ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​ឡាន​ធ្លាក់​សង្កត់​មនុស្ស​ស្លា.ប់​ទើប​បែកការ​…​រលាយ​អស់​ភ្នំ​២ !

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ភ្នំ​២​កន្លែង​នៅ​ឃុំ​ភ្នំ​លៀប​រង​ការ​កាយ​បំផ្លាញ​ដោយ​ក្រុមហ៊ុន​គ្មាន​ច្បាប់​ក្រោយ​ពេល​ដែល​មាន​ជន​រង​គ្រោះ​ឡើង​ដឹក​ដី​ភ្នំ​បណ្តាល​ធ្លាក់​រថយន្ត​សង្កត់​ស្លាប់​ទើប​បែកការ ។ ជាក់ស្តែង​នៅ​វេលា​ម៉ោង​៧​និង​៥៥​នាទី​ព្រឹក ថ្ងៃ​ទី​០៤ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​ចំណុច​ភ្នំ​ទ្រ​យោង ភូមិ​ទ្រ​យោង…

ខេត្តបន្ទាយមានជ័យ ៖ ភ្នំ​២​កន្លែង​នៅ​ឃុំ​ភ្នំ​លៀប​រង​ការ​កាយ​បំផ្លាញ​ដោយ​ក្រុមហ៊ុន​គ្មាន​ច្បាប់​ក្រោយ​ពេល​ដែល​មាន​ជន​រង​គ្រោះ​ឡើង​ដឹក​ដី​ភ្នំ​បណ្តាល​ធ្លាក់​រថយន្ត​សង្កត់​ស្លាប់​ទើប​បែកការ ។

ជាក់ស្តែង​នៅ​វេលា​ម៉ោង​៧​និង​៥៥​នាទី​ព្រឹក ថ្ងៃ​ទី​០៤ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​ចំណុច​ភ្នំ​ទ្រ​យោង ភូមិ​ទ្រ​យោង ឃុំ​ភ្នំ​លៀប ស្រុក​ព្រះនេត្រព្រះ មាន​ជន​រង​គ្រោះ​ម្នាក់​ឈ្មោះ ឃិ​ញ ស៊ី ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​អ្នកបើកបរ​រថយន្ត​ដឹក​ដី រស់នៅ​ភូមិ​កើតហេតុ​បាន​បើករថយន្ត​ឡើង​ទៅ​ដឹក​ដី​លើ​ភ្នំ​ត្រូវ​បាន​អ៊ែ​ស្កា​កាយ​ដី​ថ្ម​ដាក់​រអិល​ធ្លាក់​ពីលើ​ភ្នំ​កម្ពស់​ជិត​៧០​ម៉ែត្រ​បណ្តាល​រថយន្ត​សង្កត់​ស្លាប់​ភ្លាម​នឹង​កន្លែង ។

ក្នុង​នោះ​ផង​ដែរ​សង្កេត​ឃើញ​មាន​ភ្នំ​ចំនួន​២​កន្លែង​កំពុង​រង​ការ​កាយ​បំផ្លាញ​យក​ដី​លក់​ដូច​ជា​ភ្នំ​ទ្រ​យោង​រង​ការ​កាយ​យក​ដី​ភ្នំ​ជុំវិញ​អស់ជើង​ភ្នំ​ហើយ​កាយ​ផ្នែក​ខាងក្រោម​ស្ទើរ​ដល់​ក្បាល​ប្រែ​ត និង​ភ្នំ​លៀប​នៅ​ខាងជើង​ឈៀង​ខាងកើត​ជាប់​ភូមិ​កំពុង​រង​ការ​កាយ​អស់​មួយ​ចំហៀង​ភ្នំ ។

ទាក់ទិន​ការ​កាយ​បំផ្លាញ​ភ្នំ​ចំនួន​២​កន្លែង​ក្នុង​ឃុំ​ភ្នំ​លៀប លោក អែម ណុ​យ មេឃុំ​ភ្នំ​លៀប​បាន​ប្រាប់​នៅ​ព្រឹក​ថ្ងៃ​ទី​០៥ ខែវិច្ឆិកា ឆ្នាំ​២០១៨ ថា​ភ្នំ​ចំនួន​២​កន្លែង​មាន​ភ្នំ​លៀប និង​ភ្នំ​ទ្រ​យោង​នេះ​ពិតជា​មាន​អ្នក​កាយ​ដី​ភ្នំ​លក់​ដែល​មាន​៤​ទៅ​៥​ម្ចាស់ ហើយ​គ្មាន​ច្បាប់​តែ​មាន​ក្រុមហ៊ុន​ខ្លះ​មានច្បាប់​នៅ​ជើងភ្នំ​តែម​កកាយ​យក​ដី​ភ្នំ ។

លោក ឃូរ ពៅ អភិបាលស្រុក​ព្រះនេត្រព្រះ​បាន​បញ្ជាក់​នៅ​ថ្ងៃ​ទី​០៥ ខែវិច្ឆិកា ឆ្នាំ​២០១៨ ថា​នៅ​ភ្នំ​ទ្រ​យោង ស្ថិត​ឃុំ​ភ្នំ​លៀប ដែល​មាន​ជន​រង​គ្រោះ​ស្លាប់​ដោយ​រថយន្ត​ដឹក​ដី​ធ្លាក់​ពីលើ​ភ្នំ​សង្កត់​ស្លាប់​កំពុង​រត់​ច្បាប់​តែ​មាន​មួយ​ចំនួន​មិន​ទាន់​មានច្បាប់​ដែល​កាយ​ភ្នំ​ទ្រ​យោង និង​ភ្នំ​លៀប​ដែល​បានអោយ​អាជ្ញាធរ​ឃុំ​ចុះ​ទៅ​ហាមឃាត់​មិន​អនុញ្ញាតិ​អោយ​កាយ​ទៀត​ឡើយ ៕

ចុចអាន ៖ អាជីវកម្ម​កាយ​ដី​ភ្នំ​លៀប ធ្លាក់​រថយន្ត​ដឹក​ដី​១​គ្រឿង​ពីលើ​ភ្នំ​ស្លាប់​តៃកុង​ម្នាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ