ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំងឺ​តេតាណូស​​លើ​ទារក

13 ឆ្នាំ មុន

យោង​តាម​អង្គ​ការ​សុខ​ភាពពិភព​លោក​ ជំងឺ​តេតាណូស​លើ​ទារក គឺជា​មូលហេតុ​សំខាន់​ទី​ពីរ នៃ​ការ​ស្លា.ប់​របស់ទារកនៅ​លើ​ពិភពលោក ។ បើ​ផ្អែក​តាម​ទិន្នន័យ​នៃ​ការ​អង្កេត​ប្រជា​រាស្ត្រ និង​សុខ​ភាព​​ក្នុង​ប្រទេស​កម្ពុជា​៧% នៃ​ទារក​១.០០០​នាក់ ដែលកើត​រស់​ បាន​​ស្លា.ប់​ដោយ​សារ​ជំងឺ​តេតាណូស​ ។
ជំងឺ​តេតាណូស​លើ​ទារក​នេះ កើត​ឡើង​មិន​មែន​ដោយ​សារតែ​ខ្វះ​ខាត​ក្នុង​ការ​ផ្តល់​ថ្នាំ​បង្ការ​​ដល់​ ស្ត្រី​មាន​ផ្ទៃ​ពោះ និ​ងស្ត្រី​ដែល​មាន​អាយុ​បន្ត​ពូជ​ប៉ុណ្ណោះទេ ថែមទាំង​ដោយ​ការ​ខ្វះ​ខាត​ផ្នែក​សេវា​ថែទាំ​មុន​ពេល​សំរាល​​ ការសំរាល​កូន​ដោយ​សុវត្ថិ​ភាព និង​ការ​ថែ​​ទាំ​ទង​ផ្ចិត ។

យោង​តាម​អង្គ​ការ​សុខ​ភាពពិភព​លោក​ ជំងឺ​តេតាណូស​លើ​ទារក គឺជា​មូលហេតុ​សំខាន់​ទី​ពីរ នៃ​ការ​ស្លាប់​របស់ទារកនៅ​លើ​ពិភពលោក ។ បើ​ផ្អែក​តាម​ទិន្នន័យ​នៃ​ការ​អង្កេត​ប្រជា​រាស្ត្រ និង​សុខ​ភាព​​ក្នុង​ប្រទេស​កម្ពុជា​៧% នៃ​ទារក​១.០០០​នាក់ ដែលកើត​រស់​ បាន​​ស្លាប់​ដោយ​សារ​ជំងឺ​តេតាណូស​ ។
ជំងឺ​តេតាណូស​លើ​ទារក​នេះ កើត​ឡើង​មិន​មែន​ដោយ​សារតែ​ខ្វះ​ខាត​ក្នុង​ការ​ផ្តល់​ថ្នាំ​បង្ការ​​ដល់​ស្ត្រី​មាន​ផ្ទៃ​ពោះ និ​ងស្ត្រី​ដែល​មាន​អាយុ​បន្ត​ពូជ​ប៉ុណ្ណោះទេ ថែមទាំង​ដោយ​ការ​ខ្វះ​ខាត​ផ្នែក​សេវា​ថែទាំ​មុន​ពេល​សំរាល​​ ការសំរាល​កូន​ដោយ​សុវត្ថិ​ភាព និង​ការ​ថែ​​ទាំ​ទង​ផ្ចិត ។

ផ្អែក​តាម​ទិន្ន​ន័យ​នៃ​​ការ​អង្កេត​ប្រជា​សាស្ត្រ​ និង​សុខ​ភាព​ក្នុង​ប្រទេស​កម្ពុជា​៦៩% នៃ​ស្ត្រី​ដែល​សំរាល​កូន​ក្នុង​រយៈ​ពេល​ប្រាំ​ឆ្នាំ​ចុង​ក្រោយ​នេះ បាន​ទទួល​ថ្នាំ​បង្ការ​​ជំងឺ​តេ​តាណូស នៅ​ពេល​សំរាល​កូន​ចុង​ក្រោយ​របស់​ពួក​គេ ។ នៅ​ឆ្នាំ​២០០៧ គេ​បាន​ប៉ាន់​ប្រមាណ​ថា ជាង​៩០%នៃ​ករណី​ជំងឺ​តេតាណូស​កើត​លើ​ទារក​​ដែល​សំរាល​នៅ​តាម​ផ្ទះ​ដោយ​ឆ្មប​បុរាណ និងមាន​ការ​ខ្វះ​ខាត​​ការ​ថែ​ទាំ​ក្រោយ​សំរាល ដែល​មាន​ន័យ​ថា ជំងឺ​តេ​តាណូស​លើ​ទារក​នៅតែ​ជា​បញ្ហា​ដ៏​ធំ​មួយនៅ​ប្រទេស​កម្ពុជា ។​
តើ​ជំងឺ​តេតាណូស​លើ​ទារក​គឺជា​ជំងឺ​យ៉ាង​ដូច​ម្តេច?
ជំងឺតេតា​ណូស​លើទារក គឺជា​ជំងឺ​នៃ​ប្រព័ន្ធ​សរសៃ​​ប្រសាទ ដែល​កើត​ឡើង​នៅ​លើ​ទារក​របស់​ម្តាយដែល​មិន​បាន​ទទួលថ្នាំ​បង្ការ​ប្រឆាំង​ជំងឺ​តេតាណូស ។ ជំងឺ​នេះ​ត្រូវ​បាន​គេ​ហៅ​​ម្យ៉ាង​ទៀត​ថា ជា​ជំងឺ​រឹង​ថ្គាម​ដែលជាជំងឺ​ធ្ងន់​ធ្ងរ​មួយ អាច​បង្ការ​បាន ។ ជំងឺ​នេះ​ប៉ះ​ពាល់​ដល់​សាច់​ដុំ និង​សរសៃ​ប្រសាទ​របស់​រាង​កាយ ។
ជំងឺ​តេតាណូស​នេះ​បង្ហាញ​ឡើង ដោយ​ការ​រឹង​សាច់ដុំ និង​ការ​កន្ត្រាក់​សាច់ដុំ ដែល​តែង​តែ​ចាប់​ផ្តើម​នៅ​សាច់​ដុំ​ថ្គាម​ និង​ថ្ពាល់ ។ ជំងឺ​តេតា​ណូស​ដែល​ធ្ងន់​ធ្ងរ​អាច​នាំ​ឱ្យ​មាន​ការ​គាំង​ដង្ហើម និង​បណ្តាល​ឱ្យ​ស្លាប់ ។

រយៈ​ពេល​បង្ក​​រោគ​​នៃ​ជំងឺ​នេះ​មាន​ពី​៣-២១​ថ្ងៃ ហើយ​ជា​ទូទៅ​ប្រហែល​៨​ថ្ងៃ ។ កាល​ណា​រយៈ​ពេល​បង្ករោគ​នេះ​កាន់តែ​ខ្លី ឱកាស​នៃ​ការ​ស្លាប់​កាន់តែ​ខ្ពស់ ។ ក្នុងជំងឺតេ​តា​ណូស​លើ​ទារក រោគ​សញ្ញា​កើ​តឡើង​នៅ​ថ្ងៃ​ទី​៣ ទៅ​ថ្ងៃទី​២៨ បន្ទាប់​ពីសំរាល ។​
មូលហេតុ
ជំងឺ​តេតាណូស បង្ក​ដោយ​មេរោគ​បាក់តេរី​មួយប្រភេទ​ដែលគេ​ហៅថ​ា Clostridium Tetani ដែលជ​ា​មេរោគ​រស់នៅ​ក្នុងដី ។ មេរោគ​នេះ​ឆ្លង​ចូល​ទៅ​ក្នុងខ្លួន​ទារក​តាម ៖
-​សំភារមិន​ស្អាត​ដែល​ប្រើ​នៅ​ពេល​សំរាល​កូន ដូចជា កន្ត្រៃ​ប្រើ​សំរាប់​កាត់​ទងផ្ចិត​របស់​ទារក
-​ការ​ប្រើ​កំណាត់​កខ្វក់​សំរាប់​រុំ ឬ​ចង​ទង​ផ្ចិត របស់​ទារក
-​ការ​ដាក់​សារ​ធាតុ​ផ្សេង​ៗ​លើ​ទង​ផ្ចិត​របស់​ទារក ដូចជា ការ​រោយ​កំទិច​សំបុក​កាញ៉ាំងជា​ដើម ។
មិន​តែ​ប៉ុណ្ណោះ នៅ​ក្នុង​ប្រទេស​កម្ពុជា វិធី​បុរាណ​​តំរូវ​ឱ្យ​ដាក់​សារ​ធាតុ​ផ្សេងៗ ឬ​កំណាត់​នៅ​ទង​ផ្ចិត​របស់​ទារក បន្ទាប់​ពី​សំរាល​រួច ។ វិធី​នេះ គឺ​​ជា​មូលហេតុ​ដ៏​សំខាន់​មួយ​នៃ​ជំងឺតេ​តា​ណូស​នេះ ។ នៅ​ក្នុង​ប្រទេស​កម្ពុជា ៥០​ករណី​នៃ​ទារក​ដែល​មាន​ជំងឺ​តេតា​ណូស​ក្នុង​ឆ្នាំ​២០០៧ មាន​កំណាត់​ដាក់​នៅ​ទង​ផ្ចិត​របស់​ពួកគេ​១១% ​មាន​ដាក់​ផេះ​១៧% មាន​ដាក់​សំបុក​កាញ៉ាំង ​និង​១២% មាន​ដាក់​សារ​ធាតុ​ផ្សេង​ៗ​ទៀត ។

រោគ​សញ្ញា
-រោគ​សញ្ញាសំខាន់​គឺ​ ទារក​ដែល​បៅ​ដោះធម្ម​តា​ក្នុង​រយៈ​ពេល​ពីរថ្ងៃ​ក្រោយ​សំរាល ស្រាប់តែ​ចាប់​ផ្តើម​មាន​ការ​​ពិបាកបៅ​​នៅ​រវាង​ថ្ងៃ​ទី​បី និង​ទី​២៨ ទៅវិញ ។
-​ការ​កន្ត្រាក់​សាច់ដុំ​នៅថ្គាម ធ្វើ​ឱ្យ​រឹង​ថ្គាម និង​បណ្តាល​ឱ្យ​មាន​រោគសញ្ញា​ពិសេស​មួយ​គឺ​ ការ​​មាន​ទឹក​មុខ​សើច​ស្ញេញ ។
-​ការ​កន្ត្រាក់​សាច់ដុំ​អាច​រាល​ដាល​ដល់​សាច់​ដុំ​ពោះ​ ដើមដៃ និង​ភ្លៅ ហើយ​អាច​បណ្តាល​ឱ្យ​មាន​ការ​ប្រកាច់​ទៀត​ផង ។
ការ​ផ្តល់​ថ្នាំ​បង្ការ​ប្រឆាំង​ជំងឺ​តេតាណូស​
ការបង្ការ​ជំងឺតែង​តែ​ប្រសើរ​ជាង​ការ​ព្យា​បាល ។ ដើម្បី​បង្ការ​ជំងឺ​តេតាណូស​លើទារក ស្ត្រី​មាន​ផ្ទៃ​ពោះ និង​ស្ត្រី​ដែល​មាន​អាយុ​បន្ត​ពូជ (អាយុ​ពី​១៥​ដល់​៤៤​ឆ្នាំ) ត្រូវ​តែ​ទទួល​វ៉ាក់សាំង​ឱ្យ​បាន​គ្រប់​​គ្រាន់ ។
ដើម្បី​អាច​ការពារ​ជំងឺ​តេតាណូស​បានទាំង​ស្រុង​ ការ​ចាក់វ៉ាក់សាំង​៥ដង គឺជា​ការចាំ​បាច់ ។
វ៉ាក់​​សាំង​បង្ការ​ជំងឺ​តេតាណូស​ក៏អាច​ចាក់​ឱ្យ​ទារក​ដែលមាន​អាយុ​មួយខែ​កន្លះ​បានដែរ ដើម្បី​ជួយ​​ពួក​គេ​ក្នុង​ការ​ប្រឆាំង ឬ​ការពារ​ពួក​គេ​ពី​ការ​កើតជំងឺ​តេតាណូស​ នៅ​ពេលដែល​ពួក​គេ​មាន​ការ​ប្រឈម​នឹង​ជំងឺ​នេះ ។
វ៉ាក់សាំង​បង្ការ​ជំងឺ​តេតា​ណូស​សំរាប់​ទារក មានឈ្មោះ​ថា DPT ឬ DPT-HepB (ដែល​ត្រូវ​បាន​​ផលិត​រួម​បញ្ចូល​ជា​មួយវ៉ាក់សាំង​បង្ការ​ជំងឺ​ខាន់ស្លាក់ ក្អក​មាន់ និងជំងឺ​រលាក​ថ្លើម​ប្រភេទ​បេ) ៕