ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អង្គ​ការ​​សុខ​ភាព​ពិភព​លោក​​យល់​ថា វីរុស​​ CORONA អាច​ឆ្លង​រាល​ដាល​​

12 ឆ្នាំ មុន

​អង្គ​ការ​​សុខ​ភាព​ពិភព​លោក​​ WHO កាល​ពី​​ថ្ងៃ​ទី​​១០ មិថុនា ​បាន​ធ្វើ​ការ​ព្រមាន​​​មួយ​ចំពោះ​បណ្តា​​ប្រជា​ជន​​នៅ​តំបន់​​​​មជ្ឈឹម​​បូព៌​ា និង​បណ្តា​​មនុស្ស​ដែល​​​​ធ្វើ​ដំណើរ​​ទៅ​​កាន់​​តំបន់​​នោះ​ ខណៈ​ដែល​​វីរុស​​​​ CORONA (MERS-COV) ជា​មូល​ហេតុ​នៃ​ការ​​ស្លាប់​​​​មនុស្ស​​២៥​​នាក់​​ហើយ​នៅ​អារ៉ាប៊ី​​សាអ៊ូឌីត ។

​អង្គ​ការ​​សុខ​ភាព​ពិភព​លោក​​ WHO កាល​ពី​​ថ្ងៃ​ទី​​១០ មិថុនា ​បាន​ធ្វើ​ការ​ព្រមាន​​​មួយ​ចំពោះ​បណ្តា​​ប្រជា​ជន​​នៅ​តំបន់​​​​មជ្ឈឹម​​បូព៌​ា និង​បណ្តា​​មនុស្ស​ដែល​​​​ធ្វើ​ដំណើរ​​ទៅ​​កាន់​​តំបន់​​នោះ​ ខណៈ​ដែល​​វីរុស​​​​ CORONA (MERS-COV) ជា​មូល​ហេតុ​នៃ​ការ​​ស្លាប់​​​​មនុស្ស​​២៥​​នាក់​​ហើយ​នៅ​អារ៉ាប៊ី​​សាអ៊ូឌីត ។

WHO យល់​​ថា ​ទីភ្នាក់ងារ​​សុខា​ភិបាល​​របស់​​ពិភព​លោក​ទាំង​មូល​​​ត្រូវ​​ស្ថិត​ក្នុង​​ដំណាក់​កាល​ប្រកាស​អាសន្ន​ ព្រោះ​​វីរុស​​​​ CORONA អាច​​ឆ្លង​​រាល​ដាល​​ដូច​ជា​វីរុស​​គ្រុន​ផ្តាសាយ​បក្សី​​​ H5N1 ដែរ ។តុល្យ​ការ​​ចុង​ក្រោយ​​របស់​ WHO រៀប​រាប់​​ពី​មនុស្ស​​ឆ្លង​​វីរុស​នេះ​៥៥​នាក់​​លើ​ពិភព​លោក​​ ក្នុង​នោះ​ស្លាប់​​៣១​នាក់​​ ។​ ប្រទេស​ដែល​រង​​ការ​ប៉ះ​ពាល់​​​ខ្លាំង​​ជាង​គេ គឺ​​អារ៉ាប៊ី​សាអ៊ូ​ឌីត ដែល​មាន​អ្នក​​ឆ្លង​ដល់​ទៅ​៤០​នាក់​​​ ​ហើយ​ស្លាប់​២៥​នាក់​​ ពិសេស​ក្នុង​​ខេត្ត​​​អាល់​​អាហ៍​​សា ភាគ​​ខាង​កើត​ប្រទេស ។

WHO ពន្យល់​ថា ​មាន​ការ​ព្រួយ​បារម្ភ​​ខ្លាំង​មួយ​​កម្រិត​​អន្តរ​ជាតិ​​​ដែល​ទាក់​ទិន​​នឹង​​ការ​ឆ្លង​រាល​ដាល​​នៃ​វីរុស​​នេះ ពីព្រោះ​ថា​ អាច​ចម្លង​​លើ​ពិភព​លោក​ ។ ពេល​នេះ​​យើង​​​មាន​ឧទាហរណ៍​ជា​ច្រើន​​ដែល​បង្ហាញ​ថា ​​វីរុស MERS-COV ឆ្លង​​ពី​ប្រទេស​មួយ​ទៅ​ប្រទេស​​មួយ​ទៀត ​ដោយ​សារ​ពួក​​អ្នក​​​​ធ្វើ​ដំណើរ​ ។ ដូច្នេះ​​គ្រប់​ប្រទេស​​ទាំង​អស់​​លើ​ពិភព​លោក​​ត្រូវ​​​ធានា​ថា ​បណ្តា​​និយោជិត​​សុខា​​ភិបាល​​​របស់​ខ្លួន​​​ត្រូវ​ពន្យល់​​ឱ្យ​ដឹង​ពី​វីរុស​​នោះ​ និង​​ពី​ជំងឺ​​ដែល​គេ​​អាចជួប​ប្រទះ​​​ហើយ​ក្នុង​ករណី​​មាន​​អាការ​​ក្អក​ចម្លែក​អាច​​​ជា​រោគ​សញ្ញា​​នៃ​ការ​ឆ្លង​វីរុស​ MERS-COV ត្រូវ​ចាប់​​​អារម្មណ៍​ឱ្យ​ខ្លាំង​ ។

WHO រំលឹក​ថា ​​​អ្នក​ឆ្លង​វីរុស​​នេះ​ត្រូវ​បាន​រក​ឃើញ​​នៅ​អង់​គ្លេស​​ បារាំង អាល្លឺ​​ម៉ង់ ​និង​អីុ​តាលី ប៉ះ​ពាល់​​ដល់​បណ្តា​មនុស្ស​​ដែល​​វិល​ត្រឡប់​​ពី​ការ​ធ្វើ​​ដំណើរ​​ទៅ​​ក្រៅ​​ប្រទេស ។ WHO ប្រាប់​ថា ​​រោគ​សញ្ញា​​នៃ​អ្នក​ឆ្លង​វីរុស​​នេះ​គឺ​​ការក្អក​ខ្លាំង​​ គ្រុន​​ក្តៅ ឬ​ការ​រលាក​សួត ៕