ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើក​​ការ​​​ប្រកួត​​កីឡា​​ក្រប​​ខណ្ឌ​​ឧត្តម​​សិក្សា​ ​និង​​មធ្យម​​សិក្សា​​ឯក​ទេស​​ប្រចាំ​​ឆ្នាំ​​2013

12 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ៖ ពិធី​បើក​ការ​ប្រកួត​កីឡា​ក្រប​ខ័ណ្ឌ​ឧត្តម​សិក្សា​ និង​មធ្យម​សិក្សា​ឯក​ទេស​ប្រចាំ​ឆ្នាំ​២០១៣​ ត្រូវ​បាន​គេ​រៀបចំ​ធ្វើ​កាល​ពី​ថ្ងៃ​ទី​១០​ មិថុនា នៅ​ពហុ​កីឡ​ដ្ឋាន​ជាតិ​ ក្រោម​អធិបតី​ភាព​លោក​ អុឹម សិទ្ធី​ រដ្ឋ​មន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា​ ដោយ​មាន​ការ​ចូល​រួម​ពី​មន្ត្រី​ពាក់​ព័ន្ធ​ជាច្រើន​រូប​ និង​កីឡាករ-​កីឡាការិនី​ជា​ច្រើន​នាក់​ បន្ទាប់​ពីការ​ប្រកួត​បាន​ចាប់​ផ្តើម​ធ្វើ​តាំង​ពី​ថ្ងៃ​ទី​៧​ មិថុនា​មក​ម៉្លេះ ។​

យោង​តាម​កម្មវិធី​ប្រកួត​ឱ្យ​ដឹង​ថា​ ការ​ប្រកួត​ធ្វើ​ឡើង​ទៅ​លើ​វិញ្ញាសា​កីឡា​មួយ​ចំនួន​ដូច​ជា​ ៖

.បាល់ទាត់​ មាន​កីឡាករ​ចូល​រួម​ចំនួន​២៤​ក្រុម​ ចែក​ចេញ​ជា​៨​ពូល​ ក្នុង​មួយ​ពូលៗ​មាន​៣​ក្រុម ។​
.បាល់​ទះ​បុរស​-នារី​ មាន​កីឡាករ​ចូលរួម​ចំនួន​១៤​ក្រុម​ (ចែក​ចេញ​ជា​៤​ពូល​ គឺ​២​ពូល​មាន​៤​ក្រុម​ និង​​២​ពូល​ទៀត​មាន​៣​ក្រុម)​ និង​កីឡា​ការិនី​ចំនួន​៤​ក្រុម​ ។​
.បាល់​បោះ​បុរស​-នារី​ មាន​កីឡាករ​ចូល​រួម​ចំនួន​៧​ក្រុម​ និង​កីឡាការិនី​ចំនួន​៥​ក្រុម​ ។​
.អត្ត​ពលកម្ម​បុរស​-នារី​ មាន​កីឡាករ​ចូល​រួម​ចំនួន​២៦​ក្រុម​ និង​កីឡាការិនី​ចំនួន​១៦​ក្រុម​។​
.លោត​កម្ពស់​បុរស-​នារី​ មាន​កីឡាករ​ចូល​រួម​ចំនួន​៩​នាក់​ និង​កីឡាការិនី​ចំនួន​៥​នាក់ ។​

សូម​បញ្ជាក់​​ថា​ ព្រឹត្តិ​ការណ៍​ប្រកួត​កីឡា​ក្រប​ខ័ណ្ឌ​ឧត្តម​សិក្សា​ និង​មធ្យម​សិក្សា​ឯកទេស​ប្រចាំ​ឆ្នាំ​២០១៣ នេះ​មាន​គ្រឹះ​ស្ថាន​ឧត្តម​សិក្សា​ និង​មធ្យម​សិក្សា​ចំនួន​២៨​ចូល​រួម​ សរុប​កីឡាករ-​កីឡាការិនី​ទាំងអស់​មាន​ចំនួន​១.១០៦​នាក់ ៕