ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហព័ន្ធ​អា​រ៉ាប់​រួមមាន​បំណង​ចង់​ចូលរួម​អភិវឌ្ឍន៍​កម្ពុជា

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សហព័ន្ធ​អា​រ៉ាប់​រួម​មាន​បំណង​ចូលរួម​អភិវឌ្ឍន៍​កម្ពុជា ឲ្យ​មានការ​រីក​ចម្រើន​ថែម​ទៀត និង​គ្រោង​វិនិយោគ​លើ​ប្រព័ន្ធ​ប្រេង ឧស្ម័ន ពាណិជ្ជកម្ម និង​ហិរញ្ញវត្ថុ​នៅ​កម្ពុជា ។ នេះ​បើ​យោង​តាម​ជំនួប​ពិភាក្សា​ការងារ​រវាង​សម្ដេច​តេ​ជោ…

រាជធានី​ភ្នំពេញ ៖ សហព័ន្ធ​អា​រ៉ាប់​រួម​មាន​បំណង​ចូលរួម​អភិវឌ្ឍន៍​កម្ពុជា ឲ្យ​មានការ​រីក​ចម្រើន​ថែម​ទៀត និង​គ្រោង​វិនិយោគ​លើ​ប្រព័ន្ធ​ប្រេង ឧស្ម័ន ពាណិជ្ជកម្ម និង​ហិរញ្ញវត្ថុ​នៅ​កម្ពុជា ។ នេះ​បើ​យោង​តាម​ជំនួប​ពិភាក្សា​ការងារ​រវាង​សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាមួយ​សមាជិក​រាជវង្ស ឌូ​បៃ នៃ​សហព័ន្ធ​អា​រ៉ាប់​រួម ព្រះ​អង្គ​ម្ចាស់ Amed Dalmook Al Maktoum នា​ព្រឹក​ថ្ងៃ​ទី​៦ វិច្ឆិកា ម្សិលមិញ ។

នា​ឱកាស​នោះ ព្រះ​អង្គ​ម្ចាស់ Amed Dalmook Al Maktoum បាន​បង្ហាញ​ពី​ចំណាប់អារម្មណ៍​ការ​វិនិយោគ​លើ​ប្រព័ន្ធ​ប្រេង ឧស្ម័ន លើ​ពាណិជ្ជកម្ម និង​ហិរញ្ញវត្ថុ​នៅ​កម្ពុជា ។ ជាមួយ​គ្នា​នេះ សហព័ន្ធ​អា​រ៉ាប់​រួម​នឹង​ផ្តល់​ជូន​ឥណទាន​កម្ចី (Credit line) ចំនួន​៥០០​លាន​ដុល្លារ​អា​មេ​រិ​ក សម្រាប់​ប្រើប្រាស់​ក្នុង​ការ​នាំ​ទំនិញ​ចូល​ពី​សហព័ន្ធ​អា​រ៉ាប់​រួម ហើយនឹង​សិក្សា​លទ្ធផល​ផ្សេង​ៗ​ទៀត ដើម្បី​ធ្វើការ​វិនិយោគ​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ។ ជាមួយ​គ្នា​នេះ​ព្រះ​អង្គ​ម្ចាស់ ក៏​បាន​អញ្ជើញសម្តេច​តេ​ជោ ហ៊ុន សែន ទៅ​បំពេញ​ទស្សនកិច្ច​នៅ​សហព័ន្ធ​អា​រ៉ាប់​រួម ដើម្បី​ពង្រីក​ទំនាក់ ទំនង​រវាង​ប្រទេស​ទាំង​ពីរ​ឲ្យ​កាន់តែ​រ៉ឹង​មាំ​ថែម
ទៀត ។

សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​ព្រះ​អង្គ​ម្ចាស់ និង​ប្រជាជន ក៏​ដូច​ជា សហព័ន្ធ​អា​រ៉ាប់​រួម ដែល​បាន​ជួយ​ដល់​ព្រះរាជាណាចក្រ​កម្ពុជា ជា​ពិសេស​សម្រាប់​អភិវឌ្ឍន៍​ធនធានមនុស្ស​ផង ការ​កសាង​មជ្ឈមណ្ឌល​កុមារ​កំព្រា និង​ជួយ​ដល់​កុមារ​កំព្រា​ផង ។ ពាក់ព័ន្ធ​នឹង​ការ​វិនិយោគ​លើ​វិស័យ​ឧស្ម័ន សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី បាន​ស្វាគមន៍ និង​មាន​ប្រសាសន៍​ផង​ដែរ​ថា ក្នុង​ករណី​ដែល​បាន​វិនិយោគ​ក្នុង​វិស័យ​ឧស្ម័ន​នេះ គឺ​ជួយ​កាត់​បន្ថយ​ក្នុង​ការ​កាប់​ឈើ​ធ្វើ​អុស​ដុត​ផង ហើយ​ក៏​ជួយ​ក្នុង​ការ​គ្រប់គ្រង​ធនធានធម្មជាតិ​ផង​ដែរ ។

ក្នុង​ឱកាស​នោះ សម្ដេច​ក៏​ថ្លែងអំណរគុណ​ចំពោះ​ព្រះ​អម្ចាស់​ផង​ដែរ​ចំពោះ​ការ​ផ្ដល់​ឥណទាន​កម្ចី​(Credit line)​ចំនួន​៥០០​លាន​ដុល្លារ សម្រាប់​នាំ​ទំនិញ​ចូល​ពី​សហព័ន្ធ​អា​រ៉ាប់​រួម ហើយ​ក៏​បាន​ថ្លែងអំណរគុណ​ផង​ដែរ ចំពោះ​ការ​អញ្ជើញសម្ដេច​ទៅ​ទស្សនកិច្ច​នៅ​អា​រ៉ាប់​រួម ដោយ​សម្ដេច​បញ្ជាក់​ថា នឹង​ពិនិត្យ​មើល​ពេលវេលា​ដ៏​សម​ស្រប​មួយ នឹង​ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​ទីនោះ ។ ពាក់ព័ន្ធ​ឥណទាន (Credit line) ៥០០​លាន​ដុល្លារ​នោះ សម្ដេច​តេ​ជោ​បាន​ណែនាំ​ឲ្យ​ពិភាក្សា​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​ផ្សេង​ៗ​ទៀត ដើម្បី​រក​ចំណុច​ណាមួយ​ក្នុង​ការ​ចាប់ផ្ដើម​ប្រើប្រាស់​ថវិកា​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ