ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ករណី​ស្ត្រី​ខ្មែរ​ពពោះ​ជំនួស​បាន​ទៅ​ដល់​ដៃ​តុលាការ (មានវីដេអូ​)

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្ន​ពេញ ៖ ដូច​ការ​គ្រោងទុក​មនុស្ស​ចំនួន​៤​នាក់ ដែល​២​នាក់​ជា​មេការ និង​២​នាក់​ជា​អ្នកចាត់ការ​ទូទៅ​ករណី​ស្ត្រី​ពពោះ​ជំនួស កាលពី​ព្រឹក​ថ្ងៃ​ទី​១២ វិច្ឆិកា ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​រាជធានី​ភ្នំពេញ បញ្ជូន​ទៅ​សាលាដំបូង…

រាជធានី​ភ្ន​ពេញ ៖ ដូច​ការ​គ្រោងទុក​មនុស្ស​ចំនួន​៤​នាក់ ដែល​២​នាក់​ជា​មេការ និង​២​នាក់​ជា​អ្នកចាត់ការ​ទូទៅ​ករណី​ស្ត្រី​ពពោះ​ជំនួស កាលពី​ព្រឹក​ថ្ងៃ​ទី​១២ វិច្ឆិកា ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​រាជធានី​ភ្នំពេញ បញ្ជូន​ទៅ​សាលាដំបូង ដើម្បី​ធ្វើការ​សាកសួរ និង​ចោទប្រកាន់​ជា​ផ្លូវការ ។

ស្ត្រី​ជា​មេការ​ម្នាក់​ឈ្មោះ ខៀវ ផល្លា អាយុ​៣២​ឆ្នាំ និង​ម្នាក់​ឈ្មោះ សុខ អឿ​ន អាយុ​៤ ឆ្នាំ ចំណែក​អ្នកចាត់ការ​ទូទៅ​ម្នាក់​ឈ្មោះ ចេ​ង សំ​អុល ភេទ​ប្រុស អាយុ​៥០​ឆ្នាំ មុខរបរ​រត់​ឡាំ​ប្រឺ​តា​កង់​បី​ឥណ្ឌា និង​ម្នាក់​ឈ្មោះ អ៊ា ម៉ា​ន់ ភេទ​ប្រុស អាយុ​៤២​ឆ្នាំ មុខរបរ​រត់​ឡាំ​ប្រឺ​តា​កង់​បី​ឥណ្ឌា ។

រីឯ​ស្ត្រី​ពពោះ​ជំនួស​ចំនួន​១១ នាក់ និង​ត្រូវ​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ដែរ ក្រោយ​ពេល​សាកសួរ មេការ និង​អ្នកចាត់ការ​៤​នាក់​រួចរាល់ ។

គួរ​រំលឹក ថា កាលពី​ថ្ងៃ​ទី​៨ វិច្ឆិកា កម្លាំង​សមត្ថកិច្ច​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិ
ជន​រាជធានី​ភ្នំពេញ បាន​ចុះ​សហការ​ជាមួយ​នគរ​មូលដ្ឋាន​ខណ្ឌ​សែន​សុខ ដោយ​មានការ​សម្របសម្រួល​ពី​សំណាក់​លោក គុ​ជ គឹ​ម​ឡុ​ង ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ធ្វើការ​បង្ក្រាប​ជាក់ស្តែង​ពាក់​ពន្ធ​ករណី​អំពើ​លក់ដូរ​មនុស្ស​សម្រាប់​នាំ​ឆ្លង​ដែន​និង​អន្តរការី​រវាង​អ្នក​សុំ​កូន និង​ស្ត្រី​ពពោះ ។

កិច្ចសហការ​បង្ក្រាប​នោះ​សមត្ថកិច្ច​បាន​ធ្វើ​ឡើង​នៅ​ចំណុច​ចំនួន​៣​កន្លែង ក្នុង​ទឹកដី​ខណ្ឌ​សែន សុខ រាជធានី​ភ្នំពេញ ។

ជា​លទ្ធផល​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​១៥​នាក់ ក្នុង​នោះ​មាន​អ្នក​មើល​ការ​ខុស​ត្រូវ​(​មេការ​ស្ត្រី​)២​នាក់ អ្នក​រត់​ម៉ូតូ​កង់​បី ២​នាក់ និង​ស្ត្រី​មាន​ផ្ទៃពោះ​(​ស្ត្រី​ពពោះ​ជំនួស​)​ចំនួន​១១ នាក់ ។

វត្ថុ​តាង​ដកហូត​មាន លិខិតឆ្លងដែន ១​ក្បាល ឯកសារ​ពេទ្យ​មួយ​ចំនួន​(​ស៊ី​រាំង និង​ថ្នាំពេទ្យ ប្រើ​រួច និង​មិន​ទាន់​ប្រើ​) និង​ម៉ូតូ​កង់​បី ចំនួន​២​គ្រឿង ។

ជនសង្ស័យ និង​វត្ថុ​តាង​ត្រូវ​បាន​សមត្ត​កិច្ច​នាំ​ទៅ​កាន់​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ