បាយចិត្ត​ហើយ ចំពោះ​ការ​ចាយ​លុយ​របស់​ក្លិប​លោក ។

នៅ​ពេល​គេ​សួរ​ថា តើ​ភាព​ជោគជ័យ​របស់​ក្លិប Man City គឺ​អាស្រ័យ​លើ​ទឹកប្រាក់ ឬ​មិនមែន លោក Guardiola ថា ៖«​ខ្ញុំ​គិត​ថា មាន​មនុស្ស​មិន​តិច​ទេ​ក្នុង​រយៈពេល​ជា​ច្រើន​ឆ្នាំ​មកនេះ គិត​ថា ក្លិប​របស់​យើង​ឈ្នះ គឺ​ដោយសារ​តែ​មាន​លុយ ។ វា​គឺជា​បញ្ហា​មួយ​នៅ​ទី​នេះ ដោយសារ​តែ​ដើម្បី​ឡើង​ដល់​កម្រិត​នេះ គឺ​ត្រូវការ​ចំណាយ​ពេលវេលា និង ប្រាក់​កាស​ជា​ច្រើន ។ វា​មិនមែន​តែ​លុយ​ទេ គឺ​ពេលវេលា​សំខាន់​ជាង​» ។

លោក​បាន​បន្ត​ថា ៖«​តាំងពី​ខ្ញុំ​នៅ Barcelona និង​ក្រោយមក​នៅ Bayern Munich ខ្ញុំ​តែង​ឮ​គេ​ថា នៅ​ក្លិប Man City សម្បូរ​លុយ ។ ពេល​នេះ​ខ្ញុំ​បាន​នៅ​ក្នុង​ក្លិប​នេះ​ហើយ វា​ពិតជា​មាន​លុយ​ច្រើន​មែន តែ​ក៏​មិន​ខុស​គ្នា​ពី​ក្លិប​ដទៃ​ដែរ​» ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ក្លិប Man City បាន​ជះ​លុយ​មិន​តិច​ជាង ១​ពាន់​លាន​ផោន​ទៅ​លើ​ការ​ទិញ​ដូរ​កីឡាករ​នោះ​ទេ តាំងពី​លោក Sheikh Mansour មក​ធ្វើ​ជា​ម្ចាស់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ