ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជីវកម្ម​កាយ​ដី​ភ្នំ​លៀប ធ្លាក់​រថយន្ត​ដឹក​ដី​១​គ្រឿង​ពីលើ​ភ្នំ​ស្លា.ប់​តៃកុង​ម្នាក់

6 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ អ្នកបើកបរ​រថយន្ត​ឲ្យ​ក្រុម​ខ្មូតស៊ី​ដី​ភ្នំ​លៀប ស្ថិត​ក្នុង​ឃុំ​ភ្នំ​លៀប ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ បាន​ធ្លាក់​រថយន្ត​ដឹក​ដី​១​គ្រឿង​ពីលើ​ភ្នំ​បណ្តាល​ឱ្យ​សង្កត់​ស្លាប់ ខណៈ​ដែល​រថយន្ត នោះ​បាន​បើក​ឡើង​លើ​ភ្នំ​ដើម្បី​ឈប់​រង់ចាំ​អេ​ស្កា​កាយ​ដី​ដាក់​លើ​រថយន្ត​។ ហេតុការណ៍​កើតឡើង​កាលពី​ថ្ងៃ​ទី​៤…

ខេត្តបន្ទាយមានជ័យ ៖ អ្នកបើកបរ​រថយន្ត​ឲ្យ​ក្រុម​ខ្មូតស៊ី​ដី​ភ្នំ​លៀប ស្ថិត​ក្នុង​ឃុំ​ភ្នំ​លៀប ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ បាន​ធ្លាក់​រថយន្ត​ដឹក​ដី​១​គ្រឿង​ពីលើ​ភ្នំ​បណ្តាល​ឱ្យ​សង្កត់​ស្លាប់ ខណៈ​ដែល​រថយន្ត នោះ​បាន​បើក​ឡើង​លើ​ភ្នំ​ដើម្បី​ឈប់​រង់ចាំ​អេ​ស្កា​កាយ​ដី​ដាក់​លើ​រថយន្ត​។ ហេតុការណ៍​កើតឡើង​កាលពី​ថ្ងៃ​ទី​៤ ខែវិច្ឆិកា ឆ្នាំ​២០១៨ ស្ថិត​នៅ​ភូមិ​ទ្រ​យោង ឃុំ​ភ្នំ​លៀប ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ​។ ការ​ធ្វើ​អាជីវកម្ម​ដី​ភ្នំ​លៀប ខាងលើ តាម​សេចក្តីរាយការណ៍​ពី​សមត្ថកិច្ច​មូ​ដ្ឋា​ន​ប្រាប់​ថា​៖ ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម​គ្មាន​ច្បាប់ទម្លាប់​ត្រឹមត្រូវ​នោះ​ទេ ប៉ុន្តែ​អភិបាលស្រុក​ព្រះនេត្រព្រះ លោក ឃូ ពៅ ប្រាប់​ថា​បាន​សុំ​ច្បាប់ មក​ដល់​លោក​រួច​ហើយ​។

បើ​តាម​ប្រភព​ព័ត៌មាន ពី​សមត្ថកិច្ច​មូលដ្ឋាន​ប្រាប់​ឱ្យ​ដឹង​ទៀត​ថា​៖ មុន​ពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​បែន​ដឹក​ដី​ម៉ាក​ហ៊ី​ណូ​១​គ្រឿង ពាក់​ស្លាក​លេខ បាត់ដំបង ៣A-១១០៧ អ្នក​បើក​មានឈ្មោះ ឃិ​ញ ស៊ី ភេទ​ប្រុស អាយុ​២២​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​ដែល​បាន​ស៊ីឈ្នួល បើករថយន្ត​ឱ្យ​ថៅកែ​មានឈ្មោះ យឿ​ន សំបូរ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ រស់នៅ​ភូមិ ភ្នំ​លៀប ឃុំ​ភ្នំ​លៀប ស្រុក​ព្រះនេត្រព្រះ​។ រថយន្ត​ត្រូវ​បាន​បើកបរ​ទៅ​ដឹក​ដី​លើ​ចំ​រ៉ា​ក់​ភ្នំ ចំណុច​ខាងលើ​ក្នុង​ស្ថានភាព​មាន ឧបសគ្គ​ដោយ​ការ​កាយ​ដី​ភ្នំ​លក់​នៅ​ចំណុច​នោះ​ខ្វះ​បច្ចេកទេស និង​ការ​ត្រួតពិនិត្យ ត្រឹមត្រូវ​ពី​សំណាក់​មន្ត្រី​មន្ទីរ​ជំនាញ​ពាក់ព័ន្ធ​នោះ​ទេ​។

លុះ​រថយន្ត​ឡើង​ដល់​គោលដៅ​ដោយ​មិន​ពន្លត់​ម៉ាស៊ីន​នោះ​ទេ រង​ចាំ​ដាក់​ដី​ពី​អេ​ស្កា ដែល​កំពុង​កាយ​ដី​ភ្នំ​នោះ ចំណែក​អ្នកបើកបរ​ចេញ​ឈរ​លើដំបូល​រថយន្ត​ភ្លាម​នោះ រថយន្ត​ក៏​រអិល​ធ្លាក់​ពី​ចំ​រ៉ា​ក់​ភ្នំ​ក្នុង​កម្ពស់​ប្រហែល​៧០​ម៉ែត្រ ទាំង​រថយន្ត និង​តៃកុង​ចូល​រណ្តៅ​ដី​មួយ​កន្លែង រថយន្ត​ធ្លាក់​សង្កត់​តៃកុង បណ្តាល​ឱ្យ​ស្លាប់ រីឯ​រថយន្ត​វិញ​រង​ការ​ខូចខាត​ស្ទើរ​ទាំងស្រុង​។ សម​ត្ថិ​ច្ច​មូលដ្ឋាន​បាន បញ្ជាក់​ឱ្យ​ដឹង​ទៀត​ថា​៖ ក្រោយ​ពី​កើតហេតុ​នោះ​ភ្លាម គេ​ឃើញ​អាជ្ញាធរ​ដែនដី និង​សមត្ថកិច្ច បាន​ចុះ​ទៅ​ត្រួតពិនិត្យ​ដល់ទី​តាំង​កើតហេតុ និង​បាន​ស្ទូច​រថយន្ត រួម​ទាំង​សាកសព​ជន​រង​គ្រោះ ដើម្បី​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​។

សូម​បញ្ជាក់​ថា ភ្នំ​លៀប​បាន​រង​ការ​ជីក​កកាយ​ដី​ធ្វើ​អាជីវកម្ម​យក​ដី លក់​យ៉ាង​អាណា​ធិ​ប​តេ​យ្យ​ពី​សំណាក់​ក្រុម​ខ្មូត​ជា​ឈ្មួញ​កាយ​ដី​ភ្នំ​លក់ ជា​យូរ​ឆ្នាំ​មក​ហើយ បាន​បង្ក​ប៉ះពាល់​ដល់​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ​ចំនួន​៣​ភូមិ និង​ប៉ះពាល់​រំខាន​ដល់​ការ​រៀន សូត្រ​របស់​សិស្ស​នៅ​ក្នុង​សាលា​បឋម​សិក្សា​ភ្នំ​លៀប ដី​ហ៊ុយ និង​រំខាន​ដោយ​សំឡេង​រថយន្ត​។ កន្លង​មក​មាន​ប្រតិកម្ម​ពី​សិស្ស​និង​លោក គ្រូ​អ្នកគ្រូ​រួម​នឹង ប្រជាពលរដ្ឋ​នៅ​តំបន់​ខាងលើ​នេះ​ផង​ដែរ ប៉ុន្តែ​ប្រតិកម្ម​នោះ​មិន​ត្រូវ​បាន​ដោះស្រាយ​ឡើយ​។

ជុំវិញ​នៃ​ការ​ធ្វើ​អាជីវកម្ម​ដី​ភ្នំ​លៀប បង្ក​ឱ្យ​មាន​ធ្លាក់​រថ​ន្ត​ស្លាប់​មនុស្ស​ខាងលើ អ្នក​យក​ព័ត៌មាន​យើង នៅ​ព្រឹក​ថ្ងៃ​ទី​៥ ខែវិច្ឆិកា បាន​ព្យាយាម​ទំនាក់ទំនង ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្តបន្ទាយមានជ័យ ឱ្យ​ជួយ​បំភ្លឺ​នោះ​ផង​ដែរ ប៉ុន្តែ​ទូរស័ព្ទ​ហៅ​ចូល​ជា​ច្រើន​លើក​តែ​គ្មាន​អ្នក​ទទួល​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ