នគរបាលព្រហ្មទណ្ឌកំរិតស្រាលបង្ហាញមុខក្រុមចោរឆ.ក់និងបង្កហិ.ង្សាចំនួន១៧នាក់
- ភ្នំពេញ
រាជធានីភ្នំពេញៈជនសង្ស័យចំនួន១៧នាក់ដែលបានប្រព្រឹត្តិបទល្មើសហឹង្សា និងឆក់ទូរសព្ទ ចំនួន៣ករណីផ្សេងគ្នាត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាលសហការជាមួយនគរបាលតាមបណ្ដាលខណ្ឌនានាបង្ក្រាបបានជាបន្ទប់បន្ទាប់ហើយធ្វើការបង្ហាញមុខជាសារធារណៈកាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី០៩ខែមិថុនាឆ្នាំ២០២៦នេះ។
លោកវរសេនីយ៍ឯក ម៉ម សាវន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលបានឲ្យដឹងថាដោយមានបទបញ្ជាពីឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទអគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញ,និងមានការដឹកនាំបញ្ជាផ្ទាល់ លោកឧត្តសេនីយ៍ត្រី ប៊ុត សត្យា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ និងបញ្ហាដោយផ្ទាល់ពីលោកឧត្តសេនីយ៍ទោ លី ប៊ុនអេង ស្នងការរងទទួលការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលនៅថ្ងៃទី០៧និងទី០៨ ខែមិថុនា ឆ្នាំ២០២៦ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលបាន សហការ ជាមួយកម្លាំងអធិការខណ្ឌមានជ័យ,ខណ្ឌព្រែកព្នៅបានធ្វើការស្រាវជ្រាវហើយឈានទៅឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់សរុបចំនួន១៧នាក់ ពាក់ព័ន្ធនិងបទល្មើសចំនួន ០៣ ករណីហើយយកមកបង្ហាញមុខនៅពេលនេះ។
លោកវរសេនីយ៍ឯក ម៉ម សាវន បានអោយដឹងទៀតថា ជនសង្ស័យបានប្រព្រឹត្តបទល្មើសចំនួន០៣ ករណី ដូចខាងក្រោម៖ករណីទី០១ ៖ ហិង្សាដោយចេតនា មានស្ថានទម្ងន់ទោសដេញកាប់ទៅលើជនរងគ្រោះបណ្តាលឲ្យរងរបួសដៃ ធ្ងន់ធ្ងរ ប្រព្រឹត្តនៅចំណុចវាលស្រែ១០០ ភូមិបែកបក សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ កាល ពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ ២០២៦ វេលាម៉ោងប្រហែល ម៉ោង១៥ និង ៣០នាទីរសៀល ។ត្រូវនគរបាលព្រហ្មទណ្ឌកំរិតស្រាលសហការជាមួយនគបាលខណ្ឌព្រែកព្នៅឃាតខ្លួនបានចំនួន៦នាក់ដោយដកហូតបានដាវចំនួន២។
ករណីទី០២ ៖ហិង្សាដោយចេតនា ដោយមានស្ថានទម្ងន់ទោស ដោយវាយទៅលើជនរងគ្រោះ នឹងវាយមកលើសមត្ថកិច្ច ប្រព្រឹត្តនៅចំណុច បុរីសូនី សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោងប្រហែល០២ និង ៣០ នាទីយប់ ។ដោយសមត្ថកិច្ចឃាត់ខ្លួនបានជនសង្ស័យចំនួន១០នាក់និងដកហូតវត្ថុតាងចាប់យកដងឆក់ត្រីធ្វើសកម្មភាព ៣ដើម, ដែកទីបជ្រុង ចំនួន១ជ្រុង។
ករណីទី០៣ ៖ ឆក់ទូរស័ព្ទដៃជនជាតិចិន ប្រព្រឹត្តនៅចំណុចមុខហាងចិន មុខបុរីពិភពរស្មី ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែរលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង១៧ និង៤៣នាទីល្ងាចដោយឃាត់ខ្លួនជនសង្ស័យចំនួន១នាក់។បន្ទាប់ពីបង្ហាញមុខនគរបាលព្រហ្មទណ្ឌកំរិតស្រាលក៏បានបញ្ជូនជនសង្ស័យទៅកាន់សាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមច្បាប់៕






ចែករំលែកព័តមាននេះ