នៅពេលការប្រកួតបាល់ទាត់ពានរង្វាន់Confedeations Cup ចាប់ផ្ដើមនៅរាត្រីថ្ងៃសៅរ៍ ទី១៥ មិថុនា ឆ្នាំ២០១៣ ខាងមុខនេះកីឡាករវ័យក្មេងនីម៉ារបស់ក្រុមជម្រើសជាតិប្រេស៊ីលបាននិយាយថា ៖ ក្រុមជម្រើសជាតិប្រទេសរបស់ខ្លួននឹងឈ្នះពានរង្វាន់ Confederations Cup ឆ្នាំ២០១៣ នេះ ។
ក្នុងនាមជាក្រុមការពារជើងឯក កីឡាករដែលទើបនឹងផ្លាស់ទ្រនំទៅក្លិបអ្នកមានបុណ្យ Barcelona បាននិយាយថា កាលពីឆ្នាំ២០០៩ យើងបានយកឈ្នះក្រុមជម្រើសជាតិ United States 3-2 ក្នុងទឹកដីអាហ្វ្រិកខាងត្បូងមានឱកាសលើកពានរង្វាន់ ហើយសម្រាប់ឆ្នាំ២០១៣ នេះយើងនឹងលើកពានក្នុងទឹកដីរបស់យើងម្ដង ។
ការលើកឡើងរបស់កីឡាករចូលចិត្តលេងម៉ូដសក់ដូចកាំប្រមា បន្ទាប់ពីក្រុមរបស់លោកបានយកឈ្នះមាន់គក់បារាំង 3-0 ក្នុងការប្រកួតមិត្តភាពកាលពីថ្ងៃអាទិត្យកន្លងទៅនេះ ។ កីឡាករនីម៉ាបានបង្ហាញភស្ដុតាងពីភាពរឹងមាំរបស់ក្រុមប្រេស៊ីលបន្ថែមទៀតថា យើងមានកីឡាករខ្សែការពាររឹងមាំដូចជា កីឡាករ Thiago Silva , Marcelo និង Dante ហើយលើសពីនេះទៀតយើងនៅមានកីឡាករខ្សែប្រយុទ្ធដែលមានសមត្ថភាពគ្រប់គ្រាន់ក្នុងការស៊ុតបាល់បញ្ចូលទី ។
គួររំលឹកដែរថា ការប្រកួតបាល់ទាត់ Condederations Cup នឹងចាប់ផ្ដើមប្រកួតនៅថ្ងៃសៅរ៍ ទី១៥ មិថុនា ខណៈក្រុមម្ចាស់ផ្ទះប្រេស៊ីលបើកទ្វារស្វាគមន៍ជប៉ុន ។ ការប្រកួតពានរង្វាន់នេះចែកចេញជាពីរពូលគឺពូលA មានក្រុមប្រេស៊ីល ,អីុតាលី ,ជប៉ុន និងម៉ិកស៊ិកចំណែកឯពូលB គឺមាន នីហ្សេរីយ៉ា, អេស្ប៉ាញ ,កោះតាហ៊ីគី(បារាំង) និងអ៊ុយរ៉ូហ្គាយ ៕
ចែករំលែកព័តមាននេះ