ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ប្រទេស​កូរ៉េ​ខាង​ត្បូង​បារម្ភ​ពី​និន្នាការ​កំណើន​សេដ្ឋ​កិច្ច​ទាប​

12 ឆ្នាំ មុន

អ្នក​រៀបចំ​គោល​នយោ​បាយ​សេដ្ឋ​កិច្ច​របស់​កូរ៉េ​ខាងត្បូង​បាន​សម្តែង​ក្តីបារម្ភ​ចំពោះ​និន្នា​ការ​កំណើន​សេដ្ឋកិច្ចទាប​នៅ​ក្នុង​ប្រទេស​ចំពេល​ដែល​ភាព​មិនច្បាស់​លាស់​ចំពោះ​ស្ថាន​ភាព​ក្រៅ​ប្រទេស​កាន់​តែ​ធ្ងន់​ធ្ងរ ។​​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​លោក​ Hyun Oh Seok បាន​ថ្លែង​ថា​ សេដ្ឋ​កិច្ច​របស់​យើង​នៅ​តែ​មាន​និន្នា​ការ​កំណើន​ទាប​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​ ជា​សញ្ញាបង្ហាញ​ពី​កំណើន​សូន្យ​អស់​រយៈ​ពេល

អ្នក​រៀបចំ​គោល​នយោ​បាយ​សេដ្ឋ​កិច្ច​របស់​កូរ៉េ​ខាងត្បូង​បាន​សម្តែង​ក្តីបារម្ភ​ចំពោះ​និន្នា​ការ​កំណើន​សេដ្ឋកិច្ចទាប​នៅ​ក្នុង​ប្រទេស​ចំពេល​ដែល​ភាព​មិនច្បាស់​លាស់​ចំពោះ​ស្ថាន​ភាព​ក្រៅ​ប្រទេស​កាន់​តែ​ធ្ងន់​ធ្ងរ ។​​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​លោក​ Hyun Oh Seok បាន​ថ្លែង​ថា​ សេដ្ឋ​កិច្ច​របស់​យើង​នៅ​តែ​មាន​និន្នា​ការ​កំណើន​ទាប​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​ ជា​សញ្ញាបង្ហាញ​ពី​កំណើន​សូន្យ​អស់​រយៈ​ពេល​៨​ត្រី​មាស​ពេញ​ក្រោម​ស្ថាន​ការណ៍​មិន​ប្រាកដ​ប្រជា​នៅ​ក្រៅ​ប្រទេស ។​ លោក​បន្ត​ថា​ វិធានការ​ QE និង​ Abenomics ព្រម​ទាំង​ការ​ចាក​ចេញ​របស់​អាមេរិក​ពី​វិធានការ​ QE គឺជា​ភាព​មិន​ច្បាស់​លាស់​នៅ​ក្រៅ​ប្រទេស​ ។​

វិធាន​ការ​ QE (Quantitative Easing) នៅ​ក្នុង​បណ្តាប្រទេស​ដែល​មាន​សេដ្ឋ​កិច្ច​ធំៗ​បាន​ជួយ​សម្រាល​ដំណើរ​ដើេរ​ថយ​ក្រោយ​នៃ​សេដ្ឋ​កិច្ច​សាកល​ និង​ធ្វើ​ឱ្យ​ទីផ្សារ​ហិរញ្ញវត្ថុ​អន្តរ​ជាតិ​មាន​លំនឹង​ ប៉ុន្តែ​វា​បង្ក​ផល​ប៉ះ​ពាល់​អវិជ្ជ​មាន​ដោយ​អចេត​នា​មាន​ជា​អាទិ៍​ លំហូរ​មូលធន​ចូល​និង​ចេញ​ពី​ប្រទេសដែល​មាន​សេដ្ឋ​កិច្ច​កំពុង​លូត​លាស់​ ។​ចំណែក​វិធានការ​ Abenomics ឬ​គោល​នយោ​បាយ​សេដ្ឋ​កិច្ច​ដែល​គាំទ្រ​ដោយ​លោក​នាយក​រដ្ឋ​មន្ត្រី​ ស៊ិន​ហ្សូ អាបេ បាន​បណ្តាល​ឱ្យ​ប្រាក់​យ៉េន​ធ្លាក់​ថ្លៃ​ធៀប​នឹង​ប្រាក់​ដុល្លារ​អាមេរិក​ ក៏​ដូច​ជាប្រាក់​វ៉ុន​កូរ៉េ​ផងដែរ​ ។ ម្យ៉ាង​វិញ​ទៀត​ វា​ធ្វើ​ឱ្យ​ការ​ប្រកួតប្រជែង​តម្លៃ​ក្រុម​ហ៊ុន​ក្នុង​ស្រុក​កាន់​តែ​ដុន​ដាប​ ដែល​ក្រុម​ហ៊ុន​ទាំង​នោះ​កំពុង​ធ្វើ​ការ​ប្រកួតប្រជែង​ជាមួយ​គូ​ប្រជែង​ជប៉ុន​នៅ​ក្នុង​ទីផ្សារ​ក្រៅប្រទេស ។​

លោក​រដ្ឋមន្ត្រី​បាន​ក្រើន​រំលឹក​ថា សន្ទុះ​រើប​ឡើង​វិញ​នៃ​ប្រទេសដែល​មាន​សេដ្ឋ​កិច្ច​ធំ​បំផុត​ទី​៤ នៅ​អាស៊ី​នៅតែ​ទន់ខ្សោយ​ បើ​ទោះ​បី​ជា​រើប​ឡើង​វិញ​នៅ​ក្នុងត្រី​មាស​ទី​១​ ក៏​ដោយ​ ។ រដ្ឋា​ភិ​បាល​នឹងប្រឹង​ប្រែង​ជំរុញ​កំណើន​សេដ្ឋ​កិច្ច​នៅ​ក្នុង​ឆ​មាស​ទី​១​ឆ្នាំ​នេះ​ ៕​