ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេបញ្ជាការរងអាវុធហត្ថខេត្តកំពង់ស្ពឺ លោក ទិត្យ វណ្ណៈ ត្រូវបានលុបឈ្មោះចេញពីក្របខ័ណ្ឌ

2 នាទី មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​៖ លោក វរសេនីយ៍ឯក ទិ​ត្យ វណ្ណៈ អត្ថ​លេខ ១៦១៥៧២ មេបញ្ជាការ​រង នៃ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តកំពង់ស្ពឺ ត្រូវ​បាន​រាជរដ្ឋាភិបាល​សម្រេច​លុបឈ្មោះ​ចេញពី​ក្របខ័ណ្ឌ​ព្រោះតែ​មិន​គោរព​ច្បាប់​ស្តី​ពី​លក្ខន្តិកៈ​ទូទៅ​ចំពោះ យោធិន នៃ​កង​យោធពលខេមរភូមិន្ទ និង​បទ​វិន័យ​ទូទៅ​សម្រាប់​កង​យោធពលខេមរភូមិន្ទ ។

នេះ​បើ​តាម​អនុក្រឹត្យ​របស់​សម្ដេច​មហា​បបរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​ព្រះរាជាណាចក្រ​កម្ពុជា បាន​ចេញ​អនុក្រឹត្យ
ការ​សម្រេច​លុបឈ្មោះ​ចេញពី​ក្របខ័ណ្ឌ នៃ​កង​យោធពលខេមរភូមិន្ទ គឺ​តាម​សំណើ​របស់​ឯកឧត្តម នាយ​ឧត្តមសេនីយ៍​ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ ដោយ​អនុក្រឹត្យ​លេខ ២៧៩​អន​ក្រ​.​ត​ត ចុះ​ថ្ងៃ​ទិ​១៨ ខែមីនា ឆ្នាំ​២០២៦ ។

ការ​សម្រេច​លុបឈ្មោះ​វរសេនីយ៍ឯក ទិ​ត្យ វណ្ណៈ អត្តលេខ ១៦១៥៧២ មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្តកំពង់ស្ពឺ ចេញពី​ក្របខ័ណ្ឌ នៃ​កង​យោធពលខេមរភូមិន្ទ បែប​នេះ គឺ​ត្រូវ​បាន​រាជរដ្ឋាភិបាល​កម្ពុជា បញ្ជាក់​អំពី​មូលហេតុ​ឱ្យ​ដឹង​ថា «​មិន​គោរព​ច្បាប់​ស្ដី​ពី​លក្ខន្តិកៈ​ទូទៅ​ចំពោះ​យោធិន នៃ​កង​យោធពលខេមរភូមិន្ទ និង​បទ​វិន័យ​ទូទៅ​សម្រាប់​កង​យោធពលខេមរភូមិន្ទ​» ៕