ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្លិប​ Dortmund ៈ កីឡាករ Lewandowski នឹង​មិន​ផ្លាស់ទ្រនំទៅ Bayern ទេ

12 ឆ្នាំ មុន

​ដើម្បី​បំបាត់​ពាក្យ​ចចាម​អារ៉ាម​​កន្លងមក ​ក្លិប​ Dortmund បាន​ចេញមុខ​​អះអាង​ប្រាប់​​​​បណ្ដាញ​ផ្សព្វ​ផ្សាយ​ព័ត៌​មាន​​​​ថា កីឡាករ​​​ខ្សែប្រយុទ្ធ​សញ្ជាតិប៉ូឡូញ​ Lewandowski នឹង​មិន​​ផ្លាស់​ប្ដូរ​​​ទ្រនំ​ទៅ​រួម​រស់​​​ ជាមួយ​ក្លិប Bayern សម្រាប់​រដូវ​កាល​​ថ្មី​ខាង​​​មុខ​នេះទេ។

លោក Hans Joachim Watzke នាយក​​​ប្រតិបត្តិ​​​ក្លិប​ Dortmund ​បាន​​និយាយ​ថា ​​វា​គឺ​ពិត​ប្រាកដ​ណាស់​ថា​ កីឡាករ​​វ័យ​​២៤​ឆ្នាំ​​​រូប​នេះ​នឹង​​​​មិន​ចាក​ចេញ​​ពី​ក្លិប​ Dortmund នោះទេ​ក្នុង​ឆ្នាំ​​២០១៣​ នេះ​​គឺ​ជាការ​សម្រេច​ិត្ត​ចុងក្រោយ​​របស់​យើង​​ ។ ​​លោក​បាន​បញ្ជាក់​ទៀត​ថា យើង​បានជម្រាប​ប្រាប់​​​កីឡាករ​ និង​ទី​​ប្រឹក្សា​កីឡា​ករ​ដោយ​ផ្ទាល់​​​ដើម្បី​បញ្ចប់​ពាក្យ​ចចាម​អារ៉ាម​ទាំង​អស់​នេះ​​ ។ ​ទោះ​ជាយ៉ាង​ណាក្ដី ក្លិប​ Dortmund ​​​បាន​និយាយ​ថា កីឡាករ​​​រូបនេះ​​​អាច​ចាក​ចេញ​ពី​ក្លិប​​ Dortmund ​បាន​សម្រាប់​រដូវ​កាល​ក្រោយ ។

​គួរ​រំលឹក​ដែរ​ថា ​កីឡាករ​ Lewandowski បាន​ចូល​មក​លេង​​ឱ្យ​ក្លិប​ Dortmund ​​កាល​ពី​ឆ្នាំ​​២០១០ ។ ​​​នៅ​ជាមួយ​ក្លិប​ Dortmund ​​កីឡាករ​រូ​ប​នេះ​​​​ធ្លាប់​បានបង្ហាញ​វត្ត​មាន​​​ចំនួន​​៩៨​ប្រកួត​​ដោ​យ​ស៊ុត​បាល់បញ្ចូល​ទី​​បាន៥៤​គ្រាប់ ។ ចំណែ​ក​ឯ​​​អាជីព​​ក្នុងក្រុមជម្រើស​​​ជាតិវិញ​គឺ​ស៊ុត​បាល់​​បាន​១៧​គ្រាប់​​ក្នុង​៥៤​ប្រកួត ៕​