តា​ចំណាស់​អាយុ​70​ឆ្នាំ​​នៅ​ខ្លាំង​ ប្រពន្ធ​ក្មេង​27​ឆ្នាំ​កំពុង​ពពោះ ​ចាប់​រំលោភ​ក្មេង​ស្រី​អាយុ​14​ឆ្នាំ


ខេត្ត​កំពង់​ឆ្នាំង​ ៖ បុរស​ចំណាស់​អាយុ​៧០​ឆ្នាំ​ល្មោភ​កាម​ម្នាក់​ត្រូវ​បាន​កម្លាំង​ប៉ូលិស​ព្រហ្ម​ទណ្ឌ​កម្រិត​ធ្ងន់​នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​ចាប់​ឃាត់​ខ្លួន​កាល​ពី​ព្រឹក​ថ្ងៃ​ទី​៨​ មិថុនា​ បន្ទាប់​ពី​បាន​ធ្វើ​សកម្ម​ភាពចាប់​រំលោភ​ក្មេង​ស្រី​អាយុ​១៤​ឆ្នាំ​ម្នាក់​បាន​សម្រេច​នៅ​ចំណុច​ព្រៃ​ធ្នង់​តា​មុំ​ ស្ថិត​ក្នុង​ភូមិ​បឹង​កក់​ ឃុំ​លង្វែក​ ស្រុក​កំពង់​ត្រឡាច​ ។

លោក​អនុសេនីយ៍​ត្រី ឌុច​ ចំរើន​ នាយ​ការិយា​ល័យ​ព្រហ្ម​ទណ្ឌ​កម្រិត​ធ្ងន់​នៃ​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​បាន​ឱ្យ​ដឹង​ថា​ ដោយ​ទទួល​បាន​ការ​ចង្អុល​បង្ហាញ​ និងបទ​បញ្ជា​របស់​លោក​ឧត្តម​សេនីយ៍​ត្រី​ អាត់​ ខែម ស្នងការ​នគរបាល​ខេត្ត​កំពង់​ឆ្នាំង​ឱ្យ​ស្រាវ​ជ្រាវ​ ​និង​ចាប់​ជន​សង្ស័យ​ដែល​បាន​ចាប់​រំលោភ​កុមារី​អាយុ​១៤​ឆ្នាំ​នោះ​មក​ លោក​ក៏​បាន​ដឹក​នាំ​មន្ត្រី​ប៉ូលិស​ចុះ​សហការ​ជា​មួយ​មន្ត្រី​ប៉ូលិស​ស្រុក​ និង​ប៉ូលិស​មូលដ្ឋាន​ស្រាវ​ជ្រាវ​ និង​ចាប់​បាន​ជន​សង្ស័យ​ឈ្មោះ​ តឹប​ ស​ អាយុ​៧០​ឆ្នាំ​ មាន​ទី​លំនៅ​ភូមិ​បឹង​កក់​ ឃុំ​លង្វែក​ ស្រុក​កំពង់​ត្រឡាច​ ដើម្បី​ចាត់​ការ​តាម​ផ្លូវ​ច្បាប់​។ ជន​សង្ស័យ​រូប​នេះ​មាន​មុខ​របរ​ជា​អ្នក​ចាំ​ចម្ការ​ឱ្យ​គេ​នៅ​ក្នុង​ភូមិ​នោះ ។​

សមត្ថ​កិច្ច​បាន​ឱ្យ​ដឹង​ទៀត​ថា​ នៅ​មុន​ពេល​កេើត​ហេតុ​ កុមារី​រងគ្រោះ​បាន​ត្រឡប់មក​ពី​​ជីក​ទំពាំង​វិញ​ ដោយ​ដើេរ​កាត់​ចម្ការ​ដែល​ជន​សង្ស័យ​ចាំឱ្យ​គេ​ ដោយ​ដៃ​ម្ខាង​កាន់​ស្បោង​ដាក់​ទំពាំង និង​ដៃ​ម្ខាង​ទៀត​កាន់​ចប​ជីក​ ។ ​ខណៈ​ពេល​ក្មេង​ស្រី​រងគ្រោះ​មក​ដល់​ ជន​សង្ស័យ​បាន​ឃើញ​ហើយ​ក៏​ដេញ​ចាប់​ ធ្វើ​ឱ្យ​នាង​ភ័យ​រត់​ចេញ​ពី​ក្រញាំ​បិសាច​តណ្ហា​ជាបុរស​វ័យ​ចំណាស់​រូប​នោះ។ ប៉ុន្តែ​ជាអកុសល​ នៅ​ពេល​នាង​រត់​ក៏​ទាក់​នឹង​បន្លា​ដើម​រំពាក់​ បណ្តាល​ឱ្យ​នាង​ដួល​ហើយ​ត្រូវ​ជន​សង្ស័យ​ចាប់​ជាប់​ រួច​យក​ទៅ​រំលោភ។​ ក្រោយ​ពី​ប្រព្រឹត្ត​រួច​ហើយ​ បុរស​ចំណាស់​រូប​នោះ​បាន​និយាយ​គំរាម​ថា​ បើ​ហ៊ាន​និយាយ​ប្រាប់​ឪពុក​ម្តាយ​ ឬ​អ្នក​ណា​ផ្សេង​ គេ​នឹង​​សម្លាប់​ចោល។​

ប្រភព​ដដែល​បាន​​បន្ត​ថា​ នៅ​ពេល​ទៅ​ដល់​ផ្ទះ​ កុមារី​រងគ្រោះ​បាន​ចុក​ពោះ​ មាន​អាការ​ស្លេក​ស្លាំង​ និង​មាន​ធ្លាក់​ឈាម​ទៀត​ផង ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ម្តាយ​របស់​ក្មេង​ស្រី​រង​គ្រោះ​កើត​ការ​ងឿង​ឆ្ងល់ ហើយ​ក៏​ជជីក​ដេញ​ដោល​សួរ​នាំ​ ទើប​នាង​ប្រាប់​ថា​ តា «ស» បាន​ចាប់​នាង​រំលោភ​ ។ ក្រោយ​ពី​បាន​ស្តាប់​ការរ​រៀប​រាប់​របស់​កូន​រួច​ហើយ​ ម្តាយ​ក៏បាន​ទៅ​ដាក់​ពាក្យ​ប្តឹង​បុរស​ចំណាស់​ល្មោភ​កាម​នោះតែ​ម្តង ។​ ប្រភព​ពី​ប្រជាពលរដ្ឋ​បាន​ឱ្យ​ដឹង​ថា​ បុរស​ចំណាស់​រូប​នោះ​ធ្លាប់​មាន​ប្រពន្ធ​ទី​១​ មាន​កូន​៦​នាក់​ ក្រោយ​ពី​ប្រពន្ធ​នោះ​ស្លាប់​ទៅ​ គាត់​បាន​យក​ប្រពន្ធ​ទី​២ មាន​កូន​៤នាក់​ បន្ទាប់​មក​ប្រពន្ធ​នោះ​ក៏​ស្លាប់​ទៀត​ ។ បុរស​ចំណាស់​នេះ​ក៏​បាន​យក​ប្រពន្ធ​ក្មេង​អាយុ​២៧​ឆ្នាំ​ម្នាក់​ទៀត​ ដែល​ពេល​នេះ​កំពុង​មាន​ផ្ទៃ​ពោះជិត​គ្រប់​ខែ​ ។​

នៅ​ចំពោះ​មុខ​សមត្ថ​កិច្ច​ប៉ូលិស​ ជន​សង្ស័យ​បាន​សារ​ភាព​ថា​ ខ្លួន​ពិត​ជា​​បាន​ដេញ​ចាប់​នាង​មែន​ ប៉ុន្តែ​គ្រាន់​តែ​ចាប់​ឱប​ថើប​ និង​លូក​ច្របាច់​លេង​តែ​ប៉ុណ្ណោះ​ មិនបាន​ចាប់​រំលោភ​ទេ​ ។​ ទោះ​ជា​បែប​ណា​ក្តី​ ប៉ូលិស​បាន​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ​ដើម្បី​វិនិច្ឆ័យ​ទោស​ទៅ​តាម​ច្បាប់ ៕​

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ