ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាំ​មើល​យ៉ាងណា​ទៅ​វិញ​នេះ លេង​ក្លែង​ម៉ាកចឹង (​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ទីតាំង​លក់​ខោអាវ​ចំនួន​២​កន្លែង ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ លើ​ផ្ទៃ​ប្រទេស​ចុះ​បង្ក្រាប​ឆែកឆេរ​ដោយ​ដកហូត​បាន​ខោអាវ​កីឡា​ចំនួន​៣២៨​កំ​ប្លេ ដែល​ឈ្មួញ​រំលោភ​កម្មសិទ្ធិបញ្ញា​ដោយ​ក្លែង​ម៉ាក​ខោអាវ​របស់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​យក​មក​ចែកចាយ​លក់​នៅ​ទីផ្សារ ។ នៅ​ក្នុង​ការ​ឆែកឆេរ​សមត្ថកិច្ច​ក៏​បាន​ឃាត់ខ្លួន​ស្ត្រី​២​នាក់ ជា​អាជីវករ​លក់​ខោអាវ និង​អ្នក​រត់​ម៉ូតូឌុប​ម្នាក់​ផង​ដែរ…

រាជធានី​ភ្នំពេញ ៖ ទីតាំង​លក់​ខោអាវ​ចំនួន​២​កន្លែង ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ លើ​ផ្ទៃ​ប្រទេស​ចុះ​បង្ក្រាប​ឆែកឆេរ​ដោយ​ដកហូត​បាន​ខោអាវ​កីឡា​ចំនួន​៣២៨​កំ​ប្លេ ដែល​ឈ្មួញ​រំលោភ​កម្មសិទ្ធិបញ្ញា​ដោយ​ក្លែង​ម៉ាក​ខោអាវ​របស់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​យក​មក​ចែកចាយ​លក់​នៅ​ទីផ្សារ ។

នៅ​ក្នុង​ការ​ឆែកឆេរ​សមត្ថកិច្ច​ក៏​បាន​ឃាត់ខ្លួន​ស្ត្រី​២​នាក់ ជា​អាជីវករ​លក់​ខោអាវ និង​អ្នក​រត់​ម៉ូតូឌុប​ម្នាក់​ផង​ដែរ ។ ការ​ឆែកឆេរ​នេះ​បាន​ធ្វើ​ឡើង កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​០៧ ខែ​វិ​ឆ្ឆិ​កា ឆ្នាំ​២០១៨ នៅ​ចំណុច​ហាង​លក់​ខោអាវ​យីហោ​លី​ហ្សា ស្ថិត​នៅផ្ទះ​លេខ តូប​លេខ​២៨៥ ផ្លូវ​៩០៧ ក្រុម​ទី​២ ភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ​១ ខណ្ឌឫស្សីកែវ ។ ប្រតិបត្តិការ​នេះ​ដឹកនាំ​ដោយ​លោក​ឧត្តម​ត្រី គង់ ស​ត្ថា​រិ​ន ប្រធាន​ការិយាល័យ​ប្រឆាំង​បទល្មើស​ព្រហ្មទណ្ឌ​នៃ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​មានការ​សម្របសម្រួល​ពី​លោក សាយ​ណូ​រ៉ា ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ព្រមទាំង​មានការ​សហ​ការណ៍​ជាមួយ​អាជ្ញាធរ និង​សមត្ថ​ក​ចិ្ច​មូលដ្ឋាន​ផង​ដែរ ។

តាម​កងរាជអាវុធហត្ថ​បាន​ឲ្យ​ដឹង​ថា ដោយ​មានការ​ស្រាវជ្រាវ​ពី​កម្លាំង​ជំនាញ​សមត្ថកិច្ច​ក៏​ឈាន​ទៅ​ឆែកឆេរ​ហាង​លក់​ខោអាវ​ចំនួន​២​កន្លែង នៅ​ជាប់​គ្នា​ក្នុង​ទីតាំង​តែ​មួយ ដើម្បី​រក​ខោអាវ​កីឡា​ដែល​ក្រុម​ឈ្មួញ​បោះ​លក់​ចែក​នៅ​ទីផ្សារ រំលោភ​លើ​កម្ម​សិទ្ធ​បញ្ញា​ដោយ​ក្លែង​ម៉ាក ខោអាវ​របស់​សហព័ន្ធ​កីឡាបាលទាត់​កម្ពុជា ។ នៅ​ក្នុង​ការ​ឆែកឆេរ​កម្លាំង​កងរាជអាវុធហត្ថ​រក​ឃើញ​ខោអាវ​កីឡា​វាយ​អក្សរ (FFC) ចំនួន​៣០​ដុំ ស្មើ​៣០០​កំ​ប្លេ និង​២៦​កំ​ប្លេ​ហាង ដែល​មាន​ម្ចាស់​ឈ្មោះ ឆូវ គ​ន្ធី ភេទ​ស្រី អាយុ​៣៣​ឆ្នាំ ស្នាក់​នៅ​ទីតាំង​ខាងលើ មានស្រុក​កំណើត​នៅ​ខេត្តកំពង់ចាម ។

បន្ទាប់​ពី​ឆែកឆេរ​កម្លាំង​កង​រាជ​អា​វុ​ហត្ថ​ក៏​បាន​នាំ​ខ្លួន​ស្ត្រី​ជា​ម្ចាស់​ហាង និង​អ្នក​រត់​ម៉ូតូឌុប​ម្នាក់​ដែល​បាន​ដឹក​ខោអាវ​មកពីផ្សារ​អូ​ឡាំ​ពិ​ក​ទៅ​សាកសួរ ។ ដោយឡែក​តូប​លក់​ខោអាវ​នៅ​ក្បែរ​នោះ​មួយ​កន្លែង​ទៀត​ត្រូវ​បាន​សមត្ថកិច្ច​ឆែរ ដោយ​ដកហូត​បាន​ខោអាវ​កីឡា​ដូច​គ្នា​ចំនួន​២​កំ​ប្លេ និង​បាន​នាំ​ខ្លួន​ស្ត្រី​ម្នាក់​ទៀត​ទៅ​សាកសួរ​ផង​ដែរ ។

តាម​ស្ត្រី​ឈ្មោះ ឆូវ គ​ន្ធី ជា​ម្ចាស់​ហាង​បាន​ឲ្យ​ដឹង​ថា ខោអាវ​កីឡា​នោះ​ត្រូវ​បាន​គេ​មក​កុម្ម៉ង់ ហើយ​គាត់​បាន​ទៅ​កុម្ម៉ង់​បន្ត​ទៀត នៅ​អូ​ឡាំ​ពិ​ក ហើយ​ទើប​ឲ្យ​ម៉ូតូឌុប​មក​ដល់​ត្រូវ​បាន​សមត្ថកិច្ច​ចុះ​ចាប់​តែ​ម្តង ។
ស្ត្រី​ជា​ម្ចាស់​ហាង​ចំនួន​២​នាក់ និង​អ្នក​ម៉ូតូឌុប​ម្នាក់​ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​នាំ​ខ្លួន​ទៅ​សាកសួរ ។ ទោះបីជា​យ៉ាងណា​សមត្ថកិច្ច​ពុំ​បាន​ផ្តល់​ព័ត៌មាន​លំអិត​នោះ​ទេ ។ តាម​ព័ត៌មាន​អោយ​ដឹង​ទៀត​ថា បន្ទាប់​ពី​ឆែកឆេរ​សមត្ថកិច្ច​បាន​បន្ត​ស្រាវជ្រាវ​រក​អ្នក​ផលិត​ក្លែង​ម៉ាក​ខោអាវ របស់​សហព័ន្ធ​កីឡាបាលទាត់​កម្ពុជា នៅ​អូ​ឡាំ​ពិ​ក​បន្ត​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ