ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថ​យន្ត​ ២​គ្រឿង​ បើក​ប្រដេញ​គ្នា​​បុក​រនាំង​ដែក​ចែក​ទ្រូង​ផ្លូវ​បាក់​អស់​ ១៧​ផ្ទាំង​ រួច​ជ្រុល​ទៅ​បុក​រ៉ឺម៉ក​ម៉ូតូ​ របួស​ធ្ងន់​ ៤នាក់​

12 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ រនាំ​ង​ដែក​ចែក​ទ្រូង​ផ្លូវ​ចំនួន​ ១៧​ផ្ទាំង​ ត្រូវ​រង​ការ​ខូច​ខាត​ និង​មនុស្សប្រុស​ស្រី​​ ៤នាក់​ បាន​រង​របួស​ធ្ងន់​ ខណៈ​ដែល​រថ​យន្ត​ ២គ្រឿង​ បា​នបើក​ប្រដេញ​គ្នា​ហើយ​រេ​ចង្កូតទៅ​បុក​ ដែល​ហេតុ​ការណ៍​នេះ បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​ ១១​ និង​ ៣០​នាទី​ យប់​ថ្ងៃទី​១០​ មិថុនា​ ២០១៣​ តាម​បណ្តោយ​​ផ្លូវ​ព្រះ​មុនី​វង្ស​ កែង​ផ្លូវ​​២៤២​​ នៅ​ចំណុច​ព្រំ​ប្រទល់​សង្កាត់​ចតុ​មុខ​ និង​សង្កាត់​បឹង​ព្រលិត​ ។

តាម​សាក្សីឃើញ​ហេតុ​ការណ៍​ បាន​ឱ្យ​ដឹង​ថា​ រថ​យន្ត​កាមរី​ហា​យប្រ៊ីត​ ពណ៌​ស ១គ្រឿង​ ពាក់​ស្លាក​លេខ​ ភ្នំ​ពេញ​ 2R-6252 និង​រថ​យន្ត​ស្ព័រ​ ពណ៌​ទឹក​ប្រាក់​ អត់​ស្លាក​លេខ​ ១គ្រឿងទៀត​ បា​នបើក​ប្រដេញ​គ្នា​តាម​បណ្តោយ​​ផ្លូវ​ព្រះ​មុនី​វង្ស​ លុះ​មក​ដល់​ចំណុច​កើត​ហេតុ​ក៏​ទៅ​បុក​រនាំង​ដែក​ចែក​ទ្រូង​ផ្លូ​វ​បាក់​អស់​ ១៧​ផ្ទាំង​ រួច​​រថ​យន្ត​ស្ព័រ​ខាងលើ​​ជ្រុល​ទៅ​បុក​រ៉ឺម៉ក​ម៉ូតូ​ ១គ្រឿង​ ដែល​បើ​កបញ្រ្ចាស់​ទិស​នៅ​ម្ខាង​ផ្លូវ បណ្តាល​ឱ្យ​រ៉ឺម៉ក​ខ្ទេច​ទាំង​ស្រុង​ និង​​បុរស​ម្នាក់​ជា​អ្នក​បើក​បរ ព្រម​ទាំង​នារី​ ៣នាក់​ ដែល​រួមដំណើរ​រង​របួស​ធ្ងន់​ បន្ទាប់​មក​ជ្រុល​ទៅ​មុក​រថ​យន្ត​ម៉ា​សឺដែស​ ១គ្រឿង​ ដែល​ចត​ស្ងៀមលើ​ចិញ្ចើម​ផ្លូវ​ ​បណ្តាល​ឱ្យ​ខ្ទេច​កង់​ឆ្វេង​ផ្នែក​ខាង​ក្រោយ​ ។ ចំណែក​រថ​យន្ត​កាម​រី​ បន្ទាប់​ពី​បុក​រនាំង​ដែក​ចែក​ទ្រូង​ផ្លូវហើយ​ បា​នជ្រុ​លទៅ​បុក​បង្គោល​ភ្លើង​ជិត​ស្តុប​ពេទ្យ​ចិន​។ ក្រោយ​បង្ក​ហេតុ​ ម្ចាស់​រថ​យន្ត​​ទាំង​២​ បាន​​រត់​គេច​បាត់​ស្រមោល​តែ​ម្តង​ ៕