ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​ដណ្តើម​​បាន​ក្រុង QOUSSEIR កង​ទ័ព​ស៊ីរី​​រៀប​ចំ​​ការ​វាយ​​លុក​នៅ​ក្រុង​​អាឡែប​​

12 ឆ្នាំ មុន

​កង​ទ័ព​ស៊ីរី​​ពេល​នេះ​បាន​​ត្រៀម​ខ្លួន​​បើក​ការ​វាយ​លុក​​លើ​ក្រុង​អាឡែប​​ ភាគ​​​ខាង​ជើង​​ប្រទេស​​ ក្រោយ​​ការ​​វាយ​ដណ្តើម​​យក​​បាន​ក្រុង​ QOUSSEIR ជាមួយ​​ការ​ជួយ​ទ្រទ្រង់​​របស់​ពួក​ហេស​ប៊ុលឡាហ៍​មក ។៤​ថ្ងៃ​​ក្រោយ​​ការ​វាយ​ដណ្តើម​​យក​​បាន​ក្រុង​ QOUSSEIR កង​​ទ័ព​​ស៊ីរី​​ប៉ុន​ប៉ង​​វាយ​ដណ្តើម​​ត្រួត​ត្រា​​ក្រុង​អាឡែប​​ ជាទីក្រុង​​ធំ​ទី​២​រប​ស់​​ប្រទេស​​ទៀត ។ យោង​តាម​​កាសែត AL-WATAN ស្និទ្ធ​រដ្ឋ​

​កង​ទ័ព​ស៊ីរី​​ពេល​នេះ​បាន​​ត្រៀម​ខ្លួន​​បើក​ការ​វាយ​លុក​​លើ​ក្រុង​អាឡែប​​ ភាគ​​​ខាង​ជើង​​ប្រទេស​​ ក្រោយ​​ការ​​វាយ​ដណ្តើម​​យក​​បាន​ក្រុង​ QOUSSEIR ជាមួយ​​ការ​ជួយ​ទ្រទ្រង់​​របស់​ពួក​ហេស​ប៊ុលឡាហ៍​មក ។៤​ថ្ងៃ​​ក្រោយ​​ការ​វាយ​ដណ្តើម​​យក​​បាន​ក្រុង​ QOUSSEIR កង​​ទ័ព​​ស៊ីរី​​ប៉ុន​ប៉ង​​វាយ​ដណ្តើម​​ត្រួត​ត្រា​​ក្រុង​អាឡែប​​ ជាទីក្រុង​​ធំ​ទី​២​រប​ស់​​ប្រទេស​​ទៀត ។ យោង​តាម​​កាសែត AL-WATAN ស្និទ្ធ​រដ្ឋ​អំណាច​​​ថា កង​ទ័ព​​ចាប់​ផ្តើម​​ដាក់​ពង្រាយ​ដោយ​​​ទ្រង់​ទ្រាយ​ធំ​​​ក្នុង​​ខេត្ត​អាឡែប​​ ដោយ​រៀប​ចំ​​ការ​ប្រយុទ្ធ​​​មួយ​នៅ​ខាង​ក្នុង​​ទីក្រុង​​ និង​​នៅ​តំបន់​​ជុំ​វិញ​ក្រុង​នោះ ។

អង្គ​ការ​​សិទ្ធិ​មនុស្ស​​ស៊ីរី​​ស្និទ្ធ​ពួក​ឧទ្ទាម​​​​OSDH និយាយ​ថា កង​ទ័ព​​​ប្រមូល​ផ្តុំ​​ទាហាន​​ជា​ច្រើន​​ពាន់​​នាក់​​​នៅ​តំបន់​​អាឡែប​​ និង​​ថា​ ក្រុម​ហេស​ប៊ុល​​ឡាហ៍​​បាន​បញ្ជូន​​​បណ្តា​មនុស្ស​​របស់​គេ​​មក​ជួយ​​បណ្តុះ​បណ្តាល​​​ពួក​ស៊ីរី​​ជា​ច្រើន​​​រយ​នាក់​​​ត្រៀម​​សម្រាប់​​​ការ​ប្រយុទ្ធ​ ។
កាល​ពី​​ថ្ងៃ​ទី​៩ មិថុនា OSDH ក៏​រាយ​ការណ៍​ផង​​ដែរ​ថា ក្រុម​ឧទ្ទាម​​អ៊ិស្លាម​​និយម​មួយ​​​ក្រុម​បាន​​ប្រហារ​ជីវិត​​ដោយ​គ្រាប់​កាំភ្លើង​​ក្នុង​ទី​សាធា​រណៈ​​នូវ​ក្មេង​​ជំទង់​អាយុ​​១៥​ឆ្នាំ​​ម្នាក់ ព្រោះ​​តែ​រូប​​គេ​ហ៊ាន​និយាយ​​ពាក្យ​​ប្រមាថ​​អ៊ិស្លាម​ក្នុង​សង្កាត់​​​​ក្រុង​អាឡែប​​​មួយ​កាន់​កាប់​ដោយ​ពួក​ឧទ្ទាម ។ នាយក​​ OSDH និយាយ​ថា ក្មេង​ប្រុស​​នោះ​ត្រូវ​​បាញ់​សម្លាប់​​២​គ្រាប់​​ ១​គ្រាប់​បាញ់​​ចូល​​ក្នុង​​​មាត់​ ហើយ​​១​គ្រាប់​ទៀត​​បាញ់​​ត្រង់​​កញ្ចឹង​ក នៅ​មុខ​​ឪពុក​ម្តាយ​​ និង​បណ្តា​បង​ប្អូន​​ប្រុស​ស្រី​​របស់​គេ​៕