ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ក្រោយដឹងមូលហេតុ! ​បុរស​៣​នាក់ ​ត្រូវបានសមត្ថកិច្ចណែនាំ និងធ្វើកិច្ច​សន្យា​ឱ្យ​បញ្ឈប់​សកម្មភាព​គា.ស់​ដែក​ផ្លូវ​រថភ្លើង​ចាស់

1 ម៉ោង មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​កម្លាំង​កងរាជអាវុធហត្ថ​នាំ​ខ្លួន​បុរស់​៣​នាក់​ទៅ​ធ្វើ​កិច្ចសន្យា​ណែនាំ​អោយ​បញ្ឈប់​សកម្មភាព​គាស់​ដែក​ផ្លូវ​រថភ្លើង​ចាស់​គ្រោង​ធ្វើ​បន្ទប់ទឹក​កាលពី​ថ្ងៃ​ទី​០៩ ខែមិថុនា ឆ្នាំ​២០២៦​នៅ​ភូមិ​រោង​ម៉ាស៊ីន សង្កាត់​អូរ​អំបិល ក្រុង​សិរី​សោភ័ណ​។

កម្លាំង​កងរាជអាវុធហត្ថ​ប្រាប់​ថា ជា​ការ​ណែនាំ​ពី​អភិបាលក្រុង​សិរី​សោភ័ណ អោយ​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ចុះ​ទៅ​ពិនិត្យ​មើលផ្លូវ​ដែក​ចាស់​ចូល​ឃ្លាំង​និង​រោង​ម៉ាស៊ីន​ដែល​មាន​អ្នក​លួច​គាស់ ក្រោយ​ចុះ​ពិនិត្យ​ជាក់ស្តែង​ឃើញ​ស្នាម​គាស់​ផ្លូវដែក​ចាស់​ដែល​ត​ភ្ជាប់​ពី​ផ្លូវដែក​ចូល​ទៅ​រោង​ម៉ាស៊ីន​និង​ឃ្លាំង​ដែល​កសាង​តាំងពី​សម័យ​មុន​។

កម្លាំង​បាន​បញ្ជាក់​ថា​ ​ក្រោយ​ចុះ​ពិនិត្យ​ជាក់ស្តែង​និង​សាកសួរ​នាំ​ពិតជា​បាន​គាស់​ដែក​ផ្លូវ​រថភ្លើង​ចាស់​ដែល​ម្ចាស់​នៅ​ក្បែរ​បាន​នាំ​គ្នា​គាស់​ចំនួន​៣​នាក់​ដែល​គាស់​គ្រោង​ធ្វើ​បន្ទប់ទឹក​លើ​ផ្លូវដែក​ចាស់​ដែល​ផ្អាក់​ចរាចរណ៍​ជា​ច្រើន​ឆ្នាំ​តែ​ត្រូវ​បាន​អាជ្ញាធរ​ហាមឃាត់​មិន​អោយធ្វើ​បន្ទប់​លើ​ផ្លូវ​ចាស់​ចូល​រោង​ម៉ាស៊ីន​និង​ឃ្លាំង​។

កម្លាំង​បាន​បញ្ជាក់​ថា​ ​នៅ​ពេល​ចុះ​ពិនិត្យ​ឃើញជាក់ស្តែង​បាន​នាំ​យុវជន​៣​នាក់​ទៅ​ទីបញ្ជាការ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​សិរី​សោភ័ណ ក្រោយ​សាកសួរ​មិន​ពិត​ដូច​ការ​ចោទប្រកាន់​លួច​គាស់​ផ្លូវដែក​ទៅ​លក់​អេ​ត​ចាយ​គឺ​គ្មាន​ការ​ពិត​ឡើយ ​ហើយ​កម្លាំង​ជំនាញ​បាន​ធ្វើ​កិច្ចសន្យា​និង​ណែនាំ​អោយ​បញ្ឈប់​សកម្មភាព​គាស់​ផ្លូវដែក​រថភ្លើង​ជា​របស់​រដ្ឋ​ដោយ​ល្មើសច្បាប់​ ៕